ដាណឺម៉ាក​ និង​ស៊ុយអែត ​នាំ​មុខគេ​លើ​ប្រព័ន្ធ​អប់រំ​ល្អ ​ឆ្នាំ​២០២៦​ ​ខណៈ​អាមេរិក​ជាប់​លេខ​១២​

​ទិន្នន័យ​ចំណាត់ថ្នាក់​ប្រព័ន្ធ​អប់រំ​ពិភពលោក​ឆ្នាំ​២០២៦​ ​(​Education​ ​Rankings​ ​by​ ​Country​ ​2026​) ​ចេញផ្សាយ​ដោយ​ ​World​ ​Population​ ​Review​ ​បាន​បង្ហាញ​ថា​ ​ប្រទេស​ដាណឺម៉ាក​ ស៊ុយអែត ​ចក្រភព​អង់គ្លេស​ និង​ហ្វាំងឡង់ ​គឺជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​អប់រំ​ល្អ​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​ការ​វិនិយោគ​ខ្លាំង​លើ​គុណភាព​គ្រូបង្រៀន​ សមត្ថភាព​ក្នុង​ការ​សិក្សា​ ​និង​ការ​អប់រំ​កុមារ​តូច​។​

​យោង​តាម​ទិន្នន័យ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃទី​២២​ ​ខែ​ឧសភា ​ឆ្នាំ​២០២៦​ ​ប្រទេស​ដាណឺម៉ាក​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត​ ​១០០, ​ខណៈ​ស៊ុយអែត​ទទួល​បាន​ ​៩៩.៩, ​ចក្រភព​អង់គ្លេស​ ​៩៦.៨​ ​និង​ហ្វាំងឡង់​ ​៩៦.៦​។

​ដាណឺម៉ាក​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​អប់រំ​ផ្តោត​លើ​សុខុមាលភាព​សិស្ស ​ការ​រៀន​បែប​ច្នៃប្រឌិត​ ​និង​ការ​បង្កើត​បរិយាកាស​សិក្សា​ដែល​មិន​ដាក់​សម្ពាធ​ខ្លាំង​លើ​កុមារ​។ ​ប្រទេស​នេះ​ក៏​មាន​ការ​វិនិយោគ​ខ្ពស់​លើ​ការ​បណ្ដុះបណ្ដាល​គ្រូ ​និង​ផ្តល់​សេវា​អប់រំ​ដោយ​ឥត​គិត​ថ្លៃ​ចាប់ពី​កម្រិត​បឋម​រហូតដល់​ឧត្ដម​សិក្សា​។​

​ស៊ុយអែត​វិញ​ ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ផ្នែក​ប្រព័ន្ធ​អប់រំ​ដែល​ផ្ដល់​សិទ្ធិ​ស្មើគ្នា​ ​និង​លើកទឹកចិត្ត​ឱ្យ​សិស្ស​អភិវឌ្ឍ​ជំនាញ​គិត​វិភាគ​ ​និង​ការងារ​ជា​ក្រុម​។ ​ប្រទេស​នេះ​ផ្ដោត​ខ្លាំង​លើ​ការ​អប់រំ​បែប​បត់បែន ​និង​បរិយាកាស​រៀន​ដែល​គាំទ្រ​សុខភាព​ផ្លូវចិត្ត​របស់​សិស្ស​។​

​ចំណែក​ហ្វាំងឡង់ ​តែងតែ​ត្រូវ​បាន​លើកឡើង​ជា​គំរូ​អប់រំ​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក​ ​ដោយសារ​មាន​ម៉ោង​សិក្សា​សមរម្យ​ ​ការ​ធ្វើតេស្ត​តិច​ និង​ការ​ជឿជាក់​ខ្ពស់​លើ​គ្រូបង្រៀន​។ ​គ្រូ​នៅ​ហ្វាំងឡង់​ភាគ​ច្រើន​ត្រូវ​មាន​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ ​ហើយ​វិជ្ជាជីវៈ​គ្រូ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​កិត្យានុភាព​ខ្ពស់​។

​ដោយឡែក​ ចក្រភព​អង់គ្លេស​ ​មាន​សាកលវិទ្យាល័យ​ល្បី​ៗ​លំដាប់​ពិភពលោក​ជាច្រើន​ ​ដូចជា​ ​Oxford​ ​និង​ ​Cambridge​ ​ហើយ​មាន​ប្រព័ន្ធ​ស្រាវជ្រាវ​ និង​អប់រំ​ឧត្តម​សិក្សា​ដែល​ទទួលស្គាល់​ជា​សកល​។​

​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា​ ​សហរដ្ឋ​អាមេរិក​ជាប់​ចំណាត់ថ្នាក់​លេខ​១២​ ក្នុង​ពិភពលោក​។ ​ទោះបី​ប្រទេស​នេះ​មាន​គុណភាព​អប់រំ​ថ្នាក់​ឧត្ដម​សិក្សា​ ​និង​សមិទ្ធផល​ស្រាវជ្រាវ​ខ្ពស់​ក៏ដោយ​ ​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន​នៅតែ​ប្រឈម​បញ្ហា​ផ្នែក​ប្រសិទ្ធភាព​ ​ការ​ចំណាយ​ខ្ពស់​ និង​ភាព​មិន​ស្មើគ្នា​នៃ​លទ្ធផល​សិក្សា​កម្រិត​ ​K​-​12​ ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ឈាន​មុខ​ផ្សេង​ៗ​។​

​ការ​រៀបចំ​ចំណាត់ថ្នាក់​នេះ​ ​ផ្អែក​លើ​កត្តា​ជាច្រើន​ ​រួមមាន​ ​គុណភាព​ប្រព័ន្ធ​អប់រំ​សាធារណៈ​ ​ការ​ចូល​ដំណើរការ​ថ្នាក់​ឧត្តម​សិក្សា​ ​និង​ការ​យល់ឃើញ​ជា​សកល​ចំពោះ​គុណភាព​អប់រំ​របស់​ប្រទេស​នីមួយ​ៗ​។​

​សូម​ជម្រាប​ជូន​ថា​ ​ទិន្នន័យ​នេះ​ត្រូវ​បាន​ប្រមូល​ពី​របាយការណ៍​ ​Best​ ​Countries​ ​របស់​ ​U​.​S​.​ ​News​ ​និង​មូលដ្ឋាន​ទិន្នន័យ​អប់រំ​ ​World​ ​Top​ ​20​ ​(​WT​20​) ​ដែល​បាន​ប្រមូល​សូចនាករ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​អក្ខរកម្ម ​ប្រព័ន្ធ​សិក្សា​ ​និង​សមិទ្ធផល​អប់រំ ​ដើម្បី​ធ្វើ​ការ​ប្រៀបធៀប​រវាង​ប្រទេស​នានា​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...