ក្លឹបរត់ NEAK RUN ៖ រត់ដើម្បីសុខភាព និងចែករំលែកក្ដីស្រឡាញ់ទៅកាន់សង្គម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ផ្ដើមចេញពីការចូលចិត្តហាត់កីឡា និងចង់ជួយ​សង្គម លោក ជា ពិសិទ្ធ គ្រីស្តូហ្វឺ បានផ្ដើមគំនិតបង្កើត ក្លឹបរត់ NEAK RUN ឬប្រែថា រត់នាគ ពីសមាជិកអ្នកចូលចិត្តកីឡាដូចគ្នាចំនួន៥នាក់។ តាំងពីចាប់ផ្ដើម រហូតមកដល់បច្ចុប្បន្ន NEAK RUN បានការទទួលស្គាល់ពីសំណាក់មហាជន អ្នកចូលចិត្តកីឡា និងបានចូលរួមក្នុងការងារសប្បុរសជាច្រើនជាពិសេសកិច្ចការជួយដល់កុមារកម្ពុជា។

លោក ជា ពិសិទ្ធ គ្រីស្តូហ្វឺ ស្ថាបនិកនៃក្លឹប NEAK RUN បានឱ្យដឹងថា NEAK RUN ត្រូវបានបង្កើតឡើងតាំងពីដើមខែមិថុនា ឆ្នាំ២០២៤ ហើយមូលហេតុដែលធ្វើឱ្យលោកចង់បង្កើត NEAK RUN នេះឡើង គឺនៅក្រោមហេតុផលអាចរួមចំណែកតូចមួយក្នុងសង្គមជាតិ។ ជាក់ស្ដែង ការរត់ហាត់ប្រាណនៅពេលព្រឹកព្រលឹម អាចជួយឱ្យអ្នករត់មានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ ធ្វើឱ្យផ្លូវចិត្តល្អ មានផលិតភាពការងារពេញមួយថ្ងៃ និងលទ្ធផលការងារល្អ។ ការរត់ហាត់ប្រាណនេះក៏អាចជួយឱ្យមានសុខភាពរឹងមាំ និងកម្លាំងមាំមួន អាចឱ្យមនុស្សមកពីប្រភពផ្សេងគ្នាបង្កើតមិត្តភាពថ្មីៗ និងអាចបង្កើតជាកម្មវិធីរត់សប្បុរសធម៌ផ្សេងៗ។

“មុនចាប់ផ្ដើម NEAK RUN ខ្ញុំបានឃើញកុមារជាច្រើន គេងនៅលើផ្លូវសាធារណៈ និងមិនមានឱកាសទៅរៀន ព្រោះត្រូវជួយលក់ផ្កា លក់សត្វ ជំនួសឪពុកម្ដាយ នៅម្ដុំសួនមុខវាំង ដែលឱ្យខ្ញុំពិតជាអាណិតពួកគាត់ រហូតគិតឃើញថា យកអ្វីដែលខ្លួនស្រលាញ់ទៅជួយពួកគាត់បានដោយរបៀបណា”

លោក ជា ពិសិទ្ធ គ្រីស្តូហ្វឺ

បើនិយាយឱ្យចំ NEAK RUN មិនមែនជាក្លឹបហាត់ប្រាណដែលបណ្ដុះអ្នកហាត់ប្រាណតែប៉ុណ្ណោះទេ NEAK RUN ជាកន្លែងដែលបង្កើតរបៀបរស់នៅថ្មីទៅកាន់មនុស្សដោយផ្សារភ្ជាប់នឹងការស្រឡាញ់សុខភាព ការចែករំលែក ការផ្ដល់ជូនដោយក្ដីស្រឡាញ់ទៅកាន់កុមារកម្ពុជាដែលកំពុងត្រូវការជំនួយ ត្រូវការឱកាសរៀនសូត្រ និងអាហារគ្រប់គ្រាន់ បើទោះបីជាមិនបានជួយច្រើន ក៏អាចជួយដល់កុមារមួយចំនួនដែរ។

តាំងពីចាប់ផ្ដើម រហូតមកដល់បច្ចុប្បន្ន NEAK RUN បានបោះជំហានទៅមុខជាបន្តបន្ទាប់តាមរយៈ កាលវិភាគនៃការរត់ពេលព្រឹកជុំគ្នានាថ្ងៃសៅរ៍រៀងរាល់សប្ដាហ៍ ហើយ​ក៏​មានជាកម្មវិធីរត់ប្រចាំឆ្នាំសម្រាប់ NEAK RUN និងជាអ្នកសហការណ៍រៀបចំកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាដើម។ បន្តទៅមុនទៀត លោក ពិសិទ្ធ គ្រីស្តូហ្វឺ នឹងបន្ថែមការអភិវឌ្ឍន៍នៃក្រុម NEAK RUN ពីអ្នកសហការណ៍រៀបចំកម្មវិធី ជាអ្នករៀបចំកម្មវិធីបែបកីឡា កីឡាសម្រាប់ភាពរីករាយជាក្រុម ក៏ដូចជាកម្មវិធីសប្បុរសធម៌ជាច្រើនទៀតនាថ្ងៃអនាគត។

លោក ជា ពិសិទ្ធ គ្រីស្តូហ្វឺ បន្ថែមថា ជាធម្មតា មួយខែ ឬពីរខែម្ដង បើទោះបីជាមិនមានកម្មវិធីរត់សប្បុរសធម៌ធំៗនោះទេ ក្រុមរបស់លោកតែងតែរៀបចំបាយទឹកជាកញ្ចប់ ទៅជូនដល់ពូស៊ីក្លូ អ្នកដែលគ្មានទីជម្រក ឬអាហារ និងកុមារខ្វះខាតជាដើម។ ហើយថវិកានៃការធ្វើសម្បុរសធម៌នេះ NEAK RUN ទទួលបានពីអ្នកចូលរួមរបស់ NEAK RUN និងការសហការណ៍របស់ ISF Cambodia និង Rabbit School (សាលាទន្សាយ)។ គួរជម្រាបថា Rabbit School ឬ សាលាទន្សាយ ជាសាលាដែលជួយដល់កុមារជាច្រើន ដូចនេះ NEAK RUN ក៏បានចូលរួមក្នុងការទិញសម្ភារៈរៀន និងលេងសម្រាប់កុមារនៅសាលាទន្សាយផងដែរ។

ក្នុងនាមជា អ្នកបង្កើតក្លឹបនេះឡើង លោក ជា ពិសិទ្ធ គ្រីស្តីហ្វឺ ពិតជាសប្បាយចិត្តដែលអាចធ្វើឱ្យសកម្មភាពមួយនេះកើតឡើង និងអាចជួយដល់អ្នកដែលកំពុងត្រូវការជំនួយពិតប្រាកដ ជាពិសេសអាចបង្កើតទម្លាប់ស្រឡាញ់សុខភាពតាមរយៈការហាត់កីឡា និងរត់ហាត់ប្រាណជាដើម។ ជារួម លោក គ្រីស្តូហ្វឺ លើកទឹកចិត្តដល់អ្នកគ្រប់គ្នាចូលរួមថែរក្សាសុខភាព តាមរយៈការហាត់កីឡា រត់កីឡា និងចូលរួមចែករំលែកនូវសកម្មភាពល្អៗ ជាពិសេស សកម្មភាពសប្បុរសធម៌ ដើម្បីជាការចែករំលែកក្ដីស្រឡាញ់ និងការចែករំលែកទុក្ខលំបាកដល់អ្នកដែលកំពុងពិបាក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...