អត្ថប្រយោជន៍៤របស់ក្រូចឆ្មារចំពោះសុខភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រូចឆ្មារមានផ្ទុកសារធាតុចិញ្ចឹម និងមានសមត្ថភាពទ្រទ្រង់សុខភាពសរសៃឈាមបេះដូង ​​គ្រួស​ក្នុង​តម្រងនោម ​និង​រាងកាយដែលមានសភាពស្ងួតឬស្លេកស្លាំង។ ក្រូចឆ្មារ មានប្រភពដើមនៅតំបន់អាស៊ីភាគឦសាន នៃប្រទេសឥណ្ឌា ហើយនៅក្នុងសារធាតុរបស់ក្រូចឆ្មារ គឺមានជាតិវីតាមីន C ក្នុងកម្រិតមួយខ្ពស់ និងជាតិសរសៃ រួមទាំងភាពចម្រុះជាច្រើនទៀតអាស្រ័យលើអ្នកជំនាញកែច្នៃ។

តាមរយៈ Healthline បានឱ្យដឹងថា អត្ថប្រយោជន៍ពីផលដំណាំមួយនេះ គេអាចយកទៅផ្សំជាភេសជ្ជៈ និងម្ហូបអាហារ ការព្យាបាលរបួស និងជួសជុលជាលិកាក្នុងរាងកាយមនុស្ស។ តាមរយៈការសិក្សាដដែល បានបង្ហាញថា ក្រូចឆ្មារមានសមត្ថភាពពង្រឹងទៅកាន់សុខភាពបេះដូង និងគ្រប់គ្រងទម្ងន់ ឬរក្សាទម្ងន់រាងកាយឱ្យមានតុល្យភាព រួមទាំងសុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ ខាងក្រោមជាភ័ស្តុតាងបួនចំណុច ដែលបង្ហាញពីអត្ថប្រយោជន៍របស់ក្រូចឆ្មារ។

១. សុខភាពបេះដូង ៖ ក្រូចឆ្មារ គឺជាប្រភពនៃវីតាមីន C មានកម្រិតមួយខ្ពស់ ដោយឡែកតាមរយៈការសិក្សាដដែលនោះបានឱ្យដឹងថា ក្រូចឆ្មារមួយផ្លែ មានលទ្ធភាពផ្តល់វីតាមីន C ប្រហែល ៥៣មីលីក្រាម។ បើនិយាយអំពីទំទុកចិត្តនៃការចម្រាញ់វិតាមីន C វិញ មានរហូតទៅដល់ 60 ភាគរយ។ គួរជម្រាបជូនថា ការ​ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ ​ដែល​សម្បូរទៅដោយ​វីតាមីន C បានរួមចំណែក​កាត់​បន្ថយ​ហានិភ័យ​ចំពោះអាការៈដូចជា ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាលបានក៏ពិតមែន ប៉ុន្តែវីតាមីន C មិនមែនជាវីតាមីនតែមួយមុខអាចសន្និដ្ឋានបានថាល្អគ្រប់គ្រាន់សម្រាប់សុខភាពបេះដូងនោះទេ គឺត្រូវមានកត្តារួមផ្សំដទៃទៀត។

២.​ រក្សាតុល្យភាពគីឡូ នៃរាងកាយ ៖ ការរក្សាគីឡូមួយដែលមានតុល្យភាព មិនសំដៅទៅលើភាពស្អាតដែលបានកំណត់ដោយផ្នត់គំនិតនៃក្រុមមនុស្សណាមួយនោះទេ ប៉ុន្តែចង់សំដៅលើការរក្សាគីឡូឱ្យសមស្របនឹងតម្រូវការរាងកាយផ្ទាល់ខ្លួន យ៉ាងណាមិញ ផ្លែក្រូចឆ្មារ ក៏បានរួមចំណែកឱ្យរាងកាយមានគីឡូមានស្ថិរភាពតាមការចង់បាន។ នៅឆ្នាំ២០២១ ការសិក្សាមួយបានបង្ហាញថា សារធាតុក្នុងក្រូចឆ្មារ ធ្វើឱ្យមានអារម្មណ៍ថាឆ្អែត ទប់ចិត្តកុំឱ្យបរិភោគអាហារលើសកម្រិត។

៣. ការពារគ្រួសក្នុងតម្រងនោម ៖ គ្រួសក្នុងតម្រងនោម គឺជាដុំតូចៗម្យ៉ាងដែលចាប់ផ្តើមកកើតមាន នៅពេលដែលអាហារមានសំណល់មិនល្អ ឬរឹង និងរក្សាទុកបន្តិចម្តងៗនៅតម្រងនោម វាបន្តកើតមាននៅពេលទទួលទានមិនល្អជារឿយៗ។ យ៉ាងណាមិញ ជាតិអាស៊ីតនៃក្រូចឆ្មារ អាចជួយការពារគ្រួសក្នុងតម្រងនោម ដោយបង្កើនបរិមាណទឹកនោម និងមានសក្តានុពលនៃអ៊ីដ្រូសែនតាមរយៈទឹកនោម។ ការទទួលទានទឹកក្រូចឆ្មារកន្លះពែង ឬ១២៥មីលីលីត្រ ក្នុងមួយថ្ងៃ គឺជាឱកាសការពារ នៃការកកើតគ្រួសក្នុងតម្រងនោមចំពោះអ្នកដែលមានអាការនេះរួចហើយ។ ហើយដើម្បីរក្សាសុវត្ថិភាព និងប្រសិទ្ធភាព គួរពិគ្រោះជាមួយអ្នកជំនាញ ឬពេទ្យ ដោយហេតុថារាងកាយរបស់មនុស្សម្នាក់ៗមានត្រូវការខុសៗគ្នា។

៤. ការពារអាការស្លេកស្លាំង ៖ ភាពស្លេកស្លាំងបណ្តាលមកពីកង្វះជាតិដែក ហើយកើតឡើងនៅពេលដែលមនុស្សមិនទទួលបានជាតិដែកគ្រប់គ្រាន់ពីអាហារដែលធ្លាប់ទទួលទានកន្លងមក។ ដោយឡែកក្រូចឆ្មារមានផ្ទុកជាតិដែកមួយចំនួន ហើយរួមចំណែកការពារភាពស្លេកស្លាំងបានមួយកម្រិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *