កម្ពុជា-អូស្ត្រាលី សហការពង្រឹងសន្តិសុខទឹក ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុកើនឡើង

កម្ពុជា​-អូស្ត្រាលី បានប្រកាស​ពី​កិច្ច​សហការរួមគ្នាលើការពង្រឹងសន្តិសុខទឹក ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុបាននិងកំពុងបន្តកើនឡើង។ ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើងក្នុង​សន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦ ដែល​មាន​រយៈពេល ២ ថ្ងៃពេញ (២៦-២៧) ក្រោមប្រធានបទ “នវានុវត្តន៍ថ្ងៃនេះ ដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក” ។

សន្និសីទនេះប្រព្រឹត្តទៅ ស្របពេលដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងសម្ពាធប្រភពទឹក។ ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យ ដែលពាក់ព័ន្ធនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងការផ្លាស់ប្តូររបបទឹកភ្លៀង។ ហានិភ័យទាំងនេះកើនឡើងស្របពេលនឹងកំណើននៃតម្រូវការសេវាទឹកស្អាត ដែលដាក់សម្ពាធបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានដែលមានស្រាប់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការទទួលបានទឹកស្អាត និងមានសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ។

ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ខណៈដែលកម្ពុជាកំពុងប្រឈមនឹងសម្ពាធ នៃការប្រែប្រួលអាកាសធាតុ រួមមានគ្រោះរាំងស្ងួត និងទឹកជំនន់ ការបន្តជំរុញនវានុវត្តន៍ និងភាពជាដៃគូរឹងមាំរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មានសារសំខាន់កាន់តែខ្លាំង ដើម្បីធានាការផ្គត់ផ្គង់សេវាទឹកស្អាតប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ»។

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីតួនាទីរបស់អូស្ត្រាលីក្នុងការធ្វើការជាមួយប្រទេសកម្ពុជា លើវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាត។ តាមរយៈភាពជាដៃគូអស់រយៈពេលជាងមួយទសវត្សរ៍ក្នុងវិស័យទឹកស្អាត អូស្ត្រាលី បានជួយឱ្យប្រជាជនកម្ពុជា ចំនួន ១,៣លាននាក់ ទទួលបានទឹកស្អាតតាមបំពង់ប្រើប្រាស់។

ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុ និងតម្រូវការទឹកបន្តកើនឡើង ឯកឧត្តម ដេរិក យីប ​បានអះអាងថា អូស្ត្រាលីនឹងបន្តគាំទ្របច្ចេកវិទ្យានវានុវត្តន៍ និងយន្តការហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដែលអាចជួយប្រតិបត្តិករផ្គត់ផ្គង់សេវាទឹកស្អាតចាំបាច់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ការគាំទ្ររបស់អូស្ត្រាលីបានជួយឱ្យប្រតិបត្តិករឯកជនពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ទៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ហើយកំពុងបន្តពង្រឹងសមត្ថភាពវិស័យ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

ជាមួយគ្នានេះ លោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានលើកឡើងថា ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីការចែករំលែកបទពិសោធន៍ សន្និសីទនេះក៏ផ្តល់ជាឱកាសដ៏សំខាន់សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ក្នុងការតាំងបង្ហាញ សិក្សា និងចាប់យកបច្ចេកវិទ្យាថ្មីៗ ពង្រឹងភាពជាដៃគូ និងកំណត់ដំណោះស្រាយជាក់ស្តែង ដែលអាចជួយពង្រីកសេវាទឹកស្អាតប្រកបដោយភាពជឿទុកចិត្ត និងតម្លៃសមរម្យនៅទូទាំងប្រទេស។

គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងកំពុងបន្តឆ្ពោះទៅសម្រេចគោលដៅផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនគ្រប់រូបត្រឹមឆ្នាំ២០៣០។ ទោះជាយ៉ាងណា ការផ្តល់សេវាទឹកស្អាតប្រកបដោយភាពជឿទុកចិត្ត តម្លៃសមរម្យ និងនិរន្តរភាព ដល់សហគមន៍នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល នៅតែជាបញ្ហាប្រឈម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...