លោក យឺន ខន នាំគ្រួសារចូលរៀន TVET ដើម្បីទទួលបានជំនាញបន្ថែមសម្រាប់ជីវភាពគ្រួសារ

ការងារបច្ចុប្បន្នតម្រូវឱ្យគ្រប់គ្នាមានជំនាញវិជ្ជាជីវៈច្បាស់លាស់បើទោះបីជាការងារអ្វីក៏ដោយ ដូចនេះការចេះជំនាញមួយក្នុងខ្លួនពិតជាមានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ។ នេះជាការលើកឡើងរបស់លោក យឺន ខន ជាអតីតសិស្សរៀនជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប។

លោក យឺន ខន និងភរិយា បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈក្រោមគម្រោង ១លាន៥សែននាក់របស់រដ្ឋាភិបាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប ជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋានរយៈពេល៤ខែ និងទើបបញ្ចប់ការសិក្សាកាលពីពេលថ្មីៗនេះ។ លោក យឺន ខន បានប្រាប់ឱ្យដឹងថា លោកបានឈប់រៀនត្រឹមថ្នាក់ទី១០ព្រោះបញ្ហាជីវភាព បន្តក្រោយមកមុនរៀនជំនាញនេះលោកបានរៀនជំនាញវគ្គខ្លីជាច្រើនដូចជា វគ្គកុំព្យូទ័រ វគ្គភាសាអង់គ្លេសសន្ទនា វគ្គជំនាញគ្រប់គ្រង និងដឹកនាំនៅសាលាធនធានមនុស្ស។ ហើយបន្តមកទៀតក៏ធ្លាប់ធ្វើការជាច្រើនកន្លែងដូចជា ការងារជាមួយក្រុមដោះមីននៅខេត្តបន្ទាយមានជ័យប្រហែល៥ឆ្នាំ រួចទៅធ្វើការនៅសណ្ឋាគារ២ឆ្នាំ និងនៅអគ្គិសនី៣ឆ្នាំ។

មានបទពិសោធន៍ការងារច្រើនកន្លែង ប៉ុន្តែមិនទាន់មានជំនាញច្បាស់លាស់ទើបលោក យឺន ខន សម្រេចចិត្តទៅរៀនវគ្គខ្លីជំនាញបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ដើម្បីមានជំនាញច្បាស់លាស់ និងអាចស្វែងរកការងារបានកាន់តែងាយស្រួល។ លោក យឺន ខន បន្ថែមថា ការទៅរៀននេះ លោកក៏បាននាំភរិយាទៅរៀនផងដែរ គឺរៀនជំនាញសម្អាងកាយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែបផងដែរ។

មានវ័យចំណាស់បន្តិច និងទៅរៀនទាំងពីរនាក់ លោក យឺន ខន និងភរិយាមិនធ្លាប់ទទួលបានពាក្យមិនល្អទេ ផ្ទុយទៅវិញមានតែទទួលបានការលើកទឹកចិត្តពីមិត្តអ្នកស្គាល់ ជាពិសេសលោកគ្រូ អ្នកគ្រូដែលបង្ហាត់បង្រៀនផ្ទាល់ព្រោះបរិបថសង្គមបច្ចុប្បន្នតម្រូវឱ្យមានជំនាញ។

លោក ខន បានបន្តថា ក្នុងការសិក្សារយៈពេល៤ខែនៃជំនាញវគ្គខ្លីនេះ លោកបានរៀនអំពីមេរៀនស្នូលរបស់ម៉ាស៊ីនត្រជាក់ អគ្គិសនី ជំនាញទន់ ជំនាញរឹងផ្នែកផ្សេងៗនៃម៉ាស៊ីនត្រជាក់ ដោយសិក្សាពីថ្ងៃច័ន្ទដល់សុក្រ។ លោក យឺន ខន បន្តថា ការជ្រើសរើសរៀនជំនាញនេះបានធ្វើឱ្យលោកទទួលបានចំណេះជំនាញបន្ថែមមួយទៀត ហើយអាចមានការងារបន្ថែម និងកែប្រែស្ថានភាពជីវភាពបាន។

លោក យឺន ខន បន្ថែមថា អ្នកដែលចង់រៀនជំនាញនេះ​ជាពិសេសអ្នកដែលមានគ្រួសារ ឬមានកូនតូចដូចជាលោកផ្ទាល់ បេក្ខជនត្រូវត្រៀមនូវរឿងចាំបាច់មួយចំនួនដូចជា ពេលវេលា និងត្រៀមថវិការមួយចំនួនព្រោះបេក្ខជននឹងត្រូវរៀនពេញម៉ោងក្នុងរយៈពេល៥ថ្ងៃក្នុងមួយសប្ដាហ៍។ ដោយឡែកសម្រាប់លោក យឺន ខន និងភរិយា ត្បិតជាប់រៀនក៏ឆ្លៀតយកពេលវេលាដែលនៅសល់ទៅប្រកបរបរមួយចំនួនដើម្បីផ្គត់ផ្គង់ជីវភាពដូចជា ដុតធ្យូង ធ្វើចម្ការជុំវិញផ្ទះដោយដាំបន្លែតិចតួចរួមមាន ដាំដំណាំស្វាយកែវរមៀត ដូង និងកំពីងរាជជាដើម។

សម្រាប់យុវជន យុវនារី ដែលមិនទាន់មានការងារធ្វើ ឬមិនទាន់មានជំនាញមួយច្បាស់លាស់អាចទៅចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈនៅតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតាមបណ្ដាខេត្តដែលនៅជិតលោកអ្នក ឬនៅរាជធានីភ្នំពេញ។ 

អត្ថប្រយោជន៍​ដែលទទួលបាន ការ​សិក្សា​ដោយ​ឥតបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភ​ប្រចាំខែចំនួន ២៨ម៉ឺនរៀល​ក្នុង១ខែ ដោយ​សិក្សា​ពេញម៉ោងសម្រាប់យុវជន​មាន​បណ្ណសមធម៌ ឬបណ្ណគ្រួសារងាយរងហានិភ័យ, មានផ្តល់​ការ​ប្រឹក្សា​យោបល់​ពីការជ្រើសរើសជំនាញ និង​ព័ត៌មានទីផ្សារ​ការងារ, ផ្តល់​កន្លែង​ចុះ​កម្មសិក្សា​នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ឧស្សាហកម្ម និង​ក្រុមហ៊ុន​ឯកជន, ទទួលបានសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ និង​ឱកាស​បន្ត​ការ​សិក្សា, ទទួល​បាន​ជំនាញ​មួយ​ពិតប្រាកដ​ដែល​ទីផ្សារការងារកំពុងត្រូវការ, ទទួល​បាន​ឱកាស​ការងារធ្វើ​សមរម្យ និង​ចំណូលទៀងទាត់។

ជាមួយគ្នានេះសូមភ្ជាប់ជាមួយឯកសារចាំបាច់ក្នុងការ​ដាក់ពាក្យ​ចូលរៀនដូចជា សៀវភៅ​គ្រួសារ (ថតចម្លង) ១ច្បាប់, សំបុត្រ​កំណើត (ថតចម្លង) ១ច្បាប់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ១ច្បាប់, រូបថតថ្មី​ផ្ទៃពណ៌ខៀវ (ទំហំ៤x៦) ៤សន្លឹក, រូបថតថ្មីផ្ទៃ​ពណ៌ខៀវ (ទំហំ៣x៤) ២សន្លឹក, បណ្ណសមធម៌ ឬបណ្ណសម្គាល់​គ្រួសារងាយរងហានិភ័យ ឬបណ្ណសម្គាល់​ជន​មានពិការភាព ឬបណ្ណមូលនិធិ​សមធម៌សុខាភិបាល ឬលិខិតឧទ្ទេសនាម​ដោយ​រដ្ឋបាល​ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ (ច្បាប់ដើម)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...