សាលាបឋមសិក្សា​ និងអនុវិទ្យាល័យចំនួន៩៩សាលា ចូលរួមប្រកួតប្រជែង​អង្គភាព​ផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥

ក្រសួងមុខងារសាធារណៈ បានប្រកាសទទួលស្គាល់បេក្ខភាពចំនួន១៤៩ ចូលរួមប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥ ដោយ​ក្នុងនោះ​រួមមាន អនុវិទ្យាល័យចំនួន៤៩ សាលាបឋមសិក្សាចំនួន៥០ និងមណ្ឌលសុខភាពចំនួន៥០ មកពី២៥ រាជធានី/ខេត្ត។

អង្គភាព១៤៩នេះ ត្រូវបានជ្រើសចេញពីក្នុងចំណោមអង្គភាពសរុបចំនួន៤៤៩០ ដោយឆ្លងកាត់ការវាយតម្លៃ តាមលក្ខណៈវិនិច្ឆ័យយ៉ាងល្អិតល្អន់ នៅកម្រិតក្រុង ស្រុក ខណ្ឌ និងកម្រិតរាជធានី ខេត្ត រួចមកហើយ ហើយចុងក្រោយនេះ រាជធានី ខេត្តនីមួយៗ បានបញ្ជូនអង្គភាពចំនួន២ ក្នុងមួយប្រភេទ រួមមាន អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដើម្បីមកចូលរួមប្រកួតប្រជែងថ្នាក់ជាតិក្នុងឆ្នាំ២០២៥។

បើតាម​ក្រសសួងមុខងារសាធារណៈ អង្គភាពទាំង១៤៩ នឹងត្រូវធ្វើបទបង្ហាញសម្រាប់ការវាយតម្លៃជ្រើសសម្រាំងដំណាក់កាលបឋមនៅថ្នាក់ជាតិ នៅរាជធានីភ្នំពេញ។ ក្រោយការវាយតម្លៃបឋមនេះ គណៈកម្មការ នឹងចុះពិនិត្យដោយផ្ទាល់តាមអង្គភាពនីមួយៗ ដើម្បីជ្រើសសម្រាំងបេក្ខភាពដែលមានចំណាត់ល្អជាងគេ ឈានទៅការប្រកួតដំណាក់កាលចុងក្រោយ ដែលជាការវាយតម្លៃដោយផ្ទាល់ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. និងគណៈកម្មការ គ.វ.ជ.នៅថ្នាក់ជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា អង្គភាពដែលបានចូលរួមប្រកួតប្រជែងពិតជាមានការវិវឌ្ឍពិតប្រាកដ និងការប្រែប្រួលជាវិជ្ជមានក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏​បញ្ជាក់ដែរថា ការវាយតម្លៃនេះ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃសេវាអប់រំ និងសុខាភិបាលមូលដ្ឋានដែលជាផ្នែកដ៏សំខាន់ក្នុងការសម្រេចអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការកសាងធនធានមនុស្ស។ ជាងនេះ កម្មវិធីនេះ បានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងវិធានការក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យអប់រំ ការកែទម្រង់វិស័យសុខាភិបាល ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍវិស័យបរិស្ថាន ដែលនេះបង្ហាញពីការបំពេញការងារ ក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ។

សូមជំរាបជូនថា ការប្រកួតអង្គភាពផ្តល់សេវាសាធារណៈគំរូ គឺជាកម្មវិធីប្រឡងប្រណាំងថ្នាក់ជាតិមួយដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល (ដឹកនាំដោយក្រសួងមុខងារសាធារណៈ) ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ការប្រឡងប្រណាំងនេះ មិនមែនធ្វើឡើងសម្រាប់គ្រប់ស្ថាប័នទាំងអស់នោះទេ ប៉ុន្តែផ្តោតលើអង្គភាពដែលផ្តល់សេវាផ្ទាល់ជូនប្រជាពលរដ្ឋច្រើនបំផុត ក្នុង​វិស័យអាទិភាពរួមមាន វិស័យអប់រំ ៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ/វិទ្យាល័យរដ្ឋ, វិស័យសុខាភិបាល ៖ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក និង រដ្ឋបាលមូលដ្ឋាន៖ រដ្ឋបាលឃុំ-សង្កាត់ និងការិយាល័យច្រកចេញចូលតែមួយ (OWSO)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...