ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍ ដែលជារឿងសំខាន់ជួយឱ្យកូនៗជាសិស្សានុសិស្សទទួលបាននូវការអភិវឌ្ឍដ៏ពេញលេញមួយ។

ក្នុងឱកាសដាក់ឱ្យដំណើរការសាលារៀនណត្សឡាញន៍ សាខាចំការដូង កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ប៉ិច បូឡែន អ្នកជំនាញផ្នែកអប់រំ និងជាអគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ ដោយធ្វើការជំរុញដល់មាតាបិតា អ្នកអាណាព្យាបាលទាំងអស់ ចូលរួមសកម្មភាពជាមួយសាលារៀនដូចជាកម្មវិធីជំនួបគ្រូបង្រៀនជាមួយអាណាព្យាបាល សិក្ខាសាលាអប់រំផ្សេងៗដែលរៀបចំដោយសាលា ក៏​ដូចជា​តាមដានគ្រុបតេឡេក្រាមរបស់សាលា School App និងផលិតវីដេអូអប់រំដែលចេញផ្សាយនៅ​លើបណ្តាញ​សង្គមរបស់សាលា ដើម្បីឱ្យអ្នកអាណាព្យាបាលសិស្សទទួលបានព័ត៌មានពីការសិក្សារបស់កូនៗ ទទួលបានចំណេះដឹងផ្សេងៗដូចជា របៀបក្នុងការចិញ្ចឹមកូន ការអភិវឌ្ឍរបស់កុមារ ឬយុវជនជាដើម ដែលជាបំណិនជួយកូនៗក្នុងការអភិវឌ្ឍសមត្ថភាព និងបញ្ញាស្មារតី។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីឱ្យកូនៗទទួលបានការអប់រំល្អឱ្យពិតប្រាកដ សូមមាតាបិតាកុំគ្រាន់តែបញ្ជូនកូនឱ្យផុតតែពីផ្ទះ ពោលគឺឪពុកម្តាយ អ្នកអាណាព្យាបាល ត្រូវចូលរួមជាមួយសាលារៀនក្នុងការអភិវឌ្ឍកូនៗ ដើម្បីឱ្យពួកគេក្លាយជាមូលធនមនុស្សដ៏ល្អនាពេលអនាគត។

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា សម្តែងការយល់ស្រប ដោយថា ក្នុងន័យអប់រំ ដើម្បីឱ្យគុណភាពអប់រំមួយជោគជ័យបាន លុះត្រាតែមានការចូលរួមពីម៉ុមទាំង៤ នៃការអប់រំ គឺ សាលារៀន សិស្ស អ្នកអាណាព្យាបាល និងសង្គម ។ លោក សំនៀង បន្តថា អ្នកអាណាព្យាបាល ជាចំណែកមួយដែលធ្វើឱ្យគុណភាពអប់រំដំណើរការទៅមុខ ដោយមានន័យថា សាលាមិនអាចប្រឹងតែឯង ហើយអ្នកអាណាព្យាបាលសិស្សមិនយកចិត្តទុកដាក់ ដូចជាពិនិត្យមើលកិច្ចការរបស់កូន ឬអប់រំកូនៗបន្ថែមនោះឡើយ។

បើតាមលោក គង់ សំនៀង មានភាពខុសគ្នាច្រើនចំពោះលទ្ធផលសិក្សា រវាងសិស្សដែលអ្នកអាណាព្យាបាលបានចូលរួមសកម្មភាពជាមួយសាលារៀន និងសិស្សដែលអ្នកអាណាព្យាបាលមិនបានចូលរួម ដោយក្នុងនោះ សិស្សដែលអ្នកអាណាព្យាបាលបានចូលរួមជាមួយសាលាឃើញថា ការសិក្សាមានការអភិវឌ្ឍ ខណៈសិស្សដែលអ្នកអាណាព្យាបាលមិនបានចូលរួមជាមួយសាលារៀន ឃើញថា ការសិក្សារបស់ពួកគេនៅមានកម្រិត ។ ដូច្នេះ លោកយល់ថា សាលារៀន និងអ្នកអាណាព្យាបាល ជាដៃគូសំខាន់ ដែលត្រូវចូលរួមជំរុញអភិវឌ្ឍការសិក្សារបស់កូន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...