កីឡាការិនី យិន សូត ៖ មេដាយមាសប៉ារ៉ាហ្គេមមានន័យធំធេងបំផុតសម្រាប់គ្រួសារនិងប្រទេសជាតិ

ភ្នំពេញ – កីឡាការិនី យិន សូត ដណ្ដើមបានមេដាយមាសក្នុងការប្រកួតរត់ប្រណាំងកីឡាអត្តពលកម្មវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។ ចំណុចពិសេសនៃវិញ្ញាសាររត់ប្រណាំងនេះ គឺមានអត្តពលិកម្នាក់ទៀតជាអ្នកដឹកដៃរត់ជាមួយ និងរត់ឱ្យបានលឿនបំផុតដើម្បីយកឈ្នះ ។ ក្រោយទទួលបានជ័យជម្នះក្នុងការប្រកួត អត្តពលិកភ្នែកមានពិការភាពរូបនេះ បានចាត់ទុកមេដាយមាសទទួលបានពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម មានន័យធំធេងបំផុតសម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ ។

កញ្ញា យិន សូត បាននិយាយថា លទ្ធផលប្រកួតទទួលបានមេដាយមាសនៅពេលនេះ គឺជាភាពអស្ចារ្យមួយដែលខ្លួនអាចធ្វើបានដើម្បីក្រុមគ្រួសារ និងតំណាងឱ្យជនមានពិការភាពនៅកម្ពុជា ។ កញ្ញាបន្តថា ថ្វីត្បិតការហ្វឹកហាត់ និងការប្រកួតកីឡាពិតជាលំបាកសម្រាប់កញ្ញា ប៉ុន្តែការលំបាកទាំងនេះសុទ្ធតែជារឿងអាចជម្នះបានដោយងាយនៅពេលដែលកីឡាករមានគោលដៅច្បាស់លាស់ ។

កីឡាការិនី យិន សូត បាននិយាយដោយទំនុកចិត្តថា

“ខ្ញុំយល់ថា ការប្រកួតហ្គេម គឺមានចាញ់ និងឈ្នះ ប៉ុន្តែការត្រៀមខ្លួនជាមុនសម្រាប់ការប្រកួតជាអ្វីដែលយើងអាចធ្វើបាន ! យើងគ្រាន់តែមានពិការភាពរាងកាយ ឬផ្នែកណាមួយប៉ុណ្ណោះ វាមិនមែនពិការភាពចិត្តទេ… ជនមានពិការភាពងាយបាក់ទឹកចិត្តនៅពេលដែលមិនបានចូលរួមសកម្មភាពសង្គម ចូលរួមសង្គមបានច្រើនផ្លូវចិត្តរឹងមាំ ហើយខ្ញុំយល់អារម្មណ៍មួយនេះ”

សម្រាប់ការប្រកួតប៉ារ៉ាហ្គេមនៅកម្ពុជានេះ កីឡាការិនី យិន សូត និងគ្រូបង្ហាត់បានចូលរួមប្រកួតលើវិញ្ញាសាររត់ចម្ងាយ និងលោតចម្ងាយលើខ្សាច់ ។ ការប្រកួតរត់ចម្ងាយមានវិញ្ញាសារ ៨០០ម៉ែត្រ និង ៤០០ម៉ែត្រ ។ កន្លងទៅកីឡាការិនីកម្ពុជា យិន សូត ធ្លាប់បានចូលរួមប្រកួតកីឡាសម្រាប់អ្នកមានពិការភាពកម្រិតអន្តរជាតិបានចំនួន ៤លើករួចមកហើយរាប់ទាំងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមនៅកម្ពុជា ។

លោក យី បារាំង គ្រូបង្ហាត់និងជាដៃគូរត់ដឹកនាំបាននិយាយថា កីឡាការិនី យិន សូត តែងព្យាយាមហ្វឹកហាត់ជានិច្ច និងមានគោលបំណងធ្វើឱ្យបានល្អនៅពេលប្រកួតព្រឹត្តិការណ៍ប៉ារ៉ាហ្គេមនៅកម្ពុជា ។ ទន្ទឹមគ្នានេះ លោកបានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់ សូមកុំបោះបង់បំណងប្រាថ្នារបស់ខ្លួន ព្យាមយាមធ្វើអ្វីដែលខ្លួនចង់បាន ដើម្បីបង្ហាញពីសក្តានុពលរបស់ខ្លួនទៅកាន់មនុស្សជុំវិញខ្លួន និងសង្គម ។

ចំណែកអ្នកស្រី មាឃ សាម៉ាន់ ម្ដាយរបស់កីឡាការិនី យិន សូត ដែលបានមកទស្សនា និងលើកទឹកចិត្តកូនស្រីផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ បាននិយាយថា ជ័យជម្នះមេដាយមាសរបស់កូនស្រីនៅពេលនេះ ធ្វើឱ្យអ្នកស្រីរំភើបរីករាយនឹងស្មានមិនដល់ ។ អ្នកស្រីនៅតែបន្តលើកទឹកចិត្តឱ្យកូនបន្តហ្វឹកហាត់ និងលេងកីឡា ដោយយល់ថា កីឡាជួយដល់សុខភាព និងលើកមុខមាត់កត្តិយសកីឡាករ គ្រួសារ និងប្រទេសជាតិ ។ 

គួរបញ្ជាក់ថា បច្ចុប្បន្នកីឡាការិនី យិន សូត មានវ័យ ២៥ឆ្នាំ និងជាកូនច្បងក្នុងគ្រួសារកសិករនៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ឆ្នាំ២០១៧ កញ្ញាបានចាប់ផ្ដើមចូលរួមហ្វឹកហាត់កីឡាផ្នែករត់ប្រណាំងជនពិការ នៃសហព័ន្ធកីឡាជនពិការកម្ពុជា ។

កាលពីឆ្នាំ២០១៩ កន្លងទៅ កីឡាការិនី យិន សូត បានប្រកួតឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២ ក្នុងការប្រកួតជើងឯកកម្រិតពិភពលោក World para-Athletic Grand Prix the 7th china Open Athletic Chamionships រៀបចំនៅទីក្រុងប៉េកាំងប្រទេសចិន ។ មុនពេលហ្វឹកហាត់កីឡា កញ្ញា យិន សូត្រ ធ្លាប់បម្រើការងារនៅអង្គការជនពិការកម្ពុជា លើផ្នែកតស៊ូមតិដើម្បីជនមានពិការភាព ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...