កុមារទទួលបានការអប់រំពេញលេញ ផ្តើមចេញពីការលើកទឹកចិត្តរបស់ម្តាយឪពុក

ភ្នំពេញ – សិទ្ធិទទួលបានការអប់រំជាសិទ្ធិចម្បងមួយក្នុងចំណោមសិទ្ធិចម្បងៗទាំងបួនរបស់កុមារ ។ ការអនុវត្តសិទ្ធិទទួលបានការអប់រំរបស់កុមារឱ្យមានភាពពេញលេញ រមែងត្រូវការម្តាយឪពុក ឬអាណាព្យាបាលកុមារគាំទ្រជាចាំបាច់ ។ ម្តាយឪពុកជាតួអង្គសំខាន់មានតួនាទីលើកទឹកចិត្តឱ្យកុមារបន្តការសិក្សា ដើម្បីបញ្ចេញសក្តានុពលរបស់ខ្លួនជាបន្តបន្ទាប់តាមរយៈការអប់រំដែលកុមារទទួលបាន ។ នេះជាប្រសាសន៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ។

តាមរយៈបទពិសោធន៍ធ្វើការងារលើកកម្ពស់សិទ្ធិកុមារ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា ការអប់រំជាគន្លឹះចម្បងរំដោះអវិជ្ជារបស់មនុស្ស ហើយនៅពេលដែលកុមារទទួលបានការអប់រំ នោះពួកគេនឹងមានឱកាសរីកចម្រើនជាច្រើន​ ។ លោកជំទាវបានបន្តថា ការជំរុញឱ្យកុមារទទួលបានការអប់រំពេញលេញ ទាមទារឱ្យម្តាយឪពុកចេះលើកទឹកចិត្តកុមារ ព្រមទាំងចិញ្ចឹមបីបាច់កុមារដោយវិជ្ជមាន ។

លោកជំទាវ ជូ ប៊ុនអេង អនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ មានប្រសាសន៍បញ្ជាក់ថា ៖

“ការអប់រំរបស់កុមារត្រូវការការគាំទ្រពីម្តាយឪពុក ហើយនៅពេលដែលកុមារទទួលបានឱកាសសិក្សា ពួកគេទទួលបានការអប់រំសីលធម៌រស់នៅ ចំណេះដឹងទូទៅ ចំណេះដឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ព្រមទាំងបានអភិវឌ្ឍន៍ខ្លួនទៅថ្ងៃអនាគត ព្រោះថ្ងៃក្រោយពួកគេនឹងក្លាយជាអ្នកដឹកនាំការងារអ្វីមួយនៅក្នុងសង្គម”

ទន្ទឹមនឹងការយល់ឃើញនេះ អ្នកជំនាញអប់រំកុមារក៏បានអំពាវនាវដល់ម្តាយឪពុក និងអាណាព្យាបាលកុមារ ត្រូវចេះលើកទឹកចិត្តកុមារឱ្យមានសេចក្តីក្លាហាន លើកទឹកចិត្តឱ្យកុមារហ៊ានលើកឡើងពីបញ្ហានិងភាពស្មុកស្មាញនៅក្នុងអារម្មណ៍ ដើម្បីគាំទ្រសុខុមាលភាពផ្លូវចិត្តកុមារឱ្យល្អប្រសើរឡើង ។ កុមារនឹងចេះចែករំលែកចំណេះដឹង ក្លាហានចូលរួមមតិយោបល់ ព្រមទាំងចេះជួយអ្នកដទៃនៅពេលដែលពួកគេធ្លាប់ទទួលអារម្មណ៍កក់ក្តៅ និងមានទំនុកចិត្តពីគ្រួសារ ។ 

សូមជម្រាបថា ការចិញ្ចឹមកូនតាមបែបវិជ្ជមានមានឥទ្ធិពលអប់រំពេញមួយដំណើរជីវិតកុមារ និងមានឥទ្ធិពលអប់រំបន្តជំនាន់ ។ ម្តាយឪពុកជាតួអង្គសំខាន់ដែលគាំទ្រដល់ការចិញ្ចឹមកូនតាមបែបវិជ្ជមាន តួអង្គអហឹង្សាគំរូ និងកសាងទំនាក់ទំនងល្អក្នុងគ្រួសារ ។ កុមារដែលទទួលបានការអប់រំល្អនៅក្នុងគ្រួសារក្លាយជាពលរដ្ឋដែលងាយអភិវឌ្ឍន៍ខ្លួនជាពលរដ្ឋល្អ និងរស់នៅមានសុខុមាលភាពផ្លូវចិត្តរឹងមាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។