ឪពុកម្ដាយអាចជួយឱ្យកុមាររីករាយ តាមរយៈការបណ្ដុះទម្លាប់ ៤

កុមារដែលមានសុខភាពរឹងមាំ និងមានភាពរីករាយក្នុងវ័យកុមារភាព អាចជួយឱ្យពួកគេ មានឱកាសសម្រេចភាពជោគជ័យខ្ពស់ក្នុងការរស់នៅ និងមានអនាគតល្អប្រសើរ។ ប៉ុន្តែឪពុកម្ដាយជាច្រើនមានចម្ងល់ថា តើពួកគាត់ត្រូវចិញ្ចឹមកូនបែបណា ដើម្បីឱ្យកុមារមានសុភមង្គលក្នុងពិភពលោកបច្ចុប្បន្ន? ការស្រាវជ្រាវបានបង្ហាញថា ឪពុកម្ដាយអាចជួយកុមារអភិវឌ្ឍទម្លាប់ ចំនួន ៤ ដើម្បីឱ្យកុមារទទួលបានអារម្មណ៍រីករាយក្នុងការរស់នៅ។ 

១. លើកទឹកចិត្តឱ្យរត់លេងក្រៅផ្ទះ ៖ ការរត់លើស្មៅ ឡើងដើមឈើ អង្គុយយោលទោង និងសកម្មភាពក្រៅផ្ទះជាច្រើនទៀត គឺល្អសម្រាប់កុមារ។ ការសិក្សាបង្ហាញថា ក្លិនដែលទាក់ទងនឹងធម្មជាតិ ដូចជា ដើមស្រល់ ស្មៅ និងផ្កាឡាវេនឌឺ អាចបង្កើនអារម្មណ៍រីករាយដល់កូនរបស់អ្នក។ ដូច្នេះ អ្នកអាចលើកទឹកចិត្តកូនរបស់អ្នកឱ្យអានសៀវភៅ ឬធ្វើកិច្ចការសាលាក្រៅផ្ទះ ដើម្បីជំរុញឱ្យពួកគេទទួលអារម្មណ៍មានក្ដីសុខ។

ការសិក្សាមួយ​នៅឆ្នាំ២០១៧ និងត្រូវចេញផ្សាយដោយ Journal of Science and Medicine in Sport បានរកឃើញថា ការរត់លេងក្រៅផ្ទះ ក៏អាចជួយកុមារពង្រឹងជំនាញសង្គមផងដែរ ដោយកុមារដែលមានពេលវេលាលេងនៅខាងក្រៅ មានសមត្ថភាពយល់ចិត្តអ្នកដទៃ ចេះពីរបៀបទំនាក់ទំនង និងគ្រប់គ្រងខ្លួនឯង។ 

២. កំណត់ពេលមើលអេក្រង់ ៖ ការចំណាយពេលជាមួយអេក្រង់ ឬលេងហ្គេមច្រើនម៉ោង ធ្វើឱ្យកុមារសប្បាយចិត្ត ប៉ុន្តែការស្រាវជ្រាវរកឃើញថា ការចំណាយពេលច្រើនម៉ោងជាមួយអេក្រង់ មិនល្អសម្រាប់ផ្លូវចិត្តពួកគេនោះទេ។ ការសិក្សានៅឆ្នាំ២០១៨ ដែលបានចេញផ្សាយនៅក្នុងនានុប្បវត្តិ Emotion បានរកឃើញថា កុមារ និងក្មេងជំទង់ ដែលចំណាយពេលតិចជាមួយឧបករណ៍ឌីជីថល ហើយងាកមកចំណាយពេលធ្វើសកម្មភាព ដូចជា លេងកីឡា កិច្ចការផ្ទះ ឬជជែកជាមួយមិត្តភក្ដិ ធ្វើឱ្យពួកគេមានអារម្មណ៍សប្បាយចិត្តខ្លាំង។

ហេតុនេះ ការបង្កើតដែនកំណត់ច្បាស់លាស់ សម្រាប់កុមារ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពផ្លូវចិត្ត អារម្មណ៍ និងការលូតលាស់របស់កុមារ។

៣. ចាត់តាំងការងារ ៖ ការងារអាចបង្រៀនកុមារនូវមេរៀនជីវិតជាច្រើន ដូចជា ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការសហការជាដើម។ លើសពីនេះ កុមារដែលធ្វើការងារផ្ទះ ធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេមានទំនាក់ទំនងជាមួយគ្រួសារ ហើយមានស្មារតីរឹងមាំ នៅពេលជួបស្ថានការណ៍លំបាកក្នុងការរស់នៅ។ ឪពុកម្ដាយអាចចាត់តាំងឱ្យពួកគេរៀបចំគ្រែរបស់ខ្លួនក្រោយក្រោកពីគេង សម្អាតផ្ទះបាយ ឬជួយការងារផ្សេងៗទៀតដែលអ្នកយល់ថា សក្តិសមសម្រាប់កុមារ។ ទម្លាប់នេះនឹងធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេមានសមិទ្ធិផលប្រចាំថ្ងៃ បើទោះបីជាពួកគេនៅក្មេងក៏ដោយ។ 

៤. ញ៉ាំអាហារពេលល្ងាចជុំគ្នា ៖ ការញ៉ាំអាហារជាលក្ខណៈគ្រួសារជុំគ្នា អាចជាវិធីសាស្ត្រល្អបំផុត ដែលធ្វើឱ្យកុមារមានអារម្មណ៍កក់ក្ដៅ និងភាពរីករាយ។ ការស្រាវជ្រាវបង្ហាញថា ការញ៉ាំអាហារជុំគ្រួសារញឹកញាប់ មានទំនាក់ទំនងនឹងអារម្មណ៍វិជ្ជមានរបស់ក្មេងជំទង់។ ម្យ៉ាងទៀត កុមារ ឬក្មេងជំទង់ ដែលចំណាយពេលញ៉ាំអាហារជាមួយគ្រួសារ អាចមានភាគរយខ្ពស់ជៀសផុតពីបញ្ហាគ្រឿងញៀន និងវិបត្តិអាកប្បកិរិយា៕ 




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...