បេក្ខជនជាប់ការប្រឡងគ្រូកិច្ចព្រមព្រៀងប្តេជ្ញាធ្វើជាគ្រូបង្រៀនដ៏ល្អ ជួយ​សិស្សឱ្យ​ក្លាយ​ជាពលរដ្ឋល្អនៅក្នុងសង្គម

ក្រោយការប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតមធ្យមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ បេក្ខជនប្រឡងជាប់ទាំងអស់ បានមកបង្ហាញខ្លួន និងដាក់ពាក្យសុំចុះឈ្មោះចូលរៀននៅគ្រឹះស្ថានអប់រំគ្រូបង្រៀន (NIE) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

ការបណ្តុះបណ្តាលនេះ តម្រូវឱ្យសិក្សាចំនួន ៤៨ក្រេឌីតសម្រាប់កម្រិតវិទ្យាល័យ និង ៣០ក្រេឌីតសម្រាប់កម្រិតអនុវិទ្យាល័យ ហើយមានតែបេក្ខជនដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលពេញលេញនេះប៉ុណ្ណោះ ទើបមានសិទ្ធិដាក់ពាក្យទៅបម្រើការងារនៅតាមវិទ្យាល័យ ឬអនុវិទ្យាល័យដែលខ្លួនបានជ្រើសរើស។

កញ្ញា ជី ស្រីអូន ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅភ្នំពេញ និងជាបេក្ខជនប្រឡងជាប់ស្ថាពរ គ្រូបង្រៀនកម្រិតវិទ្យាល័យ ផ្អែកលើកិច្ចព្រមព្រៀងការងារ និយាយថា កញ្ញាប្រឡងជាប់លើ ឯកទេស ភាសាខ្មែរ នៅស្រុកទ្រាំង ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់នាង។ ចំពោះការប្រឡងជាប់នេះ កញ្ញាពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយ ព្រោះនេះជាការប្រឡងលើកទីមួយ។ ជាពិសេសនាងនឹងមាន​ឱកាស​បានវិលត្រឡប់ទៅធ្វើការនៅស្រុកកំណើត និងបានរស់នៅជិតឪពុកម្ដាយផងដែរ។

កញ្ញា ស្រីអូន បានទៅបង្ហាញខ្លួន និងកំពុងដាក់ពាក្យសុំចុះឈ្មោះចូលរៀននៅគ្រឹះស្ថានអប់រំគ្រូបង្រៀន (NIE) ឱ្យបានរួចរាល់មុនថ្ងៃផុតកំណត់។ សម្រាប់ការប្រែក្លាយជាគ្រូបង្រៀនចេញថ្មីនាពេលខាងមុខ កញ្ញា ជី ស្រីអូន បានប្ដេជ្ញាថា នឹងធ្វើជាគ្រូបង្រៀនល្អ ខិតខំយកចិត្តទុកដាក់បង្រៀនសិស្ស ចែករំលែកចំណេះដឹងដល់សិស្សានុសិស្សជំនាន់ក្រោយ ដោយប្រើប្រាស់វិជ្ជាជីវៈជាគ្រូបង្រៀនឱ្យបានត្រឹមត្រូវទៅតាមមុខជំនាញឯកទេសដែលខ្លួនបានជ្រើសរើស។

ជាមួយគ្នានេះ កញ្ញា ហាក់ ស្រីល័ក្ខ ជាបុគ្គលិកក្រុមហ៊ុនឯនជនមួយដែរ និងជាបេក្ខជនប្រឡងជាប់ស្ថាពរដែរ លើកឡើងថា កញ្ញាពិតជាមានអារម្មណ៍រំភើបរីករាយ ដែលបានប្រឡងជាប់បង្រៀនផ្អែកលើកិច្ចព្រមព្រៀង ព្រោះនេះជាការប្រឡងលើកទីមួយ ហើយកញ្ញាអាចសម្រេចក្ដីស្រមៃខ្លួនឯង និងគ្រួសារ ដែលចង់ក្លាយខ្លួនជាគ្រូបង្រៀន។

សម្រាប់ការប្រែក្លាយខ្លួនជាគ្រូបង្រៀនចេញថ្មីនាពេលខាងមុខ កញ្ញា ហាក់ ស្រីល័ក្ខ ប្ដេជ្ញាចិត្តថា នឹងនាំយកចំណេះដឹងល្អៗ ទៅបង្រៀនដល់សិស្ស ហើយកញ្ញាសង្ឃឹមថា ចំណេះដឹងរបស់ខ្លួននឹងមានប្រយោជន៍ល្អ ដើម្បីចូលរួមចំណែកបណ្ដុះបណ្ដាលធនធាននៅក្នុងសង្គមជាតិផងដែរ។

លោក ប៊ី កែវ ជាគ្រូបង្រៀន នៃសាលាឯកជន និងជាបេក្ខជនប្រឡងជាប់បម្រុងគ្រូបង្រៀនកម្រិតវិទ្យាល័យ ផ្អែកលើកិច្ចព្រមព្រៀងការងារ លើកឡើងដែរថា លោកបានប្រឡងជាប់ជាបេក្ខជនបម្រុង ឯកទេស គីមីវិទ្យា នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោក ប៊ី កែវ បន្តថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានប្រឡងជាប់ ទោះត្រឹមជាបេក្ខជនបម្រុងក៏ដោយ ព្រោះលោកធ្លាប់បានប្រឡងគ្រូចំនួន ៦លើកទាំងលើកនេះរួចមកហើយ ទើបតែអាចប្រឡងជាប់នៅឆ្នាំនេះ។

លោក ប៊ី កែវ ប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងស្រាវជ្រាវ និងយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្ស ព្រោះលោកមានគោលបំណងចង់ឃើញកូនសិស្សក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។

បើតាមក្រសួងមុខងារសាធារណៈ បេក្ខជនដែលបានប្រឡងជាប់ស្ថាពរ និងជាប់បម្រុងទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមទទួលការបណ្ដុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន ទាំងតាមទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ស្របតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនមិនបានមកបង្ហាញខ្លួនតាមកាលបរិច្ឆេទកំណត់ទេ នោះនឹងត្រូវចាត់ទុកថាបោះបង់ចោលការងារ ហើយឈ្មោះនឹងត្រូវលុបចេញពីបញ្ជីជ្រើសរើសទីកន្លែងការងារជាស្វ័យប្រវត្តិ។

ចំពោះការរៀបចំកន្លែងបម្រើការងារនៅតាមសាលាក្នុងភូមិសាស្ត្រដែលសាមីខ្លួនបានជ្រើសរើស សម្រាប់បេក្ខជនដែលបានចូលរួមក្នុងការបណ្តុះបណ្តាល នឹងត្រូវធ្វើឡើងដោយផ្អែកលើលំដាប់ពិន្ទុនៃលទ្ធផលប្រឡងប្រជែងនេះ។ ក្នុងករណីដែលបេក្ខជនមិនទាន់ត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារនៅកន្លែងដែលខ្លួនបានរើស បេក្ខជនក៏នៅតែមានឱកាសទៅបំពេញការងារនៅតាមវិទ្យាល័យ ឬអនុវិទ្យាល័យផ្សេងទៀតដែលមានតម្រូវការ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងការរៀបចំតាមលំដាប់ពិន្ទុ ក្នុងករណីចំនួនកន្លែងការងារមានកំណត់។

លោកជំទាវ ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ឆ្នាំកន្លងមកនេះ គឺជាការអនុវត្តមួយដែលមានលក្ខណៈល្អប្រសើរ ហើយក៏មានការទទួលស្គាល់ពីនាយកសាលា ក៏ដូចជាសហការីនៅក្នុងសាលារៀន អំពីសមត្ថភាព និងការបំពេញការងាររបស់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផងដែរ។ លោកជំទាវ ឃួន វិច្ឆិកា បន្តថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ គឺជាកំណែទម្រង់មួយដែលឆ្លើយតបទៅនឹងស្ថានភាពនៅក្នុងពេលបច្ចុប្បន្ន ទាំងគុណភាព ក៏ដូចជាភាពទន់ភ្លន់នៅក្នុងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ។

គួរជម្រាបជូនថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតមធ្យមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា​២០២៦​-២០២៧ សម័យប្រឡង៖ ១៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ សម្រាប់កម្រិតវិទ្យាល័យ បេក្ខជនប្រឡងជាប់ចំនួន ១ ២៨១នាក់ ធៀបនឹងតម្រូវការ ១ ៨០០នាក់ ក្នុងចំណោមអ្នកចូលរួមប្រឡង ៦ ៨០០នាក់ មកពី ២៤ខេត្ត។ ចំណែកឯកម្រិតអនុវិទ្យាល័យ បេក្ខជនប្រឡងជាប់ចំនួន ៤៧៣នាក់ ធៀបនឹងតម្រូវការ ១ ២០០នាក់ ក្នុងចំណោមអ្នកប្រឡង ៥ ០៤១នាក់ មកពី ២៣ខេត្ត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...