WE Forum ៖ AI មានឥទ្ធិពល លើទិដ្ឋភាពសំខាន់៣ ក្នុងទីផ្សារការងារ និងការអប់រំ បច្ចុប្បន្ន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងបរិបទសង្គមបច្ចុប្បន្ន ជំនាញដែលមានតម្រូវការក្នុងទីផ្សារការងារ កំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ នៅឆ្នាំ២០២៧ អាជីវកម្មជាច្រើនត្រូវព្យាករណ៍ថា ស្ទើរតែពាក់កណ្ដាល (៤៤%) នៃជំនាញស្នូលរបស់បុគ្គលិក នឹងត្រូវប្រឈមនឹងការរំខាន ឬជំនួសដោយ​ AI, នេះបើយោងតាមការស្រាវជ្រាវ របស់វេទិកាសេដ្ឋកិច្ចពិភពលោក។

ប្រភពចម្បងដែលនាំឱ្យមានបម្រែបម្រួលជំនាញក្នុងទីផ្សារការងារ គឺភាពជឿនលឿននៃបច្ចេកវិទ្យា ដែលកំពុងជំរុញឱ្យនិយោជក និងនិយោជិតគិតឡើងវិញអំពីតម្រូវការជំនាញ ដើម្បីប្រកួតប្រជែងក្នុងវិស័យធុរកិច្ច។ ជាក់ស្ដែង ៤២ភាគរយ នៃកិច្ចការសំខាន់ៗក្នុងអាជីវកម្ម ត្រូវបានគេរំពឹងថា នឹងដំណើរការដោយស្វ័យប្រវត្តិនៅឆ្នាំ២០២៧។

ប៉ុន្តែតើបញ្ញាសិប្បនិម្មិត (AI) មានការរីកចម្រើនលឿនប៉ុណ្ណា? ហើយកម្មករ និងស្ថាប័ន ត្រូវធ្វើអ្វីខ្លះ ដើម្បីអាចឈរជើងក្នុងការប្រកួតប្រជែងនាពេលអនាគត។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នៃក្រុមប្រឹក្សាអនាគតពិភពលោក នាទីក្រុងឌូបៃ អ្នកជំនាញ​ បានពិភាក្សាអំពីរបៀបរៀបចំ អ្នកជំនាញ និងធនធានមនុស្ស សម្រាប់សេដ្ឋកិច្ចនាពេលអនាគត។

កិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកា សេដ្ឋកិច្ចពិភពលោកនៃក្រុមប្រឹក្សាអនាគតពិភពលោក នាទីក្រុងឌូបៃ។ ប្រភព៖ WE Forum

ក្នុងកិច្ចពិភាក្សាតុមូល ដែលក្នុងនោះមាន លោក Nela Richardson ប្រធាន​សេដ្ឋវិទូ និង​បរិស្ថាន សង្គម និង​អភិបាលកិច្ច ADP, លោក Stuart Russel សាស្ត្រាចារ្យវិទ្យាសាស្ត្រកុំព្យូទ័រ នៃសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា, លោកស្រី Jo O’Driscoll-Kearney, ប្រធានផ្នែកសិក្សា, Majid Al Futtaim Holding និងលោក Abdallah Abu-Sheikh ស្ថាបនិក និងជានាយកប្រតិបត្តិ Astra Tech។

តាមរយៈកិច្ចពិភាក្សានេះ បានរំលេចឱ្យឃើញនូវចំណុចសំខាន់ចំនួន ៣ ដែលមនុស្សអាចរៀនពីបញ្ញាសិប្បនិម្មិត (AI) និងជំនាញក្នុងការប្រើប្រាស់ជំនាញនេះ ពីអ្នកជំនាញ។

. AI នឹងបង្កើតការងារ លុបបំបាត់ការងារ និងពង្រឹងទីផ្សារការងារ

បញ្ញាសិប្បនិម្មិត (AI) នឹងធ្វើឱ្យបុគ្គលិក ដែលចេះប្រើបច្ចេកវិទ្យានេះ ចំណេញពេលបានច្រើន និងកាត់បន្ថយភាពឯកា ក្នុងការបំពេញការងារប្រចាំថ្ងៃ ដោយលោក Abu-Sheikh បានលើកឡើងថា «បច្ចេកវិទ្យានេះ នឹងជំនួសមនុស្សក្នុងការបំពេញការងារដដែលៗ និងផ្ដល់ឱ្យមនុស្សនូវពេលវេលាច្រើនជាងមុន ដើម្បីធ្វើការងារបែបយុទ្ធសាស្ត្រ និងទាមទារការច្នៃប្រឌិតខ្ពស់។»

លោកស្រី O’Driscoll-Kearney បានបន្ថែមលើចំណុចនេះថា «បច្ចេកវិទ្យានេះ នឹងធ្វើឱ្យចំណេះដឹងមនុស្សកាន់តែមានភាពប្រសើរឡើង ប៉ុន្តែភាពប្រសើរឡើងនេះ កើតឡើងបាន អាស្រ័យលើបុគ្គលិក និងនិយោជក ដែលបន្តអភិវឌ្ឍសមត្ថភាពប្រើប្រាស់ AI និងពង្រឹងជំនាញរបស់ខ្លួនជាប្រចាំ។ តាមពិតទៅ AI មិនដណ្ដើមការងារមនុស្សទេ ប៉ុន្តែ AI នឹងជំនួសការងារ អ្នកដែលមិនដឹងពីរបៀបប្រើវា។»

អ្នកជំនាញបានសង្កត់ធ្ងន់ថា ដើម្បីទាញប្រយោជន៍ពីបច្ចេកវិទ្យា AI បាន បុគ្គលិក និងនិយោជក ត្រូវតែពង្រឹងជំនាញ និងរៀនជំនាញថ្មីជាប្រចាំ។ លោក Richardson បានលើកឡើងថា «ខ្ញុំគិតថាអ្វីដែល AI ធ្វើ រឿងដំបូង និងសំខាន់បំផុតគឺ ការផ្លាស់ប្ដូររបៀបដែលក្រុមហ៊ុន មើលពីទេពកោសល្យបុគ្គលិករបស់ខ្លួន ហើយសង្ឃឹមថាអាចជួយបុគ្គលិករបស់ខ្លួន ក្នុងការពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យានេះ។»

. បុគ្គលិកថ្ងៃអនាគត ត្រូវតែចេះជំនាញទន់

ក្នុងកិច្ចពិភាក្សា អ្នកជំនាញបានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនាញទន់ ខណៈជំនាញនេះ ជាជំនាញសំខាន់ ដែលមនុស្សត្រូវតែមានក្នុងសម័យកាលបច្ចេកវិទ្យា AI ។ ការលើកឡើងនេះ ស្របតាមរបាយការណ៍អនាគតទីផ្សារការងារ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ ២០២៣ ដែលបានរកឃើញថា ជំនាញចំនួន ៧ ក្នុងចំណោមជំនាញកំពូលទាំង ១០ ដែលកំពុងកើនឡើងពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ គឺជាជំនាញទន់។

ជំនាញទាំងនោះ មានដូចជា ជំនាញគិតប្រកបដោយភាពច្នៃប្រឌិត, ការគិតបែបវិភាគ, អក្ខរកម្មបច្ចេកវិទ្យា, ការសិក្សាពេញមួយជីវិត, ការគិតបែបប្រព័ន្ធ (System thinking), ភាពធន់ បត់បែន និងភាពរហ័សរហួន, សមត្ថភាពលើកទឹកចិត្ត និងស្គាល់ពីខ្លួនឯងច្បាស់, ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ, ការគ្រប់គ្រងធនធានមនុស្ស និងការតម្រង់ទិសសេវាកម្ម និងការផ្ដល់សេវាសម្រាប់អតិថិជន។

. ការអប់រំត្រូវតែឆ្លើយតបទៅនឹងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ AI

លោក Abu-Sheikh បានលើកឡើងថា ការអភិវឌ្ឍនៃបច្ចេកវិទ្យាកំពុងតែបង្កើតឧបសគ្គ សម្រាប់ការអប់រំ។ លោកបន្តថា «បច្ចេកវិទ្យាកាន់តែប្រសើរ ការអប់រំផ្លូវការកាន់តែអាក្រក់ទៅៗ ដោយសារបច្ចេកវិទ្យាកាន់តែប្រសើរឡើង ហើយគ្រឹះស្ថានអប់រំផ្លូវការ តែងតែមានភាពយឺតយ៉ាវក្នុងការបោះជំហានឱ្យទាន់បច្ចេកវិទ្យាជានិច្ច។»

លោក Russell បានយល់ស្របនឹងការលើកឡើងនេះ និងបានបន្ថែមថា វាក៏ជាបញ្ហាប្រឈមសម្រាប់ស្ថាប័នអប់រំនានា ក្នុងការផ្ដល់នូវខ្លឹមសារអប់រំ ក្នុងទម្រង់ដែលផ្ដល់អត្ថប្រយោជន៍ច្រើន ខណៈបញ្ហានៃការប្រើប្រាស់ AI ដោយសិស្ស នៅតែជាបញ្ហាប្រឈមមួយ ដែលទាមទារឱ្យមានច្បាប់មួយ ដែលអាចជួយឱ្យសិស្សអាចត្រៀមខ្លួន សម្រាប់ការចូលទៅក្នុងទីផ្សារការងារនាពេលអនាគត។

លោក Russell បន្ថែមថា AI ផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រទេសក្រីក្រ តាមរយៈការសិក្សាស្វ័យប្រវត្តិ។ យ៉ាងណាក៏ដោយ មុននឹងឈានដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងប្រព័ន្ធអប់រំ សិស្សចាំបាច់ត្រូវមានសមត្ថភាពគិតបែបត្រិះរិះ ខណៈរបៀបសិក្សាថ្មីនេះ ក៏ចូលរួមកាត់បន្ថយតម្លៃក្នុងការសិក្សាផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...