រដ្ឋលេខាធិការ​ក្រសួងកិច្ចការនារី ៖ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ជាការអនុវត្តបង្កគ្រោះថ្នាក់ និងរំលោភបំពានសិទ្ធិ

រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ហ៊ូ សាមិត្ត មានប្រសាសន៍ថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់ នៅជាមួយគ្នាជាប្តីប្រពន្ធវ័យក្មេង ជាការអនុវត្តបង្ករគ្រោះថ្នាក់ និងរំលោភបំពានសិទ្ធិកុមារ ក្មេងស្រី និងស្រ្តី ជាពិសេសសិទ្ធិសុខភាពផ្លូវភេទ សិទ្ធិសុខភាពបន្តពូជ  និងរារាំងដល់ក្មេងស្រី និងស្រ្តី ក្នុងការទទួលបាន ឱកាសអប់រំ ការចូលរួមក្នុងសង្គម សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច ដែលកត្តាទាំងអស់នេះហើយ បណ្តាលឱ្យក្មេងស្រី ជួបប្រទះ អំពើហិង្សា ហើយជះឥទ្ធិពលដល់ការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ។

ដើម្បីបង្កើនល្បឿន ការអនុវត្តការងារបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង  និងការមានផ្ទៃពោះនៅវ័យជំទង់ បើតាមប្រសាសន៍​លោកជំទាវរដ្ឋលេខាធិការ គឺទាមទារឱ្យក្រសួង ស្ថាប័ន និងអង្គការ ដៃគូពាក់ព័ន្ធមួយចំនួន ត្រូវរួមគ្នាគិត អនុវត្ត ការពារ និងដោះស្រាយជាមួយគ្នា ដើម្បីឱ្យអាត្រានៃការរៀបចំអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះវ័យនៅជំទង់មានការថយចុះនៅកម្រិតទាបបំផុត។

អាពាហ៍ពិពាហ៍នៅវ័យក្មេង គឺជាទម្រង់មួយនៃការកេងប្រវ័ញ្ច និងអំពើហិង្សាលើកុមារ ទោះបីអាត្រា នៃការរៀបអាពាហ៍ពិពាហ៍ក្នុងវ័យក្មេងនៅប្រទេសកម្ពុជា មិនខ្ពស់បំផុតនៅក្នុងតំបន់ក៏ដោយ ប៉ុន្តែវាជាប្រធានបទដ៏មានសារៈសំខាន់ ដែលគួរឱ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់។

លោក លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី 

លោកស្រី គ្វី នេតវ៉ង់ នាយិកាអង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថា កម្ពុជាជាប្រទេសក្នុងចំណាត់ថ្នាក់ទីពីរ ដែលមានអត្រាប្រេវ៉ាឡង់អាពាហ៍ពិពាហ៍កុមារខ្ពស់ជាងគេក្នុងតំបន់អាស៊ានគឺ ១៩% ហើយការគ្រោះថ្នាក់ដោយសារតែការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង បានជះឥទ្ធិពលទៅកាន់ ការរំលោភលើសិទ្ធិកុមារ រួមទាំងស្ត្រីនិងក្មេងស្រី ព្រមទាំងជាឧបសគ្គរារាំងដល់ការអភិវឌ្ឍនៃធនធានមនុស្សជាទូទៅ។ ដែលជាហេតុ អង្គការភ្លែនអន្តរជាតិកម្ពុជា ក្លាយជាចំណែកមួយនៃការចូលរួម ដោះស្រាយបបញ្ហានេះ ជាពិសេសបន្តគាំទ្ររាជរដ្ឋាភិបាលនៃប្រទេសនីមួយៗក្នុងតំបន់អាស៊ី ដើម្បីពន្លឿនកិច្ចការទាំងនេះ។

ជាមួយគ្នានេះ លោកស្រី លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួង ស្ថាប័នជាតិ អង្គការជាតិ អន្តរជាតិ និងស្ថាប័នឯកជន ចូលរួមក្នុងជួយអភិវឌ្ឍ និងអនុវត្តនូវផែនការយុទ្ធសាស្រ្តនារីរតនៈរបស់ក្រសួងកិច្ចការនារី។

បើយោង​តាមរបាយការណ៍​សិក្សា​ស្រាវជ្រាវ​ស្តីពី “ការរៀបអាពាហ៍ពិពាហ៍​នៅវ័យក្មេង ការរៀបអាពាហ៍​ពិពាហ៍​ដោយបង្ខំ និង​ការ​រស់នៅ​ជាប្តីប្រពន្ធនៅវ័យក្មេង” ដែលធ្វើឡើងនៅក្នុងខេត្តគោលដៅចំនួន៩ បានរកឃើញថា ប្រមាណជាពីរភាគរយ នៃស្រ្តីវ័យក្មេង​ដែលមានអាយុចន្លោះពី ១៥ ទៅ១៩ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍​មុនពេលដែលពួកគេមានអាយុ​១៥ឆ្នាំ។ លើសពីនេះ ក៏​សង្កេត​ឃើញថា មានតិចជាង​មួយភាគរយ នៃស្រ្តីវ័យ​ក្មេង​ទាំងនេះ ដែលបានផ្តល់កំណើត និង​មានបទពិសោធន៍​ក្នុងការ​ពរពោះ​នៅក្នុងអាយុនេះ។ ប្រេវ៉ាឡង់ នៃស្រ្តីមានផ្ទៃពោះនៅវ័យជំទង់​ក្នុងចំណោមស្រ្តីវ័យក្មេង​ដែលមានអាយុ​១៥-១៩ឆ្នាំ គឺមាននិន្នាការកើនឡើង​ទៅតាមកំណើន​នៃអាយុជាមួយអត្រា ១% ក្នុងចំណោមស្រ្តី​ដែលមានអាយុ ១៥ឆ្នាំ ទៅ៣០% ក្នុងចំណោមស្រ្តី​ដែលមានអាយុ​១៩ឆ្នាំ។

ចំពោះបុរសវិញ មានតែ ០.២២% បានរាយការណ៍ថា បានរៀបអាពាហ៍ពិពាហ៍​នៅមុនពេលមានអាយុ១៥ឆ្នាំ ប្រមាណ ២.៩៦% បានរៀបអាពាហ៍ពិពាហ៍​នៅពេលមានអាយុ​ចន្លោះពី ១៥ឆ្នាំ ដល់​១៨ឆ្នាំ និង​ចំនួន ៦១.៤១% រៀបអាពាហ៍ពិពាហ៍​ក្រោយ​អាយុ​១៨ឆ្នាំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...