អាហារសំខាន់ៗ ៤ ដែលជួយខួរក្បាលប្រឆាំងនឹងជំងឺវង្វេង (Alzheimer)

អាហារ ដែលយើងទទួលទាន មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពខួរក្បាល រួមទាំងហានិភ័យ នៃការវិវត្តទៅរកជំងឺវង្វេង ។ លោកស្រី Lisa Genova ជាអ្នកវិទ្យសាស្ត្រផ្នែកប្រសាទ ដែលទទួលបានការបណ្ដុះបណ្ដាលពីសាកលវិទ្យាល័យហាវឺត បានណែនាំរបបអាហារ MIND (Mediterranean-DASH Intervention for Neurodegenerative Delay) ៤ ដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយហានិភ័យ នៃការថយចុះសមត្ថភាពយល់ដឹងរបស់មនុស្សនៅវ័យចំណាស់។

ជាទូទៅរបបអាហារ MIND មានដូចជា ផ្លែបឹរី បន្លែបៃតង គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ត្រី និងសាច់បក្សី។ ប៉ុន្តែ អ្នកជំនាញបានលើកឡើងថា យើងមិនចាំបាច់អនុវត្តការទទួលទានរបបអាហារនេះឱ្យបានត្រឹមត្រូវល្អឥតខ្ចោះនោះទេ។ ការសិក្សាមួយបានបង្ហាញថា អ្នកដែលអនុវត្តបានត្រឹមកម្រិតមធ្យម អ្នកអាចកាត់បន្ថយហានិភ័យ នៃជំងឺវង្វេងបានរហូតដល់ ៣៧ភាគរយ។ អាហារសំខាន់ៗ ក្នុងចំណោមអាហារទាំងនោះមានដូចជា៖

១. ប្រូតេអ៊ីនគ្មានខ្លាញ់ ៖ ការទទួលទានអាហារ ដែលមានជាតិខ្លាញ់ឆ្អែត អាចរួមចំណែកធ្វើឱ្យមានការកើនឡើង កូលេស្ដូរ៉ុល សម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់ ហើយកត្តាទាំងនេះ ក៏ជាចំណែកនៃការវិវត្តនៃជំងឺវង្វេងដែរ។ ការសិក្សាបានបង្ហាញថា ការទទួលទានសាច់ក្រហមជាប្រចាំ នាំឱ្យចុះខ្សោយមុខងារយល់ដឹងរបស់ខួរក្បាល។ ដូច្នេះ ហើយអ្នកជំនាញបានណែនាំឱ្យទទួលទានប្រូតេអ៊ីនគ្មានខ្លាញ់ ឱ្យបានច្រើនប្រភេទជារៀងរាល់ថ្ងៃ ជាពិសេសគឺ ត្រីសាម៉ុន ត្រីធូណា ស៊ុត និងតៅហ៊ូ ។ អាហារទាំងនេះ គឺជាប្រភពនៃវីតាមីន B និង វីតាមីន D ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ ដើម្បីប្រឆាំង នឹងជំងឺវង្វេង។

២. គ្រាប់ធញ្ញជាតិ ៖ ជំនួសឱ្យការញ៉ាំនំប៉័ង និងបាយ អ្នកជំនាញបានណែនាំឱ្យញ៉ាំនំប៉័ងដែលធ្វើមកពីគ្រាប់ធញ្ញជាតិ អង្ករសម្រូប និង quinoa ដែលជាប្រភពនៃវីតាមីន B ។ ការសិក្សាថ្មីមួយបានរកឃើញថា អ្នកដែលញ៉ាំគ្រាប់ធញ្ញជាតិ ពីរដងក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅរកជំងឺ វង្វេងរហូតដល់ ៤០ភាគរយ។

៣. បន្លែបៃតង ៖ អ្នកជំនាញលើកឡើងថា បន្លែបៃតងគ្រប់ប្រភេទ មានសារធាតុចិញ្ចឹមខ្ពស់សម្រាប់ខួរក្បាល, បន្លែទាំងនោះមានធាតុសំខាន់ៗដូចជា លូទីន បេតាការរ៉ូទីន និងហ្វូឡែត។ សារធាតុទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងការវិវត្តនៃជំងឺវង្វេង។

៤. គ្រាប់ផ្លែឈើ ៖ គ្រាប់រុក្ខជាតិ និងផ្លែឈើ គឺជាប្រភពដ៏ល្អឥតខ្ចោះ នៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយរក្សាកោសិកាខួរក្បាល ឱ្យមានសុខភាពល្អ និងកាត់បន្ថយការរលាក។ អាស៊ីតខ្លាញ់ មានសារៈសំខាន់ខ្លាំងសម្រាប់ខួរក្បាល ប៉ុន្តែរាងកាយរបស់យើង មិនអាចផលិតវាដោយខ្លួនឯងនោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...