ក្រុមយុវជនកម្ពុជា ជាប់ជ័យលាភីលេខ២ ក្នុង​ការ​ប្រកួតមនុស្សយន្តអន្តរជាតិ នៅប្រទេសក្រិក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

នៅក្នុង​ការប្រកួតមនុស្សយន្តអន្តរជាតិ នៅទីក្រុង​អាថែន ប្រទេស​ក្រិក FIRST Global Challenge 2024 ក្រុមយុវជន​កម្ពុជា បានដណ្តើម​ចំណាត់ថ្នាក់ជ័យលាភីលេខ២ ​ក្នុង​ការ​ប្រកួត ដែលមានក្រុមយុវជន​មក​ពី​១៨០ប្រទេស​ចូលរួម។

យុវតី អ៊ឹង មុន្នីរាជ សិស្សថ្នាក់ទី១០ មកពីសាលាហ្គោលដិន វ៉ាលី អាកាដីមី អហ្វ ហូប វើលវ៉ាយ បាននិយាយថា ក្នុងការប្រកួតនោះ ក្រុមរបស់ខ្លួនបានឆ្លងកាត់វិញ្ញាសាចំនួន២ធំៗ រួមមាន ទី១. ការបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និងទី២. ការធ្វើរ៉ូបូតទិក។

ក្រុមយុវជនកម្ពុជា ជាប់ជ័យលាភីលេខ២ ស្ដីពីការប្រកួតមនុស្សយន្តអន្តរជាតិ ក្នុងកម្មវិធី FIRST Global Challenge 2024 នៅទីក្រុងអាថែន ប្រទេសក្រិក។

យុវតី អ៊ឹង មុន្នីរាជ បន្ថែមថា សម្រាប់ការប្រកួតមនុស្សយន្តអន្តរជាតិ ក្នុងកម្មវិធី FIRST Global Challenge 2024 នេះ ក្រុមរបស់ខ្លួនបានរំពឹងទុករួចជាស្រេចហើយ​នៅមុនការ​ប្រកួតថា នឹងអាចទទួលបានចំណាត់ថ្នាក់ណាមួយក្នុងចំណោមចំណាត់ថ្នាក់លេខ១ ដល់ លេខ៣ ។ ការរំពឹងទុកខ្ពស់បែបនេះ មុន្នីរាជ បញ្ជាក់ថា គឺដោយសារក្រុមរបស់ខ្លួនបានរៀបចំរួចជាស្រេចទៅលើការបង្ហោះផ្សព្វផ្សាយអំពីក្រុមរ៉ូបូទិច និងរ៉ូបូត ក៏ដូចជារ៉ូបូតដែលបានរៀបចំ ជួសជុល កែច្នៃ និងសាងសង់ឡើងវិញដោយភាពច្នៃប្រឌិតខ្ពស់។

សិស្សថ្នាក់ទី១០ រូបនេះ បញ្ជាក់បន្ថែមថា ការរៀនសូត្រពីការប្រកួតមួយនេះ ក្រុមកម្ពុជាមានការសហការគ្នាល្អក្នុងការបំពេញការងារ និងការសហការគំនិតគ្នាបានល្អ ដោយមានគោលបំណងរួមមួយ គឺការចូលរួមប្រកួតដើម្បីយកជ័យលាភីជូនប្រទេសកម្ពុជា។ លើសពីនេះ ក្រុមកម្ពុជាបានរៀនសូត្រអំពីភាពជាអ្នកដឹកនាំ មានការបែងចែកតួនាទី និងពេលវេលាគ្នាធ្វើការ ព្រមទាំងចេះសម្រេចចិត្តក្នុងការជ្រើសរើសគំនិតល្អៗ។

យុវតី អ៊ឹង មុន្នីរាជ បន្ថែមថា សម្រាប់បញ្ហាប្រឈមក្នុងការចូលរួមប្រកួតរ៉ូបូត FIRST Global Challenge 2024 នៅប្រទេសក្រិក គឺមានច្រើនដែរ ព្រោះដោយសារជាលើកដំបូងរបស់សមាជិកក្រុមដែលមកពីសាលាខុសៗគ្នា ទទួលបានវប្បធម៌នៃការរៀនសូត្រខុសៗគ្នា មានគំនិតខុសៗគ្នា ដែលនាំឱ្យជំទាស់គំនិតគ្នាច្រើន ប៉ុន្តែនៅតែសម្របខ្លួន និងស្វែងរកដំណោះស្រាយបាន។ ក្នុងនោះអ្វីដែលជំរុញទឹកចិត្តពួកគេក្នុងការប្រកួត បើទោះជាមានឧបសគ្គក៏ដោយ គឺចង់ឱ្យក្រុមកម្ពុជាក្លាយជាក្រុមគំរូមួយទៅប្រកួតជាមួយក្រុមមកពីប្រទេសដទៃ។

ក្រុមយុវជនកម្ពុជា ជាប់ជ័យលាភីលេខ២ ស្ដីពីការប្រកួតមនុស្សយន្តអន្តរជាតិ ក្នុងកម្មវិធី FIRST Global Challenge 2024 នៅទីក្រុងអាថែន ប្រទេសក្រិក។

យុវតី សួង សិរីកុល ជាសមាជិកក្រុមកម្ពុជាម្នាក់ទៀត បាននិយាយថា កត្តាជំរុញឱ្យក្រុមខ្លួនចូលរួមប្រកួតក្នុងកម្មវិធី FIRST Global Challenge 2024 នៅប្រទេសក្រិក គឺដោយសារក្រុមខ្លួនបានដាក់ពាក្យក្នុងកម្មវិធី Makerspace ដែលអតីតសិស្ស E2Stem នឹងជួយ​បង្វឹកសិស្សវិទ្យាល័យក្នុង​ការ​ចូលរួមប្រកួត​រ៉ូបូទិកនេះ។ សិរីកុល បន្តថា ក្រុមរបស់ខ្លួនក៏បានមើលឃើញអំពីគំរូភាពរបស់សិស្សច្បងនៃសាលា E2STEM ដែលធ្លាប់ចូលរួមប្រកួតកម្មវិធីនេះពីមុនមក ព្រមទាំងមានការជួយជ្រោមជ្រែងពី លោកគ្រូ អ្នកគ្រូផងដែរ។

យុវតី សួង សិរីកុល បន្ថែមថា ដើម្បីចូលរួមប្រកួតកម្មវិធីមួយនេះ សិស្សច្បងដឹកនាំកម្មវិធី Maxupspace បានជ្រើសរើសក្រុមរបស់ខ្លួន ហើយបានពន្យល់ និងបណ្ដុះបណ្ដាលឱ្យចូលរួមប្រកួតកម្មវិធីប្រកួតរ៉ូបូត FIRST Global Challenge 2024 នៅប្រទេសក្រិក ។ បន្ទាប់មកក្រុមរបស់ខ្លួនបានបង្កើតរ៉ូបូតមួយដែលហៅថា Prototype 1។ បន្ទាប់ពីមានសម្ភារៈដំឡើងរ៉ូបូត ក្រុមក៏ធ្វើបច្ចុប្បន្នភាព Prototype 1 ឱ្យទៅជារ៉ូបូតសម្រេច និងបន្តកែតម្រូវផ្នែកណាដែលមិនល្អចេញ។ ក្នុងនោះ សមាជិក៤នាក់ទៀត ជាអ្នករៀបចំកន្លែងសម្រាប់រ៉ូបូតអនុវត្ត ដោយចាប់ផ្ដើមអនុវត្តរយៈពេល ២ទៅ៣សប្ដាហ៍ចុងក្រោយ។ នៅពេលអនុវត្ត ក្រុមបានកត់សម្គាល់នៅកន្លែងណា និងផ្នែកណាដែលខូចច្រើនជាងគេដើម្បីកែតម្រូវ។

សិស្សថ្នាក់ទី១០ រូបនេះ លើកឡើងថា កត្តាដែលជំរុញឱ្យក្រុមរបស់ខ្លួនទទួលបានចំណាត់ថ្នាក់លេខ២នេះ គឺដោយសារការគាំទ្រពីក្រុមសិស្សច្បងដែលជាអតីតសិស្ស E2Stem, ការជំរុញពីលោកគ្រូ អ្នកគ្រូ និងការខិតខំប្រឹងប្រែងរបស់សមាជិកក្រុម។ លើសពីនេះ ការរៀបចំទុកជាមុនរបស់ក្រុម ព្រោះប្រសិនបើគ្មានការរៀបចំទុកជាមុន មានការធ្វេសប្រហែស ការមិនធ្វើតាមអ្នកដឹកនាំ ឬស្ដាប់បង្គាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ នោះក្រុមក៏មិនអាចទទួលបានជ័យលាភីនេះឡើយ។

ក្រុមយុវជនកម្ពុជា ជាប់ជ័យលាភីលេខ២ ស្ដីពីការប្រកួតមនុស្សយន្តអន្តរជាតិ ក្នុងកម្មវិធី FIRST Global Challenge 2024 នៅទីក្រុងអាថែន ប្រទេសក្រិក។

បន្ទាប់ពីចប់ការប្រកួត យុវតី សួង សិរីកុល រៀនបានផ្នត់គំនិតថ្មីបំផុតពីកម្មវិធី FIRST Global Challenge 2024 នោះគឺ One Global One Alliance ដែលមានន័យថា យើងមិនត្រឹមតែធ្វើការក្នុងប្រទេសខ្លួនឯងទេ តែត្រូវធ្វើការជាមួយក្រុមប្រទេសផ្សេងទៀតផងដែរ។

គួរជំរាបជូនថា កម្មវិធី FIRST Global Challenge 2024 បានជ្រើសរើសបញ្ហាបរិស្ថានដែលពិភពលោកកំពុងជួបប្រទះ មកធ្វើជាប្រធានបទសម្រាប់សិស្សានុសិស្សរួមគ្នាធ្វើការជាក្រុម ដើម្បីសាងសង់រ៉ូបូតមួយដែលជាការប្រៀបប្រដូចទៅនឹងដំណោះស្រាយដល់ប្រធានបទបរិស្ថាននោះ។ សិស្សដែលចូលរួមកម្មវិធីនេះ ត្រូវតែជាសិស្សកំពុងសិក្សាថ្នាក់ទី៩, ១០ ឬថ្នាក់ទី១១, សិស្សដែលមាននូវចំណេះដឹងខាងផ្នែករ៉ូបូតខ្លះៗ ឬមិនមានបទពិសោធន៍សោះអាចចូលរួមបានដូចជា មានចំណាប់អារម្មណ៍ខាងផ្នែករ៉ូបូត ការស្រាវជ្រាវ ការគ្រប់គ្រងបណ្ដាញសង្គម និងសកម្មភាពជួយសហគមន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *