បេក្ខជនឆ្នើមចែក​រំលែក​បទពិសោធន៍ ជាប់ជាបេក្ខជនប្រកួតនិយាយជាសាធារណៈ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥

ក្រោយពីប្រឡងជម្រុះវគ្គទី៣​ដោយជោគជ័យ ទីបំផុត​គណៈកម្មការ នៃ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​២០២៥ បានជ្រើសរើស​បេក្ខជន​ឆ្នើម៤រូប ដែលមាន​សមត្ថភាពជជែក​ដេញ​ដោល​មតិ និង​ពោរពេញ​ដោយ​វោស័ព្ទឆ្នើម បន្ត​ទៅវគ្គប្រកួត​និយាយ​ជាសាធារណ:​ក្នុងកម្មវិធី​ជជែកដេញ​ដោលយុវជន​ថ្នាក់ជាតិ​២០២៥ ខាងមុខ។

បេក្ខជន​វោស័ព្ទឆ្នើម​ទាំង៤រូប រួមមាន ១.បេក្ខជន យូ រិទ្ធីវ៉ាន់ ជាសិស្សមក​ពីវិទ្យាល័យពោធិ៍សាត់, ២. បេក្ខនារី ខឿន រក្សា ជាសិស្ស​មកពីវិទ្យាល័យ​សម្ដេច​តេជោ ហ៊ុនសែន សំពៅលូន ខេត្តបាត់ដំបង, ៣. បេក្ខនារី ហៀង លីហ្សា ជាសិស្ស​មកពីវិទ្យាល័យ ព្រះបាទ​សុរាម្រឹត ខេត្តកំពង់ឆ្នាំ និង ៤. បេក្ខនារី ហុក ស៊ាវអ៊ីញ ជាសិស្សមកពី វិទ្យាល័យ ទ្រៀល ខេត្តកំពង់ធំ។

បេក្ខជន យូ រិទ្ធីវ៉ាន់ ជាសិស្សមកពីវិទ្យាល័យ ពោធិ៍សាត់ ខេត្តពោធិ៍សាត់

បេក្ខជន យូ រិទ្ធីវ៉ាន់ ជាសិស្ស​មកពីវិទ្យាល័យ ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានប្រាប់​ឱ្យដឹងថា កត្តាដែលជំរុញ​រូបគេ ជាប់ជា​បេក្ខជន​ត្រៀម​ប្រកួត​និយាយ​ជាសាធារណៈ ក៏ដោយ​សារតែការ​និយាយ​មាន​ភាព​ជឿជាក់ និង​យល់ច្បាស់​ពីប្រធានបទ។

បេក្ខជន យូ រិទ្ធីវ៉ាន់ បន្ថែម​ថា​ ក្នុង​ដំណាក់កាល​ត្រៀម​ប្រកួត​និយាយ​ជាសាធារណៈនេះ រូបគេក៏​បានប្រើប្រាស់​បច្ចេកវិទ្យាមួយ​ចំនួន​សម្រាប់​ជំនួយ​ផងដែរ ដូចជា បញ្ញា​សិប្បនិម្មិត (AI), Google, YouTube ជាដើម ដើម្បី​ស្វែង​រក​ឯកសារ។ រិទ្ធីវ៉ាន់ បន្ត​ថា​ បច្ចេកវិទ្យា​ទាំង​នេះ រូបគេ​គ្រាន់​តែប្រើ​ជាជំនួយ​ប៉ុណ្ណោះ ដោយ​ទាមទារ​ឱ្យមាន​ការសំយោគ​គំនិត​របស់​ខ្លួន​ឯង​បន្ថែម។

សិស្សមក​ពីវិទ្យាល័យ ពោធិ៍សាត់ ខេត្តពោធិ៍សាត់ រូបនេះ រំពឹងថា រូបគេនឹង​យក​ជ័យលាភី​ក្នុងការ​ប្រកួត​ឱ្យបាន ដោយ​គេបន្ត​ស្រាវជ្រាវ និង​ថែរក្សា​សុខភាព​ផងដែរ។

បេក្ខនារី ខឿន រក្សា ជាសិស្សមកពីវិទ្យាល័យ សម្ដេចតេជោ ហ៊ុនសែន សំពៅលូន ខេត្តបាត់ដំបង

ជាមួយគ្នា​នេះ បេក្ខនារី ខឿន រក្សា ជាសិស្សមក​ពីវិទ្យាល័យ សម្ដេចតេជោ ហ៊ុនសែន សំពៅលូន ខេត្ត​បាត់ដំបង លើក​ឡើង​ដែរថា ការ​ជាប់ទៅ​វគ្គប្រកួត​និយាយ​ជាសាធារណៈនេះ ក៏ដោយ​សាររូបនាង​មានសិល្បៈ​ក្នុងការ​និយាយ ការ​បង្ហាញខ្លួន​បានល្អ ក៏ដូចជា​ការបង្ហាញ​អំពីគំនិត​សំខាន់​ក្នុងខ្លឹមសារ​និយាយ​បាន​ល្អ។

បេក្ខនារី ខឿន រក្សា បញ្ជាក់​បន្ថែមថា សម្រាប់រូបនាង​ផ្ទាល់បាន​ត្រៀម​ខ្លួនរួច​ជាស្រេចក្នុង​ការប្រកួត​និយាយ​ជាសាធារណៈនេះ ដោយ​បន្តអាន ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ និង​រៀនពី​គំរូនិយាយ​របស់​សិស្សច្បង ដោយ​ព្យាយាម​កែលម្អ​ចំណុចខ្វះខាត​ក្នុងការ​និយាយ​ជាសាធារណៈ។ រក្សា បន្តថា សម្រាប់​នាងក៏​ប្រើប្រាស់​កម្មវិធី​បច្ចេកវិទ្យា​ឆ្លាតវៃ​ជំនួយដែរ ប៉ុន្តែ​នាង​យល់ថា ការមាន​ចំណេះដឹង​មូលដ្ឋាន​ច្រើន​ប្រសើរ​ជាង។

សិស្ស​មក​ពីវិទ្យាល័យ សម្ដេច​តេជោ ហ៊ុនសែន សំពៅលូន ខេត្តបាត់ដំបង រូបនេះ សង្ឃឹម​ខ្ពស់ថា អាចធ្វើ​បានក្នុង​ការ​ប្រកួត​និយាយ​ជាសាធារណៈ ក្នុងកម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​២០២៥ ខាង​មុខ​នេះ។

គួរជំរាប​ជូនថា កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ ត្រូវបាន​រៀបចំ​ឡើងក្នុង​គោលបំណង​បណ្តុះបណ្តាល​សមត្ថភាព​យុវជន​កម្ពុជា លើ​បំណិន​សតវត្សរ៍​ទី២១ ពោលគឺ​ពង្រឹង​បំណិន​ស្រាវជ្រាវ បំណិន​ត្រឹះរឹះពិចារណា នវានុវត្តន៍ ការ​និយាយ​ជាសាធារណៈ មូលដ្ឋាន​ចំណេះដឹង ឌីជីថល ការ​ដោះស្រាយ​បញ្ហា ការធ្វើ​ការងារ​ជាក្រុម ការ​ប្រាស្រ័យ​ទាក់ទង​ប្រកប​ដោយ​សន្តិសហវិជ្ជមាន ដើម្បីក្លាយ​ខ្លួនជា​ពលរដ្ឋល្អ​ដែលមាន​ទំនួលខុស​ត្រូវ​ក្នុង​សង្គមជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *