ការបង្រៀន​ទម្លាប់ទាំង៧ដល់កុមារ ជួយបណ្តុះផ្នត់គំនិតជាអ្នកដឹកនាំដល់ពួកគេតាំងពីតូច

កម្មវិធីទម្លាប់ទាំង៧របស់​បុគ្គល​ឆ្នើម ដែលភាសាអង់គ្លេសហៅថា 7Habits ត្រូវបានគេចាត់ទុកថា ជាវិធីសាស្ត្រមួយជួយ​ឱ្យ​បុគ្គល​ឆ្ពោះទៅរកភាពជោគជ័យនៅក្នុងអាជីវកម្ម និងអាជីពការងារ ។ សម្រាប់យុវជនវិញ ទម្លាប់ទាំង៧​នឹង​ជួយ​ពួកគេអាចគ្រប់គ្រងលើអ្វីៗដែលកើតឡើងក្នុងជីវិត ជួយឱ្យទទួលបានភាពឆ្នើមទាំងក្នុង និងក្រៅថ្នាក់រៀន ជួយ​អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងកំណត់គោលដៅដែលជំរុញពួកគេឱ្យទទួលបានភាពឆ្នើមជា​ដើម។

អ្នកស្រី អ៊ុក សូនីតា នាយិកាសិក្សាធិការនៃបណ្តាញគ្រឹះស្ថានអប់រំ វ៉េស្ទឡាញន៍ គ្រុប មានប្រសាសន៍ថា កម្មវិធីទម្លាប់ល្អទាំង៧ ដែលភាសាអង់គ្លេសហៅថា 7Habits គឺជាកម្មវិធីបង្រៀនជំនាញទន់ដល់សិស្សានុសិស្ស ដោយ​ពួកគេអាចយកទៅប្រើប្រាស់នៅពេលដែលពួកគេឈានជើងចូលទៅមហាវិទ្យាល័យ និងឈានជើងទៅកាន់ការប្រកបមុខរបរការងារទៅថ្ងៃអនាគតដែលមាន ដូចជា ការអភិវឌ្ឍសិស្សឱ្យមានជំនាញ និងទំនុកចិត្តលើខ្លួនឯង ចេះរៀបចំផែនការការងារ, ការធ្វើការងារដែលសំខាន់មុន ការធ្វើការងារជាក្រុម ការគិតបែប ឈ្នះ ឈ្នះ ការកសាងភាពជាអ្នកដឹកនាំក្នុងសតវត្សទី២១ និងលើកកម្ពស់ការយល់ដឹងអំពីវិន័យរបស់សិស្ស ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមិទ្ធិផលផ្នែកសិក្សាធិការ។

បើតាមអ្នកស្រី សូនីតា ការ​បណ្តុះ​នូវទម្លាប់ល្អទាំង៧ ចាប់ផ្តើមតាំងពីកុមារតូចមក ពោល​គឺនៅពេល​កុមារមានអាយុ​៣ឆ្នាំ, ៤ឆ្នាំ ឬ៥ឆ្នាំ នឹងធ្វើ​ឱ្យ​គាត់មានភាពស៊ាំ ហើយ​នៅពេល​ដែលពួក​គាត់ចូលរៀននៅកម្រិតបឋមសិក្សាគាត់នឹងយល់បានកាន់តែច្រើនតែម្តង​ចំពោះ​ទម្លាប់ទាំងនោះ។

តើកុមារអាចរៀនទម្លាប់ទាំង៧របស់បុគ្គលឆ្នើមយ៉ាងដូចម្តេច ?

នាយិកាសិក្សាធិការនៃបណ្តាញគ្រឹះស្ថានអប់រំ វ៉េស្ទឡាញន៍ គ្រុប មានប្រសាសន៍ថា ត្បិតតែកុមារតូច​មិន​អាចអានអក្សរបានដូចមនុស្សធំ ប៉ុន្តែគេមានវិធីអាច​ឱ្យ​កុមារ​តូចយល់ពីទម្លាប់ទាំង៧នោះ តាមរយៈ​ការ​បង្រៀនផ្ទាល់ ការបង្រៀន​បែប​បញ្រ្ជាប និង​ការ​បង្ហាញជាគំរូ​ទៅ​ដល់កុមារ។

អ្នកស្រី អ៊ុក សូនីតា នាយិកាសិក្សាធិការនៃបណ្តាញគ្រឹះស្ថានអប់រំ វ៉េស្ទឡាញន៍

“…វិធីសាស្រ្តបង្រៀន យើងប្រើជាគំរូភាគច្រើន​នៅកម្រិតតូចៗ ដោយសារ​កុមារតូចៗ​គាត់អត់រៀនទ្រឹស្តី អញ្ចឹងវិធីសាស្រ្តរបស់យើង យើងប្រើជាការធ្វើជាគំរូ បានន័យថា ឱ្យ​គាត់ឃើញជាគំរូ ដូចជា​ការ​ធ្វើជាកិច្ចការផ្ទះ ហើយយើងមានជាសៀវភៅឱ្យកុមារផាត់ពណ៌ ដោយមានទាក់ទងទៅនឹង 7Habbit តែម្តង”​

តាមលោកស្រី អ៊ុក សូនីតា ប្រសិនបើយើងមានចំណេះ មានជំនាញ ប៉ុន្តែឥរិយាបទមិនអាចធ្វើការចុះសម្រុងជាមួយអ្នកដទៃ មិនអាចសហការជាក្រុម មិនអាចគិតបែប ឈ្នះ ឈ្នះទេនោះគឺមិនអាចទទួលបានជោគជ័យដែរ។ ដូច្នេះការបណ្តុះទម្លាប់ល្អទាំង៧ ត្រូវចាប់ផ្តើមតាំងពីកុមារតូច ដោយពួកគេនឹងទទួលបាននូវគុណសម្បទាសតវត្សរ៍ទី២១ ដែលរួមមាន វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដែលជាសម្បទាមិនអាចខ្វះបានសម្រាប់ជួយឱ្យពួកគេក្លាយទៅជា សសរទ្រូងរបស់ប្រទេសជាតិ និងជាអ្នកដឹកនាំនៅថ្ងៃអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...