ការសិក្សា ៖ មើលអេក្រង់លើស ១ម៉ោង រាល់ថ្ងៃ នាំឱ្យកើនអត្រាម៉្ញូប ២១ភាគរយលើកុមារ

យើងសុទ្ធតែបានដឹងហើយថា ការចំណាយពេលច្រើនជាមួយអេក្រង់ អាចនាំឱ្យឈឺភ្នែក ឈឺក្បាល និងរំខានដំណេក។ ប៉ុន្តែ ឥឡូវនេះ ភស្ដុតាងនៃការសិក្សាថ្មីមួយទៀត បានបង្ហាញថា កុមារដែលចំណាយពេលច្រើនជាមួយអេក្រង់ ឬចំណាយពេលជាមួយឧបករណ៍ឌីជីថលច្រើន នឹងនាំឱ្យពួកគេមានជំងឺម៉្ញូប (myopia)។

អត្ថបទចេញផ្សាយដោយ JAMA Network Open បានរកឃើញថា រាល់ពេលដែលកុមារចំណាយពេលច្រើនជាង ១ម៉ោងជាមួយអេក្រង់ក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យជំងឺម៉្ញូប (myopia) ចំនួន ២១ភាគរយ ខណៈពេលដែលកុមារកាន់តែច្រើន ចំណាយពេលលើឧបករណ៍ឌីជីថល។

អ្នកស្រាវជ្រាវដែលបានធ្វើ​ឡើង​នៅប្រទេសកូរ៉េខាងត្បូង និងអៀកឡង់ បានវិភាគលើករណីសិក្សាចំនួន ៤៥ ដោយមានអ្នកចូលរួមចំនួន ៣៣៥,៥២៤ នាក់។ ការសិក្សានេះ បានពិនិត្យលើហានិភ័យ នៃទំនាក់ទំនងរវាងជំងឺម៉្ញូប និងការប្រើប្រាស់ឧបករណ៍ឌីជីថល ដូចជា ស្មាតហ្វូន ថេប្លេត ម៉ាស៊ីនហ្គេម កុំព្យូទ័រ និងទូរទស្សន៍។

លទ្ធផលនៃការសិក្សារកឃើញថា ហានិភ័យនៃជំងឺម៉្ញូប កើនឡើង នៅពេលដែលកុមារចំណាយជាមួយអេក្រង់ រាល់ថ្ងៃ ចាប់ពី ១ ទៅ ៤ម៉ោង។ អ្នកជំនាញបានណែនាំឱ្យកុមារប្រើប្រាស់ និងសម្លឹងមើលអេក្រង់ឱ្យតិចជាង ១ម៉ោង ក្នុងមួយថ្ងៃ ដើម្បីបង្ការជំងឺម៉្ញូប។

ការសិក្សានេះ ធ្វើឡើង ដោយផ្អែកលើការរកឃើញពីមុន ដែលបញ្ជាក់ពីការកើនឡើងអត្រានៃអ្នកជំងឺម៉្ញូប ក្នុងចំណោមកុមារ។ នៅឆ្នាំ២០២៣ កុមារជាង ១ភាគ៣នៅទូទាំងពិភពលោក ត្រូវបានគេរកឃើញថា មានជំងឺម៉្ញូប ខណៈសមាមាត្រនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងជិត ៤០ភាគរយ នៅឆ្នាំ២០៥០ នេះបើតាមការសិក្សារបស់ BMJ Journal

តើមាតាបិតា អាចថែទាំសុខភាពភ្នែករបស់កូនដោយរបៀបណា?

មានជំហានចំនួន៤ ដែលអាណាព្យាបាលអាចជួយការពារ និងកាត់បន្ថយហានិភ័យនៃជំងឺម៉្ញូប លើកុមារ ដែលកត្តាទាំងនោះ មានដូចជា ៖

១. កំណត់ពេលកុមារត្រូវចំណាយជាមួយអេក្រង់ ៖ អ្នកអាចធ្វើតាមការណែនាំរបស់ American Academy of Pediatrics ដែលបានកំណត់ថា កុមារអាចចំណាយពេលជាមួយអេក្រង់ត្រឹមតែ ២ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ទម្លាប់នេះអាចជួយកុមារ បង្ការ និងកាត់បន្ថយហានិភ័យជំងឺម៉្ញូបបាន។

២. អនុវត្តច្បាប់ ២០/២០/២០ ៖ នៅពេលចំណាយពេលជាមួយឧបករណ៍អេឡិចត្រូនិច ឬអេក្រង់ ដោយដាក់ទូរស័ព្ទនៅចម្ងាយយ៉ាងតិច ៥០សង់ទីម៉ែត្រ ពីភ្នែកកុមារ ហើយលើកទឹកចិត្តឱ្យកុមារអនុវត្តច្បាប់ ២០/២០/២០ ដោយរៀងរាល់ ២០នាទីម្ដង កុមារត្រូវសំឡឹងមើលអ្វីមួយឆ្ងាយពីអេក្រង់២០ហ្វីត ឬ៦ម៉ែត្រ ក្នុងរយៈពេល២០វិនាទី។

៣. លើកទឹកចិត្តឱ្យកុមារចំណាយពេលនៅខាងក្រៅ ៖ ការសិក្សាបានបង្ហាញជាបន្តបន្ទាប់ថា ការចំណាយពេលនៅខាងក្រៅ អាចប្រឆាំងនឹងជំងឺម៉្ញូប ជាពិសេសកុមារ។ នេះហើយជាមូលហេតុ ដែលនៃការលើកទឹកចិត្តឱ្យកុមារធ្វើលំហាត់ភ្នែករបស់គេ តាមរយៈការមើលវត្ថុនៅឆ្ងាយ មានសារៈសំខាន់។

៤. ពិនិត្យភ្នែកជាប្រចាំ ៖ រៀបចំកាលវិភាគពិនិត្យភ្នែកជាប្រចាំជាមួយគ្រូពេទ្យ សម្រាប់កុមារ ដើម្បីតាមដានសុខភាពភ្នែករបស់គេ។ ជំងឺម៉្ញូប អាចប្រើវ៉ែនតាន និង Contact Lenses ជាជំនួយ។ អ្នកជំនាញ ណែនាំឱ្យពិនិត្យសុខភាពភ្នែកកុមារជាប្រចាំ ដោយចាប់ផ្ដើមតាំងពីពេលគេកើត និងអំឡុងពេលវ័យកុមារភាពរបស់គេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី