លោក ជក់ សុភា ម្ចាស់ជ័យលាភីលេខ១ “គ្រូបង្រៀនល្អ” ភាសាខ្មែរ ពានរង្វាន់សម្ដេចតេជោហ៊ុនសែន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

លោក ជក់ សុភា បច្ចុប្បន្នជាគ្រូបង្រៀននៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ស្ថិត​នៅ​ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានជាប់ជ័យលាភីលេខ១ «គ្រូបង្រៀនល្អ» ភាសាខ្មែរ ពានរង្វាន់សម្ដេចតេជោហ៊ុនសែន ឆ្នាំ២០២៣-២០២៤។

ម្ចាស់ជ័យលាភីរូបនេះ និយាយថា ការចូលរួមប្រកួតប្រជែង «គ្រូបង្រៀនល្អ» ពានរង្វាន់សម្ដេចតេជោហ៊ុនសែន ឆ្នាំ២០២៣-២០២៤ គឺលោកមានឆន្ទៈចង់ចូលរួមដោយផ្ទាល់ ព្រមទាំងមានការគាំទ្រជំរុញលើកទឹកចិត្តពីសំណាក់គណៈគ្រប់គ្រងសាលា និងមន្ទីរអប់រំ យុវជន និងកីឡា។

លោកគ្រូ ជក់ សុភា គ្រូបង្រៀនថ្នាក់ទី១២ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

ដោយឡែកកត្តាដែលជំរុញឱ្យលោកអាចជាប់ជ័យលាភីគ្រូបង្រៀនល្អនេះ លោក ជក់ សុភា បញ្ជាក់ថា គឺដោយសារលោកបានគោរពទៅតាមលក្ខខណ្ឌ នៃការវាយតម្លៃរបស់គណៈកម្មការរៀបចំជ្រើសរើសគ្រូបង្រៀនល្អ។ ក្នុងនោះ លោកមានបទពិសោធន៍បង្រៀន៥ឆ្នាំ ដែលអាចមានសិទ្ធិចូលរួមប្រកួតប្រជែងនេះបាន។

គ្រូបង្រៀនថ្នាក់ទី១២ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប រូបនេះ បន្ថែមថា ចំពោះការវាយតម្លៃក្នុងលក្ខខណ្ឌគ្រូបង្រៀនល្អនេះ គឺដំបូងបេក្ខជនត្រូវដាក់ពាក្យ បន្ទាប់មកមន្ទីរអប់រំ យុវជន និងកីឡា នឹងធ្វើការវាយតម្លៃតាមរយៈការត្រួតពិនិត្យការបង្រៀន ត្រួតពិនិត្យឯកសារ តាមរយៈការិយាល័យអធិការកិច្ច។ នៅពេលជាប់ថ្នាក់រាជធានីហើយ ត្រូវរៀបចំឯកសារ ស្លាយ (Slide) ទៅតាមសូចនាករនៃគ្រូបង្រៀន និងត្រូវបំពេញតាមលក្ខខណ្ឌដែលក្រសួងអប់រំបានកំណត់ ដោយភ្ជាប់វីដេអូសកម្មភាពបង្រៀន ផ្ញើទៅក្រសួងអប់រំ ដើម្បីធ្វើការជម្រុះបេក្ខជនមុនពេលទៅដល់វគ្គបញ្ចប់។

លោក ជក់ សុភា លើកឡើងថា នៅពេលបេក្ខជនបានជាប់នៅក្នុងចំណាត់ថ្នាក់១២នាក់ចុងក្រោយហើយ ក្រសួងអប់រំ គណៈកម្មការវាយតម្លៃគ្រូបង្រៀនល្អ នឹងចុះមកពិនិត្យគ្រូបង្រៀនទៅដល់សាលាតែម្ដង។ ក្នុងនោះក្រសួងនឹងពិនិត្យមើលការបង្រៀន វិធីសាស្រ្តបង្រៀន ពិនិត្យថ្នាក់រៀន សម្ភាសន៍គ្រូបង្រៀនផ្ទាល់ ក៏ដូចជាសម្ភាសន៍នាយកសាលា និងចំណាប់អារម្មណ៍សិស្សចំពោះការបង្រៀនរបស់គ្រូផងដែរ។

បើតាមលោក ជក់ សុភា ពាក្យថា «គ្រូបង្រៀនល្អ» ដែលមានការទទួលស្គាល់បែបនេះ មិនមែនគ្រប់គ្នាសុទ្ធតែទទួលបាននោះទេ មានន័យថា ទាល់តែមានការ​ខិតខំប្រឹងនៅក្នុងវិជ្ជាជីវៈមួយនេះទើបអាចទទួលបាន ហើយវាជាមោទនភាពមួយដែលគ្រូបង្រៀនចង់បានគ្រប់គ្នា។ លោក ជក់ សុភា បន្តថា លោកក៏មិននឹកស្មានដែរថា អាចទទួលបានជ័យលាភីលេខ១នេះឡើយ ពីព្រោះបេក្ខជន១២នាក់ចុងក្រោយ សុទ្ធតែមានសមត្ថភាពខ្លាំងពូកែតាមបណ្ដារាជធានី ខេត្តទាំង២៥។ “នៅពេលទទួលបានដំណឹងជាប់ជ័យលាភីនេះ ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយ រំភើបខ្លាំង និងជាមោទនភាពចំពោះអាជីពជាគ្រូបង្រៀនមួយនេះ”។

លោកគ្រូ ជក់ សុភា គ្រូបង្រៀនថ្នាក់ទី១២ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

ក្នុងការបង្រៀនរយៈពេល៥ឆ្នាំកន្លងមកនេះ លោក ជក់ សុភា មិនដែលទម្លាក់ដៃចោលនោះទេ ពោលគឺលោកខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការបង្រៀនសិស្ស ដោយប្រើវិធីសាស្រ្តបង្រៀនថ្មីៗ ជួយសិស្សឱ្យទទួលលទ្ធផលសិក្សាល្អ និងជំនួបជាមួយអាណាព្យាបាលដើម្បីជួយបំពេញបន្ថែមចំណុចខ្វះខាតរបស់សិស្ស។

លោក ជក់ សុភា រៀបរាប់ទៀតថា ទម្រាំទទួលបានលទ្ធផលល្អនេះ លោកបានឆ្លងកាត់រឿងរ៉ាវលំបាកជាច្រើន និងមិនមែនជារឿងងាយស្រួលនោះឡើយ។ លោកបន្តថា ក្នុងនាមជាគ្រូបង្រៀន ត្រូវបង្រៀនសិស្សឱ្យទទួលបានទាំងចំណេះដឹង ទាំងសីលធម៌ក្នុងការរស់នៅជាពលរដ្ឋល្អ។ ទន្ទឹមគ្នានេះ ត្រូវរកវិធីសាស្រ្តបង្រៀនថ្មី ត្រូវចេះបច្ចេកវិទ្យាព័ត៌មាន (ICT) ភាពជាអ្នកដឹកនាំ ធ្វើយ៉ាងណាឱ្យសិស្សមានគំនិតច្នៃប្រតិដ្ឋបង្កើតថ្មី និងចូលរួមក្នុងកិច្ចការសង្គម។ ជាពិសេស ក្រៅពីការបង្រៀន គ្រូក៏ត្រូវមានបំណិនក្នុងការប្រាស័យទាក់ទងជាមួយអាណាព្យាបាលដែរ។

ម្ចាស់ពានរង្វាន់សម្ដេចហ៊ុនសែន រូបនេះ លើកឡើងទៀតថា បេសកកម្មរបស់គ្រូបង្រៀន គឺធ្វើឱ្យសិស្សក្លាយជាពលរដ្ឋល្អ ជាធនធានមនុស្សដ៏សំខាន់មួយសម្រាប់សង្គមជាតិ។ ជាក់ស្ដែងលទ្ធផលនៃការប្រឡងបាក់ឌុប រយៈពេល៤ឆ្នាំនៃការបង្រៀនអក្សរសាស្រ្តខ្មែររបស់លោក មិនមានសិស្សធ្លាក់សូម្បីម្នាក់ ហើយសិស្សភាគច្រើនទទួលបាននិទ្ទេស A និងB ដែលធ្វើឱ្យលោកមានមោទនភាពជាទីបំផុត។

លោកគ្រូ ជក់ សុភា គ្រូបង្រៀនថ្នាក់ទី១២ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

បើតាម លោក ជក់ សុភា ដើម្បីជំនះការលំបាកក្នុងអាជីពជាគ្រូបង្រៀន គឺមានតែសេចក្ដីព្យាយាម អំណត់ រីករាយជាមួយការងារនេះ។ បើសិនយើងធ្វើការងារនេះ ដោយយកចិត្តទុកដាក់ នោះយើងនឹងទទួលផលមកវិញ គឺភាពជោគជ័យនៅថ្ងៃណាមួយមិនខាន។

នៅរយៈពេល៥ឆ្នាំទៅ១០ឆ្នាំខាងមុខ លោក ជក់ សុភា រំពឹងថា សិស្សានុសិស្សដែលលោកបានបង្ហាត់បង្រៀន នឹងក្លាយជាពលរដ្ឋល្អក្នុងសង្គម ដែលមានទាំងចំណេះដឹង សីលធម៌ អាចរស់នៅជាមួយគ្នាប្រកបដោយសេចក្ដីសុខ និងចូលរួមកសាងប្រទេសជាតិឱ្យមានភាពរីកចម្រើន។

គួរជម្រាបជូនថា លោក ជក់ សុភា ចាប់ផ្ដើមធ្វើជាគ្រូបង្រៀនតាំងពីឆ្នាំ២០២០ ព្រមទាំងធ្លាប់បានជាប់ជ័យលាភីក្នុងការប្រកួតស្នាដៃជាច្រើន រួមមាន កំណាព្យខ្លី ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យ ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០២០, អត្ថបទសិក្សាកថា «រឿងរាមកេរ្តិ៍» ជ័យលាភីលេខ១ ក្នុងទិវាជាតិអំណានលើកទី៦ ឆ្នាំ២០២១, អត្ថបទសិក្សាកថា «តម្លៃអក្សរសិល្ប៍ពុទ្ធនិយមក្រោយសម័យអង្គរ» ជ័យលាភីលេខ១ ក្នុងទិវាជាតិអំណានលើកទី៧ ឆ្នាំ២០២២ និងអត្ថបទសិក្សាកថា ជ័យលាភីលេខ៨ ក្នុងទិវាជាតិអំណានលើកទី៩ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *