រាជបណ្ឌិត្យសភាកម្ពុជាលើកទឹកចិត្តយុវជនឱ្យសិក្សាវិជ្ជាជីវៈម្ហូបអាហារគាំទ្រវិស័យទេសចរណ៍

ម្ហូបមានតម្លៃទាប រសជាតិឆ្ងាញ់ គុណភាពល្អ និងផ្តល់ស្នាមញញឹម ជាទស្សនវិស័យបណ្តុះបណ្តាលបណ្តាលធនធានមនុស្សជំនាញចម្អិនម្ហូបអាហារនៅរាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានេះ រាជបណ្ឌិត្យសភាកម្ពុជា បានបន្តលើកទឹកចិត្តឱ្យយុវជនខ្មែរចាប់ផ្តើមសិក្សាជំនាញចុងភៅ ដើម្បីបង្កើតមុខរបរផ្ទាល់ខ្លួន និងចូលរួមគាំទ្រវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

នាពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈលើផ្នែកម្ហូបអាហារជំនាន់ទី៤ នារសៀលថ្ងៃអាទិត្យកន្លងទៅ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការសិក្សាជំនាញម្ហូបអាហារងាយស្រួលឱ្យយុវជន និងអ្នកសិក្សារកការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា ។ កន្លងទៅមានសិក្ខាកាមចុងភៅជាច្រើនបានយកចំណេះដឹង និងជំនាញចុងភៅពីរាជបណ្ឌត្យសភាកម្ពុជាទៅពង្រឹងសមត្ថភាពបន្ថែមលើអាជីវកម្មម្ហូបអាហារដែលមានស្រាប់ និងបង្កើតអាជីវកម្មផ្នែកម្ហូបអាហារដោយខ្លួនឯង ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ថា បណ្តាប្រទេសរីកចម្រើនជាច្រើន បានចាត់ទុកវិស័យម្ហូបអាហារជាអាទិភាពមួយចូលរួមបង្ហាញអត្តសញ្ញាណរបស់ប្រទេស និងប្រជាជនទៅកាន់ពិភពលោក ។ ប្រសិនបើចុងភៅ ឬអ្នកចម្អិនម្ហូបអាហារមានជំនាញច្បាស់លាស់ នោះនឹងធ្វើឱ្យភ្ញៀវទេសចរកោតសរសើរពីទឹកដៃចម្អិន បង្ហាញពីភាពប៉ិនប្រសប់ និងអារម្មណ៍កក់ក្តៅពេលទទួលទានអាហារ ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍បន្តថា ចុងភៅក្រៅពីធ្វើមុខម្ហូបមួយដែលមានតម្លៃសមរម្យ, រសជាតិ និងគុណភាពជាកត្តាសំខាន់ដែលអ្នកចម្អិតត្រូវយកចិត្តទុកដាក់ ។ ដើម្បីឱ្យម្ហូបឆ្ងាញ់ចាំបាច់ត្រូវឈរលើគោលការណ៍វិជ្ជាជីវៈ និងជំនាញបីចំណុចសំខាន់ៗ រួមមាន គុណភាពមនុស្ស, គុណភាពផលិតផល និងគុណភាពប្រទេសដែលមានបរិស្ថានល្អ ។ លើសពីនេះ ស្នាមញញឹមរបស់អ្នកទទួលទាន គឺបានមកពីកត្តាបីខាងលើ គឺតម្លៃថោក រសជាតិឆ្ងាញ់ ព្រមទាំងមានគុណភាពល្អ ។ ស្នាមញញឹមជាទីផ្សារដ៏សំខាន់ផ្សព្វផ្សាយមុខម្ហូបកម្ពុជាទៅកាន់ពិភពលោក ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈលើផ្នែកម្ហូបអាហារជំនាន់ទី៤ មានបេក្ខជនសិក្ខាកាមចំនួន ៩នាក់ បញ្ចប់ការប្រឡង និងវាយតម្លៃពីចុងភៅជំនាញដូចជាលោក ស័រ សំអាង គ្រូបង្គោលចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា លោក សែន ឬទ្ធី ប្រធានចុងភៅនៅសណ្ឋាគារ Fair Field by Marriott Phnom Penh និងលោក រិន ណារ៉ា ប្រធានចុងភៅនៅ Vehha Sky Bar and Restaurant៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...