គន្លឹះ៥ ដើម្បីក្លាយជាបេក្ខភាពអាហារូបករណ៍ Chevening នៅសាកលវិទ្យាល័យ Bristol

អាហារូបករណ៍ Chevening ជាកម្មវិធីផ្ដល់ការគាំទ្រលើការសិក្សាដល់និស្សិតអន្តរជាតិ រួមទាំងប្រជាជនកម្ពុជា ដែល​បានកែប្រែអនាគតតាមរយៈការអប់រំនៅចក្រភពអង់គ្លេស។ កញ្ញា Victor Victorine ជាបេក្ខភាពអាហារូបករណ៍ Chevening ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក Business Innovation and Entrepreneurship នៅសាកលវិទ្យាល័យ Bristol ឆ្នាំសិក្សា ២០២៤-២០២៥ នាង​នឹង​ចែក​រំលែក​គន្លឹះចំនួន៥ ដើម្បីក្លាយជាបេក្ខភាពអាហារូបករណ៍ Bristol ។

១. សរសេរដូចអ្នកដឹកនាំ មិនមែនដូចជាសិស្សកំពុងរៀន ៖ បេក្ខជនដែលខ្លាំង នឹងសរសេរសំណេរតែងសេចក្ដីដែលមានអត្ថន័យអំពីអនាគត ច្រើនជាងអតីតកាល។ បេក្ខជននឹងផ្ដោតលើចក្ខុវិស័យធំៗរបស់ខ្លួន និងរបៀបដែល Chevening និង Bristol ឬសាកលវិទ្យាល័យណាមួយដែលបេក្ខជនចង់ទៅសិក្សា។ ចក្ខុវិស័យដែលបេក្ខជនគួរគិត គឺធ្វើបែបណាឱ្យមានឥទ្ធិពលរយៈពេលវែងសម្រាប់ប្រយោជន៍ដល់សង្គមមនុស្ស ជាពិសេសសម្រាប់ប្រទេសជាតិ។

២. Tailor for the university factor ៖ បេក្ខជនត្រូវសរសេរសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួនឱ្យបានច្រើន និងល្អជាងអ្វីដែលគេកំណត់ ព្រោះការសរសេរអំពីសេចក្ដីថ្លែងការណ៍ជាការបង្ហាញខ្លួនបែបណាដើម្បីឱ្យសាកលវិទ្យាល័យសម្រេចចិត្តជ្រើសរើសបេក្ខជនឱ្យទទួលបានអាហារូបករណ៍។ ជាក់ស្ដែង សម្រាប់កញ្ញា Victor Victorine បានសរសេរសេចក្ដីថ្លែងការណ៍ដែលសង្កត់ធ្ងន់លើគម្រោងបង្កើតថ្មីនៃអាជីវកម្មរបស់សាកលវិទ្យាល័យ Bristol អំពីគម្រោងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដែលកំពុងរីកចម្រើននៅក្នុងទីក្រុង និងសាកលវិទ្យាល័យ។

៣. Think of Chevening as a boardroom interview ៖ ភាពជាអ្នកដឹកនាំរបស់បុគ្គល នឹងបង្ហាញចេញនៅពេលសម្ភាសន៍ ដូចនេះការដែលមានជំនាញទន់ក្នុងការនិយាយ ប្រាស្រ័យទាក់ទងល្អ លើសពីនេះអ្នកគួរតែបង្ហាញពីឥទ្ធិពលរបស់អ្នក ប្រសិនបើអ្នកទទួលបានអាហារូបករណ៍ Chevening។

៤. Choose referees who know you well ៖ នៅក្នុងការស្នើពាក្យអាហារូបករណ៍ ការដែលមាន Referees ឬ អ្នកធានា/អ្នកដឹងលឺ សម្រាប់បញ្ជាក់ពីសមាសភាពរបស់បេក្ខជន ជាអ្វីដែលអ្នកស្នើពាក្យត្រូវដឹង។ អ្នកធានា គួរតែជាបុគ្គលដែលបានស្គាល់អ្នកបេក្ខជនច្បាស់លាស់ និងមានវ័យសមល្មម ជាបុគ្គលដែលមានបទពិសោធន៍ច្រើនឆ្នាំ និងជាក់លាក់ក្នុងវិស័យណាមួយ ដើម្បីអាចឱ្យពួកគាត់និយាយពីអ្នកបានល្អ និងក្បោះក្បាយ។

៥. បង្កើត “Global board of advisors”៖ បេក្ខជនស្នើអាហារូបករណ៍ដែលមានអាទិភាព ជាបេក្ខជនដែលបង្ហាញពីសក្ដានុពល នៃការមានទំនាក់ទំនងល្អជាមួយនឹងអ្នកជុំវិញខ្លួន ជាពិសេសគួរមានក្រុមប្រឹក្សាអ្នកណែនាំ សាស្ត្រាចារ្យ ឬអ្នកវិទ្យាសាស្ត្រក្នុងវិស័យឧស្សាហកម្មជាដើម។

ក្រៅពីគន្លឹះសំខាន់ទាំង៥ខាងលើ កញ្ញា Victorine ក៏លើកទឹកចិត្តដល់បេក្ខជន គួរតែផ្ដោតបន្ថែមលើ មហិច្ឆតាសិក្សា រចនាសម្ព័ន្ធ និងខ្លឹមសារនៃសំណេរតែងសេចក្ដីរបស់ខ្លួនឱ្យមានទម្ងន់ និងអត្ថន័យគ្រប់គ្រាន់ ដើម្បីចាប់យកឱកាសសិក្សាអាហារូបករណ៍ Chevening ឱ្យបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *