សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ភ្នំពេញ – សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍គាំទ្រការសិក្សានិងការចំណាយសម្រាប់និស្សិតជាប់អាហារូបករណ៍ទៅតាមតំបន់នៃនិស្សិត ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ជំនាញស្ថាបត្យកម្ម សិល្បៈ គ្រប់គ្រងធុរកិច្ច MBA ពាណិជ្ជកម្មអន្តរជាតិ គណនេយ្យ ហិរញ្ញវត្ថុ ការអប់រំ ទីផ្សារ ទំនាក់ទំនង សុខភាពសាធារណៈ ពេទ្យវេជ្ជសាស្ត្រ ទន្តពេទ្យ សេដ្ឋកិច្ច វិស្វករ ច្បាប់ ឱសថសាស្ត្រ ចិត្តវិទ្យា វិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រកុំព្យូទ័រ ការបង្រៀនភាសាអង់គ្លេស ការអភិវឌ្ឍន៍អន្តរជាតិ បរិស្ថាន និងទំនាក់ទំនងអន្តរជាតិជាដើម ។

បេក្ខជនដែលមានបំណងស្នើពាក្យអាហារូបករណ៍ត្រូវជាបេក្ខជនដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេសជាសមាជិកអាស៊ាន និងប្រទេសមិនមែនជាសមាជិកអាស៊ាន ។ ជាសមាជិកសមាជិកានៅសាកលវិទ្យាល័យណាមួយ ជាអ្នកធ្វើការស្រាវជ្រាវ ឬជាបុគ្គលិកផ្នែកអប់រំដែលមានក្ដីស្រមៃត្រឡប់ទៅបង្រៀននៅប្រទេសកំណើតរបស់ខ្លួនវិញក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ ។

ជាមួយគ្នានេះ បេក្ខជដែលជាប់ឈ្មោះអាហារូបករណ៍មិនត្រូវបានអនុញ្ញាតឱ្យពន្យារពេលរយៈពេលនៃការទទួលយកអាហារូបករណ៍នោះទេនៅពេលដែលអាហារូបករណ៍ត្រូវបានផ្តល់ដោយសាកលវិទ្យាល័យ។ បេក្ខជនក៏មិនត្រូវបានអនុញ្ញាតឱ្យទទួលយកការងារក្រៅសាលាណាមួយនៅក្នុងប្រទេសថៃក្នុងអំឡុងពេលនៃអាហារូបករណ៍នោះដែរ។ ពាក្យស្នើសុំអាហារូបករណ៍ទាំង២កម្រិតត្រូវមានទំនាក់ទំនងគ្នាជាមួយជំនាញដែលបេក្ខជនស្នើសុំ ។

បេក្ខជនត្រូវមានប្រតិបត្តិពិន្ទុថ្នាក់បរិញ្ញាបត្រ២.៧៥សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងប្រតិបត្តិ​ពិន្ទុថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ច្រើនជាង៣.២៥ សម្រាប់ថ្នាក់បណ្ឌិត ។ បេក្ខភាពត្រូវ​មានអាយុមិនលើសពី៤០ឆ្នាំ មានទំនាក់ទំនងល្អ អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ មានពិន្ទុភាសាអង់គ្លេស TOEFL ៥០០ ឬុ IELTS ៥.០ ។

ឯកសារចាំបាច់ដែលបេក្ខជនស្នើអាហារូបករណ៍តម្រូវមាន ៖ ពាក្យស្នើសុំអាហារូបករណ៍មួយច្បាប់ភ្ជាប់ជាមួយរូបថត(ថតថ្មី) ប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សានៅគ្រឹះស្ថានសិក្សា លិខិតបញ្ជាក់ការសិក្សា(បើមាន) សេចក្ដីថតចម្លងនៃលិខិតឆ្លងដែន លិខិតអនុសាសន៍ពីប្រធាន នាយក ឬព្រឹទ្ធបុរសនៃស្ថាប័នពាក់ព័ន្ធរបស់អ្នកដាក់ពាក្យ ឬពីថ្នាក់លើរបស់អ្នកដាក់ពាក្យ និងលិខិតបញ្ជាក់សុខភាពពីមន្ទីរពេទ្យ ។

អាហារូបករណ៍ផ្ដល់ជូនរយៈពេល២ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង៣ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតរួមជាមួយការគាំទ្រលើការចំណាយផ្សេងៗទៅតាមប្រទេស និងតាមកម្រិតថ្នាក់នៃសិស្ស ។ និស្សិតដែលនៅក្នុងប្រទេសសមាជិកអាស៊ាននឹងទទួលបានថ្លៃសំបុត្រយន្តហោះទៅមកមិនលើស ៨.៥០០bath ដល់ ១២.០០០bath ។ និស្សិតដែលនៅក្នុងប្រទេសនៃតំបន់អ៊ឺរ៉ុបនឹងទទួលបានថ្លៃសំបុត្រយន្តហោះទៅមកមិនលើស២០.០០០bath ដល់ ៣០.០០០ bath ។

សម្រាប់ព័ត៌មានលម្អិតសូមធ្វើចូលទៅកាន់ https://www.chula.ac.th/en/academics/admissions/graduate-admission/?fbclid=IwAR0sD9tyax8Fxhq8lsMHu3qqe12DKj91k7H9vH8b8wwuKoX9sLnFAgG5FuE និងទាញយកពាក្យស្នើសុំតាមរយៈ www.academic.chula.ac.th ។ ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...