ល្បែងទាញព្រ័ត្រ ល្បែងប្រជាប្រិយខ្មែរជួយឱ្យរាងកាយមានកម្លាំង និងសុខភាពល្អ

ភ្នំពេញ – ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្តសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្តី ទាំងកម្លោះ ទាំងក្រមុំ ដែលគេលេងដោយប្រើកម្លាំងកាយ និងលេងតែនៅរដូវចូលឆ្នាំខ្មែរប៉ុណ្ណោះ។ ល្បែងទាញព្រ័ត្រនេះ ចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឱ្យរាងកាយមានកម្លាំង មានសុខភាពល្អ។

បើយោងតាមសៀវភៅ ល្បែងប្រជាប្រិយខ្មែរ របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ល្បែងទាញព្រ័ត្រនេះ គេអាចលេងនៅតាមភូមិ ប្រសិនបើជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះ គេច្រើនលេងនៅពេលថ្ងៃ តែប្រសិនបើជាមានចង្កៀងយ៉ាងភ្លឺ ឬពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។ គ្រឿងប្រដាប់សម្រាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោ ស្បែកក្របីធ្វើជាព្រ័ត្រ ឬគេយកពួរធ្វើពីជក់ដូងជាព្រ័ត្រ សម្រាប់ទាញ ប្រវែងយ៉ាងខ្លីពី២០ ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនិងយកសម្ភោរ ឬគងម៉ង់ ឬក៏រគាំង១ សម្រាប់ទះ ឬសម្រាប់វាយនៅពេលដែលទាញដំបូង។

ដើម្បីលេងល្បែងនេះ គេចែកមនុស្សអ្នកលេងជា ២ក្រុម ម្ខាងៗយ៉ាងតិចត្រឹម ៥នាក់ ឬ១០នាក់ឡើងទៅ តាមដែលគេរកគ្នាបានប៉ុន្មាន តែតាមទម្លាប់អ្នកស្រុកបើមានមនុស្សស្រីចូលលេងផង គេឱ្យស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង បើខាងប្រុស ៨នាក់ គេដាក់ខាងស្រី ១០នាក់ ដោយគេយល់ថា ភេទស្រីតែងមានកម្លាំងខ្សោយជាងបុរស។ មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំ កម្លាំងច្រើន ឱ្យឈរជាអ្នកកាន់ចុងព្រ័ត្រ គឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយឱ្យប្រុសម្នាក់ទៀត មានមាឌធំមានកម្លាំង ឈរកណ្ដាលព្រ័ត្រ ត្រង់កន្លែងដែលពួកទាំង២ ឈរ សម្រាប់នាំពួកខ្លួនឱ្យចំទាញតែរៀងខ្លួន ឯមនុស្សមាឌតូចៗ ស្គមៗ កម្លាំងខ្សោយៗ គេឱ្យឈរកណ្ដាលគេ។

បន្ទាប់ពីរៀបចំក្រុមទាញព្រ័ត្ររួច គេតម្រូវឱ្យមានមនុស្សម្នាក់កាន់សម្ភោរ ឬគងម៉ង់ ឬរគាំង ឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីដែលកាន់ខ្សែរឈរទល់មុខគ្នានោះ ផ្ដើមស្រែកឡើងថា យក្សអរ ឮយ៉ាងខ្លាំងៗ ធ្វើឱ្យសំឡេងវែងៗ រលាក់រលែក យ៉ាងគ្រលួច។ អ្នកប្រុងទាញទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺៗ ៣ដង ទើបនាំគ្នាប្រុងយកជ័យជំនះតែរៀងខ្លួន។

ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សម្ភោរឬគងម៉ង់ ឬរគាំង គេចេះតែបញ្ជើតសម្ភោរ ឬគង់ម៉ង់ ឬក៏រគាំងរឿយៗ រហូតទាល់តែឃើញចាញ់ ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ជើត។ ល្បែងទាញព្រ័ត្រ ពេលលេងម្ដងៗ ចំណាយពេលប្រមាណ ៥ទៅ៦នាទី ដល់ ១០នាទីឡើងទៅ ទើបឃើញចាញ់ម្ខាងៗ។ កាលណាដឹងថាខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសាជាថ្មីតទៅទៀត ដរាបដល់ហត់តែរៀងខ្លួនទើបឈប់។ គួរជម្រាបជូនថា ល្បែង​ទាញព្រ័ត្រ ត្រូវបានចុះក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៥៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...