ឪពុក​ជា​កសិករ ​និង​ម្តាយ​ជា​កម្មការិនី​រោងចក្រ​ ​យុវ​សិស្ស​ ស៊ុយ ពិសី​ ​ជំនះ​ភាព​ខ្វះខាត​ដណ្ដើម​បាន​និទ្ទេស​ A ​និង​ត្រៀម​បន្ត​ក្ដី​ស្រមៃ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​

ជីវភាព​គ្រួសារ​ខ្វះខាត​មិន​មែន​ជា​ឧបសគ្គ​រារាំង​ក្ដី​ស្រមៃ​ឡើយ​ ​ជាក់ស្ដែង​ ​យុវសិស្ស​ ​ស៊ុយ ​ពិសី ​ជា​សិស្ស​ថ្នាក់​វិទ្យាសាស្រ្ត​ ​មកពី​វិទ្យាល័យ​ ហ៊ុន​ សែន ​កំពង់ត្រឡាច ​ដែល​មាន​ឪពុក​ជា​កសិករ ​និង​ម្ដាយ​ជា​កម្មការិនី​រោងចក្រ​ ​បាន​ខិតខំ​ពុះពារ​រហូត​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០២៦ ​ដោយ​ទទួល​បាន​និទ្ទេស​ A ​។

​យុវ​សិស្ស​ ​ស៊ុយ ពិសី ​បាន​បង្ហាញ​អារម្មណ៍​រំភើប​ ​និង​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​នេះ​ ​ដែល​ជា​កាដូ​ដ៏​មាន​តម្លៃ​ជូន​ខ្លួនឯង​ ក្រុម​គ្រួសារ​ ​និង​សាលារៀន​។ ជោគ​ជ័យ​មួយ​នេះ​ ពិសី​ ​និយាយ​ថា​ ​រូប​គេ​បាន​កំណត់​គោលដៅ​ដណ្ដើម​យក​និទ្ទេស​ A ​តាំង​ពី​ដើម​ឆ្នាំ​ថ្នាក់​ទី​១១​ ​មក​ម៉្លេះ ​បន្ទាប់ពី​បាន​ឃើញ​គំរូ​ជោគជ័យ​របស់​រៀម​ច្បង​ជំនាន់​មុន​ៗ​។​

​ដើម្បី​សម្រេច​គោលដៅ​ ស៊ុយ ពិសី ​បាន​រៀបចំ​កាលវិភាគ​សិក្សា​យ៉ាង​ច្បាស់លាស់​ ​ដោយ​ក្រោក​តាំងពី​ម៉ោង​ ៤​ទៀប​ភ្លឺ​ ​ដើម្បី​រំលឹក​មេរៀន ​និង​ចំណាយ​ពេល​ ៣ ​ម៉ោង​ជា​រៀងរាល់​យប់​សម្រាប់​ដោះស្រាយ​លំហាត់ ​និង​ទន្ទេញ​មេរៀន​ ​ដោយ​បែងចែក​ ​៣០ ​នាទី​សម្រាប់​មុខវិជ្ជា​នីមួយ​ៗ ព្រម​ទាំង​អនុវត្ត​វិញ្ញាសា​ចាស់​ៗ​ជា​ប្រចាំ​រហូតដល់​ថ្ងៃ​ប្រឡង​។

​សិស្ស​និទ្ទេស​ A ​ឆ្នាំ​២០២៦ ​រូប​នេះ​ ​ក៏​បញ្ជាក់​ដែរ​ថា​ ​កត្តា​ដែល​ជំរុញ​ឱ្យ​រូប​គេ​ខិតខំ​រៀន​សូត្រ ​រហូត​ទទួល​បាន​និទ្ទេស​ A ​គឺ​ចែក​ចេញ​ជា​ ​៣​កត្តា​ ទី​១​.​ ​កត្តា​ខ្លួនឯង​ ​៖​ ការ​ខិតខំ​រៀនសូត្រ​ឱ្យ​ពូកែ ​និង​យក​និទ្ទេស​ A ​ជូន​ខ្លួនឯង​ ​និង​ជូន​ឪពុកម្ដាយ​,​ ​ទី​២​.​ ​កត្តា​គ្រួសារ​ ​៖ ​ឪពុក​ម្ដាយ​តែង​លើកទឹកចិត្ត​ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ ​និង​មិន​ប្រើ​ឱ្យ​ធ្វើការងារ​អ្វី​ច្រើន​ឡើយ​ ​គឺ​ឱ្យ​ផ្ដោត​តែ​លើ​ការ​សិក្សា​រៀនសូត្រ ​និង​ទី​៣​.​ ​កត្តា​សាលារៀន ​និង​សហគមន៍​ ​៖​ ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​តែងតែ​លើកទឹកចិត្ត​ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ​តាំងពី​ដើម​ឆ្នាំ ​ដើម្បី​ទទួល​បាន​និទ្ទេស​ A ប្រចាំ​ភូមិ ​និង​ធ្វើជា​គំរូ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​។

​«​ឪពុកម្ដាយ​ពុំ​មាន​អ្វី​ឱ្យ​កូន​ទេ ​មាន​តែ​ខំ​ឱ្យ​កូន​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ ​ពាក្យ​សម្ដី​នេះ​ជំរុញ​ខ្ញុំ​ឱ្យ​ខិតខំ​រៀន​សូត្រ​ ​រហូត​ទទួល​បាន​និទ្ទេស​A ​ហើយ​ក្នុង​ថ្ងៃ​ប្រឡង​ ​ឪពុកម្ដាយ​ខ្ញុំ​ក៏​បាន​ជូន​ទៅ​ប្រឡង​ ​និង​មើល​ថែ ​ដូច្នេះ​ ​គឺ​មាន​តែ​ខិតខំ​ប្រឡង​ឱ្យ​ទទួល​បាន​និទ្ទេស​A​»​

​ចំពោះ​ទិសដៅ​បន្ត​នៅ​ថ្នាក់​ឧត្តម​សិក្សា​ ស៊ុយ ពិសី​ ​គ្រោង​នឹង​ចាប់​យក​ជំនាញ ​«​ទំនាក់ទំនង​អន្តរជាតិ​» ​ដែល​ជា​ក្តី​ស្រលាញ់​តាំងពី​កុមារភាព​។ ​ជាមួយគ្នា​ យុវ​សិស្ស​រូប​នេះ​ក៏​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​ដល់​សិស្សា​នុសិស្ស​ទាំងអស់​ថា​ ​ជីវភាព​ក្រីក្រ​មិន​មែន​ជា​បន្ទាត់​កំណត់​ជោគជ័យ​ឡើយ​ ​អ្វី​ដែល​សំខាន់​គឺ​ការ​តាំងចិត្ត​ ​ឆន្ទៈ​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​ ​ព្រោះ​ ​«​និទ្ទេស​ A ​មិន​កំណត់​កម្រិត​ជីវភាព​ឡើយ​ ​បើ​គេ​ធ្វើ​បាន​ ​យើង​ក៏​អាច​ធ្វើ​បាន​ដូចគ្នា​»​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...