ហានិភ័យ​ធំៗ​ចំនួន​៣ ​ដែល​ពិភពលោក​កំពុង​ប្រឈម​ ដោយសារវត្តមានបញ្ញាសិប្បនិម្មិត

យោងតាម WE Forum បានឱ្យដឹងថា ហានិភ័យថ្មីៗរបស់ពិភពលោកកំពុងលេចឡើងជាបន្តបន្ទាប់ ហើយនេះជាការគំរាមកំហែងបន្ថែមទៀតដល់សណ្ដាប់​ធ្នាប់​ពិភពលោក បន្ថែមពីលើជម្លោះ និងភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ច ដែលបានកំពុងញាំញីពិភពលោកអស់ជាច្រើនសតវត្សមកហើយ ។ ការប្រើប្រាស់យ៉ាងទូលំទូលាយនៃបញ្ញាសិប្បនិម្មិត (AI) កំពុងបង្កការគំរាមកំហែងថ្មីមួយទៀត។

របាយការណ៍ហានិភ័យសកល ដែលបោះពុម្ពនៅឆ្នាំ២០២៤ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក បានចាត់ថ្នាក់ការគំរាមកំហែងធ្ងន់ធ្ងរបំផុតដែលមនុស្សនឹងត្រូវប្រឈមមុខក្នុងរយៈពេលខ្លី (ពីរឆ្នាំ) និងរយៈពេលវែង (ដប់ឆ្នាំ)។ មានការផ្លាស់ប្ដូរចំនួនបី ដែលខុសពីរបាយការណ៍កាលពីឆ្នាំមុន ហើយបញ្ហាទាំងនេះ គឺសុទ្ធសឹងតែកើតចេញពីការរីកសាយភាយ និងការប្រើប្រាស់ខុសសក្តានុពលនៃ បញ្ញាសិប្បនិម្មិត (Gen AI)។ ក្នុងចំណោមហានិភ័យទាំងបីនោះ បញ្ហាព័ត៌មានភាន់ច្រឡំ (Misinformation) និង ព័ត៌មានក្លែងបន្លំ (Disinformation) គឺជាហានិភ័យរយៈពេលខ្លីដែលមានការព្រួយបារម្ភខ្លាំងបំផុត។

១. ព័ត៌មានភាន់ច្រឡំ (Misinformation) និង ព័ត៌មានក្លែងបន្លំ (Disinformation) ៖ បញ្ហាក្នុងប្រព័ន្ធផ្សព្វផ្សាយ គឺជាហានិភ័យរយៈពេលខ្លីដ៏ធ្ងន់ធ្ងរបំផុត ដែលពិភពលោកត្រូវប្រឈមមុខ។ នេះបើយោងតាម របាយការណ៍ហានិភ័យសកលឆ្នាំ២០២៤។ នៅក្នុងរយៈពេលពីរឆ្នាំខាងមុខ ព័ត៌មានភាន់ច្រឡំ និងព័ត៌មានក្លែងបន្លំ នឹងក្លាយជាបញ្ហាប្រឈមដ៏ធំ ដែលមិនធ្លាប់មានពីមុន ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យ។ ខណៈមនុស្សជិតបីពាន់លាននាក់ នឹងត្រូវចូលរួមបោះឆ្នោតនៅទូទាំងពិភពលោក។ អ្នកបោះឆ្នោតមាននៅប្រទេសបង់ក្លាដែស, ឥណ្ឌា, ឥណ្ឌូនេស៊ី, ម៉ិកស៊ិក, ប៉ាគីស្ថាន, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

របាយការណ៍នេះបានលើកឡើងថា «ព័ត៌មានភាន់ច្រឡំ និងព័ត៌មានក្លែងបន្លំ អាចរំខានយ៉ាងខ្លាំងដល់ដំណើរការបោះឆ្នោតនៅបណ្ដារប្រទេសសេដ្ឋកិច្ចធំៗ» ការរំខាននេះ អាចបង្កឱ្យមានភាពចលាចលស៊ីវិល និងការប្រឈមមុខដាក់គ្នាដោយកំហឹងទៀតផង។ បញ្ហានេះ នឹងនាំឱ្យមានការមិនទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសប្រភពដែលចេញមកពីរដ្ឋាភិបាល។ ព័ត៌មានភាន់ច្រឡំ និងព័ត៌មានក្លែងបន្លំ នឹងធ្វើឱ្យទស្សនៈនយោបាយកាន់តែស៊ីជម្រៅនៅក្នុងសង្គម ដែលមតិនយោបាយត្រូវបាន​ចាក់ឬសយ៉ាងជ្រៅរួចទៅហើយ។

ហានិភ័យ ដែលកើតឡើងដោយសារព័ត៌មានភាន់ច្រឡំ និងព័ត៌មានក្លែងបន្លំ នឹងរីកសាយភាយយ៉ាងទូលំទូលាយ ដោយសារវត្តមាន នៃ បញ្ញសិប្បនិម្មិត (Gen AI) ដែលបានផលិតមាតិកា ហើយត្រូវបានគេស្គាល់ថាជា «ខ្លឹមសារសំយោគ – Synthetic Content» ។ មាតិកានេះ ​មានដូចជា វីដេអូ ដែលផលិតដោយបច្ចេកវិទ្យា deepfakes , ការក្លូនជាសំឡេង និងការផលិតគេហទំព័រក្លែងក្លាយជាដើម ។ និយ័តករកំពុងមានភាពសកម្មក្នុងការបង្កើតច្បាប់ ដើម្បីគ្រប់គ្រងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ខុស ប៉ុន្តែល្បឿននៃការរីកចម្រើនបច្ចេកវិទ្យា ទំនងជាអាចលឿនជាងដំណើរការនៃការបង្កើតបទបញ្ញត្តិ។

២. លទ្ធផលអវិជ្ជមាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ៖ លើសពីការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងភាពមិនចុះសម្រុងក្នុងសង្គម, ការធ្លាក់ចុះសក្តានុពលនៃបញ្ញាសិប្បនិម្មិត (Potential downsides) គឺជាហានិភ័យ ដែលកំពុងកើតឡើងមួយផ្សេងទៀត ដែលមាននៅក្នុងរបាយការណ៍​ហានិភ័យសកលឆ្នាំ២០២៤។

របាយការណ៍នេះ បានបង្ហាញថា នៅក្នុងរយៈពេលពីរឆ្នាំ ហានិភ័យដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ជាប់ចំណាត់ថ្នាក់ទី២៩ ក្នុងកម្រិតធ្ងន់ធ្ងរ។ ប៉ុន្តែក្នុងរយៈពេល ១០ឆ្នាំទៀត ការគំរាមកំហែងនឹងឡើងដល់ចំណាត់ថ្នាក់លេខ ៦ ដោយសារបញ្ញាសិប្បនិម្មិត (AI) បានបង្កប់នូវគ្រប់ទិដ្ឋភាពនៃសង្គម។ ក្រៅពីការផ្សព្វផ្សាយព័ត៌មានមិនពិត, បញ្ញាសិប្បនិម្មិត (AI) បានបង្កើតឱ្យមានហានិភ័យជាច្រើនទៀត ដូចជា ការបាត់ការងារ, ការបំពាក់បញ្ញាសិប្បនិម្មិត (AI) សម្រាប់អាវុធ ក្នុងវិស័យយោធា, ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងភាពលំអៀងនៅក្នុងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវបានប្រើដោយថ្នាក់ដឹកនាំក្រុមហ៊ុន និងរដ្ឋាភិបាល។

៣. ការប្រមូលផ្ដុំថាមពលបច្ចេកវិទ្យា ៖ បញ្ញាសិប្បនិម្មិត (AI) កំពុងលេចចេញរូបរាងយ៉ាងឆាប់រហ័ស ខណៈបច្ចេកវិទ្យាដែលមានឥទ្ធិពលច្រើនទៀត កំពុងបង្កើតឡើងដោយមនុស្សទាំងនៅក្នុងវិស័យយោធា និងស៊ីវិល។

របាយការណ៍ហានិភ័យសកលឆ្នាំ២០២៤ លើកឡើងពីការព្រួយបារម្ភអំពីបច្ចេកវិទ្យាដ៏មានអានុភាពជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដោយសង្កត់ធ្ងន់ថា «ការផលិតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺត្រូវបានប្រមូលផ្ដុំកាន់តែខ្លាំងឡើង ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដែលរួមបញ្ចូលគ្នាជាសកល ដោយមានការពេញចិត្តជាខ្លាំងពីសំណាក់ក្រុមហ៊ុន និងប្រទេសមួយចំនួន។ ចំណុចនេះបង្កើតឱ្យមានហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់ ដែលអាចកើតឡើងក្នុងទសវត្សខាងមុខ។»

ហានិភ័យទាំងនេះ គឺជាអាទិភាពនៃផលប្រយោជន៍សន្តិសុខជាតិរបស់ប្រទេសមួយចំនួនក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ដើម្បីទទួលបានប្រាក់ចំណេញ។ ខណៈប្រទេសទាំងនោះកំពុងប្រជែងគ្នា ក្នុងការគ្រប់គ្រងវត្ថុធាតុដើម ដែលមានដូចជា សារធាតុរ៉ែ និងសារធាតុ semiconductors ដែលជាសមាសភាពដ៏សំខាន់ក្នុងវិស័យបច្ចេកវិទ្យា។ យោងតាមរបាយការណ៍ សហភាពអ៊ឺរ៉ុបកំពុងពិចារណានូវបទបញ្ញត្តិ ដើម្បីគ្រប់គ្រងអ្នកយាមទ្វាឌីជីថល (Digital gatekeeper) ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយយុតិ្តធម៌ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI)។

បើទោះជាបញ្ញាសិប្បនិម្មិត (AI) ផ្ដល់នូវសក្តានុពល សម្រាប់មនុស្សនៅក្នុងវិស័យសំខាន់ៗដូចជា វិស័យសុខាភិបាល ការអប់រំ ផលិតកម្ម ឧស្សាហកម្ម ការងារ និងកម្សាន្តក៏ដោយ។ ប៉ុន្តែរបាយការណ៍ហានិភ័យសកលឆ្នាំ២០២៤ បានគូសបញ្ជាក់ថា បច្ចេកវិទ្យា ដែលកំពុងរីកចម្រើននេះ កំពុងបង្កើតហានិភ័យថ្មីៗ ប្រសិន​បើមិនបានគ្រប់គ្រងដោយប្រុងប្រយ័ត្ននោះ ហើយវានឹងក្លាយជាការគំរាមកំហែងដ៏ធំសម្រាប់មនុស្សជាតិក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...