រដ្ឋមន្រ្តីអប់រំ ៖ ការ​អប់រំ​ឧត្តម​សិក្សា​​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា

ក្នុងកិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សាកលវិទ្យាធិការ​នៃ​កម្ពុជា នៅ​ខេត្ត​កំពត កាលពីពេលថ្មីៗនេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា ការ​អប់រំ​ឧត្តម​សិក្សា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម និង​ការ​លើក​កម្ពស់​ភាព​ប្រកួតប្រជែងលើ​ឆាកអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បាន​កោតសរសើរ និង​សាទរ​​ចំពោះ​លទ្ធផល​ការងារ និង​សកម្មភាព​ការងារ​របស់​ក្រុម​ប្រឹក្សា​សាកលវិទ្យាធិការ​កម្ពុជា ក្នុង​អាណត្តិ​ទី៥ កន្លងមក ដែល​បាន​ចូល​រួម​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព សមត្ថភាព និង​ឥរិយាបថ ដែល​ជា​តម្រូវ​ការ និង​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​សង្គមជាតិ​ទាំងមូល។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់ថា នៅ​ក្នុង​អាណត្តិ ២០២៤-២០២៨ ក្រសួង​បាន​ចាត់​ទុក​ឧត្តម​សិក្សា​ជា​អាទិភាព​មួយក្នុងចំណោម​អាទិភាព​ទាំង៨ ដោយ​ផ្តោត​លើការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា ហើយ​កំណែ​ទម្រង់​នៅ​ឧត្តម​សិក្សា នឹង​ធានា​បាន​នូវ​ការ​បណ្តុះ​ធនធាន​មនុស្ស​សម្រាប់​បម្រើ​ដល់​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា រួមមាន៖

១. គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ត្រូវ​ផ្ដោត​លើ​ការ​ពង្រឹង​អភិបាលកិច្ច ការ​លើកកម្ពស់​គុណវុឌ្ឍិ​សាស្ត្រាចារ្យ ឱ្យ​មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត។

២. កសាង​ផែន​ការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ក្នុង​ការ​ជំរុញ​ការ​សិក្សា​ការ​បណ្តុះបណ្តាល និង​កសាងជំនាញ​ផ្នែក​ឌីជីថល​នៅ​ថ្នាក់​ឧត្តម​សិក្សា និង​នៅ​គ្រប់​កម្រិត​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ ព្រម​ទាំង​ជំរុញ​ការ​កែ​លម្អ​កម្ម​វិធី​សិក្សា ដើម្បី​បន្ស៊ី​គ្នា​រវាង​តម្រូវ​ការ​ជំនាញ និង​ការ​បណ្តុះបណ្តាល។

៣. រៀបចំ និង​អនុវត្ត​កម្មវិធី និង/ឬ គំនិត​ផ្តួច​ផ្តើម​ថ្នាក់​ជាតិ ក្នុង​ការ​អភិវឌ្ឍ និង​ការ​បណ្តុះបណ្តាលធនធាន​មនុស្ស​ដែល​មាន​ទេពកោសល្យ​ឌីជីថល រួមមាន​ជាអាទិ៍ ការ​បង្កើត​មូលនិធិ​ថ្នាក់​ជាតិ សម្រាប់​ផ្តល់​អាហារូបករណ៍​លើ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល ទាំង​ក្នុង និង​ក្រៅប្រទេស។

៤. រៀបចំ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ទៀង​ទាត់​នូវ​ទេពកោសល្យ​ជំនាញ និង​ការ​បណ្ដុះ​គំនិត​ថ្មី ដោយ​ផ្អែក លើ​តម្រូវ​ការ​ជំនាញថ្មី (New skills Requirement)។

៥. ជំរុញ​សកម្មភាព​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ព្រម​ទាំង​នវានុវត្តន៍​ផ្នែក​ឌីជីថល នៅ​តាមបណ្តា​សាកលវិទ្យាល័យ គ្រឹះស្ថាន​បណ្ដុះ​បណ្តាល​ប​បច្ចេកទេស​និង​វិជ្ជាជីវៈ វិទ្យាស្ថាន​និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នានា តាមរយៈ​ការ​ចងក្រង​ជា​ប្រព័ន្ធ​នូវ​បណ្តា​ស្ថាប័ន-គ្រឹះស្ថានស្រាវជ្រាវ។

៦. កសាង​ក្រប​ខណ្ឌ​ភាព​ជា​ដៃ​គូ​ជាមួយ​នឹង​វិស័យ​ឯកជន​ក្នុង​ការជំរុញ និង​ការ​អភិវឌ្ឍ​ការងារ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ និង​នវានុវត្តន៍ រួម​មាន​ជាអាទិ៍ ការ​រៀប​ចំ​ឱ្យ​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​នវានុវត្តន៍​ឌីជីថល ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ ព័ត៌មាន​និង​ចំណេះដឹង គួបផ្សំ​នឹង​ការរៀបចំ មូលនិធិ​ថវិកា​គាំទ្រ តាមរយៈ​យន្តការ​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋ និង​ឯកជន។

កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សាកលវិទ្យាធិការ​នៃ​កម្ពុជា

ជាមួយ​នេះ​ដែរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ក៏​បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ការអប់រំ​ឧត្តម​សិក្សា​ឆ្ពោះ​ទៅ​រក​ឧត្តមភាព (សាកល​វិទ្យាល័យ​គំរូ) ​រួម​មាន​ ៖ ១. ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាកលវិទ្យាល័យ​គំរូ ២. ការ​ផ្តោត​លើ​ការ​បង្កើន​ចំនួន​និស្សិត​ចូល​រៀន និង​បរិយាបន្ន ៣. ការ​ធ្វើ​ទំនើប​កម្ម និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​កម្មវិធី​សិក្សា ៤. ការ​ផ្តោត​លើ​ការ​ពង្រឹង​អន្តរភាវូបនីយកម្ម​នៃ​ការ​អប់រំ​ឧត្តម​សិក្សា ៥. ការ​ផ្តោត​លើ​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​បង្រៀន និង​រៀន ៦. ការ​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​ស្រាវជ្រាវ​នៅ​ឧត្តមសិក្សា ៧. ការ​កសាង​សមត្ថភាព​ស្ថាប័ន និង​អភិបាលកិច្ច​ល្អ។

គួរជម្រាបជូនថា “កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សាកល​វិទ្យាធិការ​នៃ​កម្ពុជា” ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​បូក​សរុប​ការងារ​ប្រចាំ​អាណត្តិ​ទី៥ ឆ្នាំ ២០២២-២០២៣, ការ​ផ្ទេរ​ភារកិច្ច​ជូន​ប្រធាន​និង​អនុប្រធាន​ថ្មី សម្រាប់​អាណត្តិទី៦ និង​ការ​ពិភាក្សា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ឧត្តម​សិក្សា​នៅ​កម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....