រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ស្តង់ដាសាលារៀនគំរូ គួរអនុវត្តន៍ទៅតាមស្ថានភាពជាក់ស្ដែងនៃទីតាំងនីមួយៗ

ការពង្រឹងសុខភាពសិក្សា និងការអនុវត្តន៍គោលនយោបាយស្តង់ដាសាលារៀនគំរូ គឺសាលានីមួយៗ មានជម្រើសក្នុងការបង្ហាញអំពីស្តង់ដារៀងៗខ្លួន ដោយហេតុថា បើធ្វើសកម្មភាពទាំងអស់ វាលំបាកនឹងសម្រេចនូវលទ្ធផល ថែមទាំងខុសពីស្ថានភាពជាក់ស្ដែង។ ចំពោះសាលា ដែលមិនមានលទ្ធភាព អាចរៀបចំទាក់ទងនឹងមណ្ឌលសុខភាព ផ្តល់ថ្នាំបង្ការទម្លាក់ព្រូន បង្កើនអនាម័យសាលា មានបន្ទប់ទឹកស្អាត សាលារៀនគ្មានសំរាម ដែលសកម្មភាពទាំងនេះ ក៏ជាយុទ្ធនាការ របស់សម្តេចធិបតីដែរ។ នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា តាមរយៈបទបង្ហាញស្តង់ដាសាលារៀនគំរូកាលពីពេលថ្មីៗនេះ។

លោកបណ្ឌិតបញ្ជាក់បន្ថែមថា បន្ទប់សុខភាពសិក្សា អាចធ្វើជាស្តង់ដាធំក៏បាន ឬមួយក៏ត្រឹមតែកម្រិតអនាម័យដែលមានបង្គន់ស្អាត មានទឹកប្រើប្រាស់គ្រប់គ្រាន់ សម្អាតជាប្រចាំ មានកន្លែងសម្រាប់លាងដៃ។ ទន្ទឹមគ្នានោះ ត្រូវមានការយកចិត្តទុកដាក់ និងការដាក់បញ្ចូលអំពីមេរៀនអនាម័យ និងមានទាំងសៀវភៅឯកសារសម្រាប់អានបន្ថែមទៀត។ យ៉ាងណាមិញ រាល់សកម្មភាពដែលបានរៀបរាប់ទាំងអម្បាលមានខាងលើនេះ លោកបណ្ឌិតបានឱ្យដឹងថា សាលាអាចមានជម្រើស ឬជ្រើសរើសយកទៅអនុវត្តន៍ជាក់ស្ដែង និងស្របទៅតាមស្ថានភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា បានអធិប្បាយបន្តថា ក្រៅពីការគ្រប់គ្រងរដ្ឋបាលសាលារៀន និងគណនេយ្យភាព ឬការតេស្ដង់ដាជាដើម ចំណុចទាំងអស់នេះ វាបានបញ្ជាក់ពីសមាសភាព។ បន្ថែមពីនោះ បណ្ឌិតសភាចារ្យ បានស្នើប្រធានគម្រោងតម្រឹមផែនការសកម្មភាព តម្រង់ទិសឆ្ពោះទៅកាន់សាលាគំរូ ប៉ុន្តែសកម្មភាពទាំងនោះ មិនត្រូវចាកឆ្ងាយពីខ្លឹមសារ ឬឯកសារគម្រោងនោះទេ ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា បានរំលឹកថា នាយកដ្ឋាននីមួយៗត្រូវតម្រង់ទិសដើម្បីជួយគាំទ្រ ហើយប្រធានមន្ទីរនីមួយៗ ក៏ត្រូវតម្រង់ទិសជួយគាំទ្រដែរ។ ហើយចំពោះនាយកសាលាទាំងអស់ មានតួនាទីតម្រង់ទិសដៅអនុវត្តន៍សកម្មភាពជាក់ស្ដែង។

សាលាដែលអនុវត្តន៍នឹងមានការលើកទឹកចិត្ត ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម និងការទទួលស្គាល់…

ឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំបញ្ជាក់បន្ថែមថា ការវាស់វែង គឺមានពីរបែប ដោយចំណុចទីមួយ គិតទៅលើ សាលាដែលមានសិស្សជាប់និទ្ទេសល្អ (A, B, C) ក្នុងចំនួនច្រើន និងចំណុចមួយទៀតគឺ ទោះបីក្នុងសាលា អត់មានសិស្សនិទ្ទេស A ក្នុងភាគរយដែលស្ដង់ដាសាលារៀនគំរូកំណត់ ប៉ុន្តែបើក្នុងករណី មានសិស្សដែលមានអត្រាជាប់មួយរយភាគរយ ចាប់ពី៩៥ភាគរយ ឬ៩០ភាគរយ និងលើសអត្រាថ្នាក់ជាតិ៧២ភាគរយ នោះក៏អាចកំណត់បានថាស្ថិតនៅក្នុងស្តង់ដាសាលាគំរូហើយ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...