ឧកញ៉ា ប៉ិច បូឡែន ៖ មិន​ត្រូវគិតថា ការប្រឡងបាក់ឌុប ជាការ​កំណត់អនាគតរបស់យើងទេ តែនិទ្ទេសល្អផ្តល់ឱកាស និង​ជម្រើសដល់សិស្សានុសិស្ស

ក្នុង​ឱកាស​ចូលរួមពិធីប្រគល់រង្វាន់ និង​មេដាយដល់សិស្សពូកែ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សថ្នាក់ទី១២ នៃសាលារៀនវ៉េស្ទឡាញន៍ និង​សាលារៀនណត្សឡាញន៍ កាលពីចុងសប្តាហ៍​កន្លងទៅនេះ ឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សា​ភិបាល និង​ជាអគ្គនាយក ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប មានប្រសាសន៍​លើក​ទឹកចិត្ត​ដល់សិស្សថ្នាក់ទី១២ ដែលត្រៀម​ប្រឡង​សញ្ញាបត្រនាពេលខាងមុខថា ការប្រឡងបាក់ឌុប មិន​មែនជា​ការ​កំណត់​អនាគត​របស់យើងទេ តែប្រសិនបើ​យើងទទួលបាននិទ្ទេសល្អ​នៅ​ក្នុងការប្រឡងនេះ យើង​បានឱកាសល្អប្រសើរ​ជាងអ្នកដទៃ។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា ការសិក្សា​គឺមិន​ចេះចប់នោះទេ គ្រប់គ្នា​នៅ តែ​បន្ត​ការ​សិក្សា ដូច្នេះយើង​មិន​គួរ​ចាត់ទុក​ការ​ប្រឡង​បាក់ឌុប ជា​ការ​ប្រឡងកំណត់​អនាគត​របស់យើងទេ តែ​មិន​មែន​មានន័យថា មិន​ចាំបាច់ប្រឹងប្រឡងនោះឡើយ ។ លោកឧកញ៉ាមានប្រសាសន៍ថា ប្រសិន​បើ​យើង​ខិតខំរៀន​ទទួលបាននិទ្ទេសល្អ នោះសិស្សានុសិស្សក៏​មានឱកាស​ប្រសើរជាងអ្នកដទៃ និង​មានជម្រើសច្រើន។

…ចៃដន្យ​ក្មួយៗចំនួនតូចណាមួយភ្លាត់ភ្លាំងមិនបានជាប់ ដូច្នេះ​កុំ​គិត​ថា វាជាការបញ្ចប់អនាគតយើង កុំគិតអញ្ចឹង​ឱ្យ​សោះ ដោយ​សារតែយើង​នឹងបន្ត​រៀន​មហាវិទ្យាល័យបាន យើង​នៅ​មាន​ជម្រើស​ក្នុងការអភិវឌ្ឍអាជីពមុខរបរជាច្រើនទៀត គ្រាន់តែថា បើសិនជាយើងជាប់ ជាពិសេស​បាននិទ្ទេសល្អ យើងមានជម្រើសច្រើន​

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន

ជាមួយគ្នានេះដែរ លោកឧកញ៉ា ប៉ិច បូឡែន ក្នុងនាមជាអ្នកអប់រំមួយរូប ក៏​បាន​សំណូមពរ​ដល់​មាតាបិតា អ្នកអាណាព្យាបាលសិស្សគាំទ្រ​ដល់​ការសិក្សា​របស់កូនៗ។ លោកឧកញ៉ាមានប្រសាសន៍ថា លទ្ធផលសិក្សា​ល្អ មិន​មែន​មកតែពីសាលា ឬ​គ្រូបង្រៀនទេ ពោលគឺអាណាព្យាបាលក៏​ត្រូវ​ចូលរួម ព្រមជាមួយ​កូនក្មួយ​ទាំងអស់ត្រូវខំប្រឹងប្រែងសិក្សា។ លោកឧកញ៉ាបញ្ជាក់ថា បរិយាកាសនៃការ​គាំទ្រ​ ទាំង​មជ្ឈដ្ឋាន​ក្រុមគ្រួសារខ្លួនឯង និងសាលារៀន គឺជា​រឿងសំខាន់ ដោយសារ​តែយើង​មិន​អាច​គ្រប់គ្រងបរិយាកាសសង្គម​ខាងក្រៅដែលទាក់ទាញចំណុចអវិជ្ជមានមួយ​ចំនួនបានទេ។

ក្នុងនោះដែរលោកឧកញ៉ា ប៉ិច បូឡែន ក៏​បាន​​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ដែលត្រៀម​ក្នុង​ការ​ប្រឡង​បាក់ឌុបនាពេលខាងមុខ ត្រូវថែរក្សា​សុខភាព សុវត្ថិភាពខ្លួនឯងដែលវាគឺជា​រឿងសំខាន់ ។ «ប្រឹងប្រែងរៀនម៉ាសមរម្យ កុំ​សម្រុកបុករហូត​ដល់ទន់ខ្លួនប៉ះពាល់ដល់សុខភាព អាហ្នឹងវាដាច់ចំណងវិញ អញ្ចឹងតុល្យភាពបន្តិច​ដើម្បីជួយមើល ហើយ​ខ្ញុំជឿថា ការផ្តល់កម្លាំង​ចិត្ត ការលើកទឹកចិត្ត ការជ្រោមជ្រែងផ្លូវចិត្ត​សំខាន់សំខាន់កូនក្មួយ​នៅពេលនេះ»

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប​ សម្រាប់ឆ្នាំសិក្សា​២០២២-២០២៣ គ្រោងនឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ខាងមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...