Oxford បន្តឈរជាសាកលវិទ្យាល័យកំពូលរបស់ពិភពលោក៨ឆ្នាំជាប់គ្នា ខណៈសាកលវិទ្យាល័យចិន កំពុងពង្រីកកិត្យានុភាពរបស់ខ្លួន

ចំណាត់ថ្នាក់សាកលវិទ្យាល័យក្នុងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកកំពុងថយចុះ ដោយសារការកាត់បន្ថយថវិកាសម្រាប់ការស្រាវជ្រាវ។ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុត របស់ស្ថាប័ន Times Higher Education World Rankings ដែលទើបនឹងចេញផ្សាយថ្មីៗនេះ។

Oxford គឺជាសាកលវិទ្យាល័យឈានមុខគេលើពិភពលោក ក្នុងចំណាត់ថ្នាក់ THE World University Ranking 2024 ខណៈឆ្នាំនេះជាឆ្នាំទី៨ ដែលសាកលវិទ្យាល័យនេះ បន្តឈរជាសាកលវិទ្យាល័យលំដាប់កំពូល។ ប៉ុន្តែបើតាមការវិភាគកាលពីពេលថ្មីៗនេះ បង្ហាញថា គុណភាពប្រព័ន្ធអប់រំរបស់សាកលវិទ្យារបស់អង់គ្លេស និងសហរដ្ឋអាមេរិក កំពុងធ្លាក់ចុះ។ ខណៈសាកលវិទ្យាល័យរបស់ប្រទេសចិន កំពុងខិតទៅក្នុងតារាងសាកលវិទ្យាល័យកំពូលទាំង ១០របស់ពិភពលោក ដោយបច្ចុប្បន្នមានសាកលវិទ្យាល័យចំនួន ២ ស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលៗទាំង ១៥ លើពិភពលោក ។

សាកលវិទ្យាល័យ Tsinghua និង Peking បានវ៉ាដាច់ សាកលវិទ្យាល័យ Pennsylvania, សាកលវិទ្យាល័យ Johns Hopkins និងសាកលវិទ្យាល័យ Columbia ដើម្បីឡើងមកចំណាត់ថ្នាក់ទី១២ និងទី ១៤ រៀងគ្នា នៅឆ្នាំនេះ។ ទន្ទឹមនឹងនោះ សាកលវិទ្យាល័យតូក្យូ របស់ប្រទេសជប៉ុន ឥឡូវនេះមានចំណាត់ថ្នាក់ខ្ពស់ជាង សាកលវិទ្យាល័យ Edinburgh, King’s College London និងសាលា London School of Economics and Political Science បន្ទាប់ពីបានកើនឡើងចំណាត់ថ្នាក់ចំនួន ១០ថ្នាក់ ដល់លេខរៀងទី២៩ ក្នុងពិភពលោក។

ការស៊ើបអង្កេតថ្មីនេះរបស់ The Wall Street Journal បានរាយការណ៍ថា សាកលវិទ្យាល័យសាធារណៈល្បីៗរបស់សហរដ្ឋអាមេរិក បានផ្ដោតការវិនិយោគទៅលើ អគារសិក្សាថ្មី កន្លែងស្នាក់នៅរបស់សិស្ស កម្មវិធីកីឡា និងបង្កើនការចំណាយលើប្រព័ន្ធរដ្ឋបាល។

លោក Paul Weinstein សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកគ្រប់គ្រងសាធារណៈនៅសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកបានកាត់បន្ថយថវិកាទៅលើកម្មវិធីស្រាវជ្រាវ ដូច្នេះសាកលវិទ្យាល័យគួរកាត់បន្ថយការចំណាយលើការងាររដ្ឋបាល ដោយងាកមកចំណាយ ដើម្បីធ្វើឱ្យការស្រាវជ្រាវ និងការបង្រៀនប្រសើរជាងមុន។ ទន្ទឹមនឹងនេះ លោក Simon Marginson សាស្ត្រាចារ្យនៃឧត្តមសិក្សានៅសាកលវិទ្យាល័យ Oxford បាននិយាយថា សាកលវិទ្យាល័យនៅអង់គ្លេស និងអាមេរិក គឺលើការស្រាវជ្រាវ និងគុណភាពនៃការបង្រៀន​ ព្រោះនេះជាមូលហេតុដែលអាចទាក់ទាងសិស្សនិសិ្សតមកពីជុំវិញពិភពលោក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...