បណ្ឌិត ឈត ប៊ុនថង ៖ ការដាក់បញ្ចូលប្រាសាទកោះកេរជាបេតិកភណ្ឌពិភពលោក នឹងជំរុញចំណាប់អារម្មណ៍អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរមក​កម្ពុជា

រមណីយដ្ឋានប្រាសាទកោះកេរ របស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។ សម្រាប់​លោក​បណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនង​វប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ មើលឃើញថា ការដាក់បញ្ចូលរមណីដ្ឋានប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងជំរុញចំណាប់អារម្មណ៍អ្នកស្រាវជ្រាវ និងអ្នកទេសចរបន្ថែមទៀត​មក​កម្ពុជា។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំស្នើបញ្ចូលប្រាសាទបុរាណ ឬស្ថានីយ៍ប្រវត្តិសាស្រ្តមួយចំនួនជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកជាបន្តបន្ទាប់ ដើម្បីឱ្យភ្ញៀវទេសចរបានស្គាល់ពីសម្បត្តិវប្បធម៌ខ្មែរ ព្រមទាំងបង្កើនការកែលម្អ អភិរក្ស និងការពារ។

ប្រាសាទកោះកេរ

“អតីតកាលយើងបែបណា ទេពកោសល្យយើងបែបណា ប្រើប្រាស់បែបណាសម្រាប់ទាក់ទាញភ្ញៀវទេសចរ ដើម្បីកូនចៅ អាចយកជាគំរូ ជាមរតក សម្រាប់បន្តទៅថ្ងៃអនាគត”

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជាបន្ថែមថា ការបញ្ជូលប្រាសាទកោះកេរទៅជាបេតិកភណ្ឌពិភពលោក បានធ្វើឱ្យប្រាសាទនេះ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺទៅដល់ឆាកអន្តរជាតិ ជាពិសេសអ្នកចូលចិត្តខាងវិស័យទេសចរណ៍ គេនឹងមើលបញ្ជីនៃការដាក់បញ្ចូលប្រាសាទកោះកេរជាបេតិកភណ្ឌពិភពលោក ជំរុញឱ្យចាប់អារម្មណ៍ចង់សិក្សាស្រាវជ្រាវ និងអ្នកទេសចរចូលរួមទស្សនាកាន់តែច្រើន។ លោកបណ្ឌិតបន្តថា ការចូលរួមទស្សនារបស់ភ្ញៀវទេសចរ នឹងផ្ដល់ផលប្រយោជន៍សម្រាប់ជាតិទាំងមូល ទាំងក្នុងរដ្ឋ និងជួយដល់ជីវភាពប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរនៅតំបន់រមណីយដ្ឋានកោះកេរ ឬប្រាសាទក្បែរៗនោះ។

ប្រាសាទកោះកេរ

បើតាមលោកបណ្ឌិត ឈត ប៊ុនថង ការដាក់បញ្ចូល​ប្រាសាទកោះកេរ ជាសម្បត្តិ​បេតិកភណ្ឌពិភពលោក ក៏​រួមចំណែកក្នុងការការពារសម្បត្តិវប្បធម៌ ជួយបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបន្ថែមទៀត។ លោកបណ្ឌិតមានប្រសាសន៍ថា កាលពីមុនមានតែអាជ្ញាធរក្នុងស្រុកថែរក្សាការពារ ដោយសារធនធានមនុស្សនៅមានកម្រិត ប៉ុន្តែឥឡូវនេះ ប្រសិនខ្វះជំនាញនឹងមានអង្គការយូណេស្កូជាដៃគូសកម្ម រួមចំណែកដល់ការអភិរក្ស និងចូលរួមឧបត្ថម្ភពីបណ្ដាប្រទេសពាក់ព័ន្ធ ជួយដល់ការកែលម្អ និងអភិរក្សប្រាសាទបន្ថែមទៀត។

គួរជម្រាបជូនថា ប្រាសាទកោះកេរ ស្ថិត​ក្នុងអតីតរាជធានីបុរាណខ្មែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤។ ប្រាសាទនេះ មានកម្ពស់ប្រមាណ៣៥ម៉ែត្រ មានកាំជណ្តើរប្រមាណ៥៥កាំ ហើយចែកចេញជា៧ថ្នាក់ បែរមុខទៅរាជធានីអង្គរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...