អ្នកជំនាញ ៖ យុវជនប្រើប្រាស់បណ្តាញសង្គមហួសហេតុ ធ្វើ​ឱ្យ​មានជំងឺធ្លាក់ទឹកចិត្ត និង​ថប់អារម្មណ៍

បច្ចុប្បន្ន​បណ្តាញសង្គម​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​មិន​ថាទីក្រុង ឬជនបទ ក្នុងការធ្វើ​ទំនាក់ទំនង ឬចែករំលែក​រឿងរ៉ាវផ្សេងៗ​មិន​ថាផ្ទាល់ខ្លួន ឬសង្គម​នោះ​ឡើយ។ មាតិកាដ៏សម្បូរបែប​នៅ​លើ​បណ្តាញ​សង្គម ដែលមាន​ទាំង​មាតិកាល្អ និង​មាតិកាអាក្រក់ បានធ្វើ​ឱ្យ​អ្នកជំនាញសម្តែង​ការ​ព្រួយ​បារម្ភចំពោះ​ការ​កើត​មានជំងឺផ្លូវចិត្ត​ទៅ​លើ​យុវជន។

លោកសាស្រ្តាចារ្យបណ្ឌិត អ៊ាន និល នាយកមជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) មានប្រសាសន៍ថា បើ​យោង​ទៅតាម​ការ​ស្រាវជ្រាវថ្មីៗនេះ គេបានរកឃើញមានជំងឺផ្លូវចិត្ត២ធំៗ បាននិងកំពុង​កើត​ឡើង​ចំពោះ​យុវជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហួស​ហេតុពេក ។ ជំងឺធំៗទាំង២នោះ គឺជំងឺធ្លាក់ទឹកចិត្ត និង​ជំងឺថប់អារម្មណ៍។

លោកបណ្ឌិត អ៊ាន និល លើក​ឡើងថា យុវវ័យ​ដែល​មាន​អាយុ​ចន្លោះ ១៣ ឬ​ ១៤ ឆ្នាំរហូតដល់ ១៦ ឬ ១៧ ឆ្នាំគឺជាវ័យដែលបានប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមខ្លាំងជាងគេ ជាពិសេស Facebook និង Tik Tok ។ ដោយសារតែយុវវ័យ​មានការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមច្រើន ដូច្នេះអ្នកប៉ះពាល់ពីបណ្តាញផ្សព្វផ្សាយសង្គមច្រើនក៏មកពីវ័យនេះដែរ ។ បើតាម​ទិន្នន័យ រវាងយុវជន និងយុវនារី មានការទទួលផលប៉ះពាល់កម្រិតប្រហាក់ប្រហែលគ្នា​ ដោយ​គ្រាន់តែនារីត្រូវប៉ះពាល់ច្រើនជាងបុរសបន្តិច។

តែយ៉ាងណា បើតាម​លោកបណ្ឌិត អ៊ាន និល ប្រសិនបើយុវជន​កាត់បន្ថយ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម នោះ​ជំងឺទាំងពីរខាងលើ ក៏​មាន​ការ​អន់ថយ​ផងដែរ ។ លោក​មានប្រសាសន៍ថា ប្រសិនបើយើងអាចកាត់បន្ថយការប្រើប្រាស់បណ្តាញសង្គមត្រឹមតែ ៣០នាទីក្នុង​ ១ថ្ងៃ នោះវានឹងអាចជួយសម្រួលដល់ផ្លូវចិត្តរបស់យើងបានដូចជា ជំងឺធ្លាក់ទឹកចិត្ត និងការថប់អារម្មណ៍។

ជាមួយ​គ្នានេះ លោកបណ្ឌិតក៏​ស្នើ​ដល់យុវជនគួរ​ប្រើប្រាស់បណ្តាញសង្គមដើម្បីជួយ​ដល់ការវិវត្ត​ទាំងផ្លូវកាយ និង​ផ្លូវចិត្ត ពោល​គឺគួរ​តែ​ផ្តោត​ទៅ​លើ​មាតិកា​ណា​ដែលជា​ចំណេះដឹង ជាផលប្រយោជន៍ ជា​ជំនាញ ជាបទពិសោធន៍ ឬបំណិន​នៅ​ក្នុងការ​រស់នៅ ។ បន្ថែម​ពីនេះ យុវជន​ក៏​ត្រូវ​រៀន​វាយ​តម្លៃ​គុណភាព​មាតិកា ឬ​ក៏​ការ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម បូក​រួមទាំងប្រភព នៃមាតិកា​ទាំងនោះ​ផងដែរ។

ជាការផ្តល់ដំបូន្មាន យុវជនត្រូវ​ជៀសវាង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នៅពេល​ទទួលដំណេក ដោយ​សារតែការមើលមាតិកា​នៅលើបណ្តាញសង្គម និង​ពន្លឺ Blue Light ពីទូរស័ព្ទ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់ទម្លាប់ នៃការ​គេងប្រចាំថ្ងៃរបស់យើង។

លោកបណ្ឌិត អ៊ាន និល ក៏​បានផ្តាំផ្ញើទៅ​កាន់ឪពុកម្តាយ ក៏​ដូចជាអាណាព្យាបាល ត្រូវ​យកចិត្តទុកដាក់​ទៅ​លើ​កុមារផងដែរ ដោយតាមការសិក្សា​ក៏​បានរកឃើញដែរថា ក្មេងដែលមានអាយុ​កាន់តែតិច ពួកគេ​នឹង​ទទួលរងផលប៉ះពាល់​ពីបណ្តាញ​សង្គម​ក៏​កាន់តែងាយ ដូច្នេះ ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវ​ចាប់អារម្មណ៍ពិនិត្យ​មើល​ទៅ​លើមាតិកា​នៅ​តាម​បណ្តាញសង្គម ហើយ​ត្រូវ​ពិចារណាថា តើ​មាតិកានោះប៉ះពាល់ដែរ ឬទេ?

គួរ​បញ្ជាក់ថា នៅក្នុងបរិបទប្រទេស​កម្ពុជា បណ្តាញសង្គម Facebook និង Tik Tok ត្រូវ​បានយុវជនប្រើប្រាស់ច្រើន​ជាងគេ ក្នុងនោះ​តាមទិន្នន័យ គិត​ត្រឹម​ខែឧសភា ឆ្នាំ២០២៣កន្លងទៅ អ្នកប្រើប្រាស់កម្មវិធី Facebook នៅ​កម្ពុជាមាន​ចំនួន 13 575 700នាក់ ដែលស្មើនឹង 77.4%នៃប្រជាជន​សរុប ក្នុងនោះមនុស្សដែលប្រើប្រាស់សកម្ម គឺមាន​វ័យពី២៥ ទៅ​៣៤ឆ្នាំ, ដោយ​ឡែក​កម្មវិធី TikTok មានចំនួន ៧.៤លាននាក់ គិតត្រឹមខែមករា ឆ្នាំ​២០២៣៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........