កត្តាគាំទ្រពីគ្រួសារ សាលារៀន មិត្តភក្តិ ជំរុញទឹកចិត្តក្រុមយុវជនចូលរួមកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ​ឆ្នាំ២០២៣ ទើបតែបានរកឃើញម្ចាស់ជ័យលាភីកាលពីថ្ងៃទី១២ ខែសីហា កន្លងទៅនេះ ក្រោយ​ធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាលអស់រយៈពេល​ជាច្រើនខែ ដោយ​ក្នុងនោះ ក្រុមយុវជន​មក​ពី​សាលាមីគីវ៉េ រាជធានីភ្នំពេញ​ បានឈ្នះជ័យលាភី ខណៈយុវជន​មក​ពី​សាលា​បញ្ញាសាស្រ្តអន្តរជាតិ ខេត្តបាត់ដំបង ទទួលបានជ័យលាភីរង។ ក្រុមយុវជន​ជ័យលាភី សុទ្ធសឹងតែបានអះអាងដូចៗគ្នា កត្តាដែលជំរុញ​ឱ្យ​ពួកគេ​ឈាន​បានលទ្ធផលល្អនេះ គឺដោយសារតែកត្តាគ្រួសារ សាលារៀន និង​មិត្តភក្តិ។

យុវតី ហួ លីហ័រ តំណាងក្រុមជ័យលាភី សាលាមីគីវ៉េ និយាយថា កត្តាដែលជំរុញ​ឱ្យ​ក្រុមរបស់ខ្លួនខិតខំប្រឹងប្រែង រហូត​ឈាន​ចូល​មក​ដល់វគ្គផ្តាច់ព្រ័ត្ត និង​ទទួលជោគជ័យ គឺមានដូចជា ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងមនុស្ស​ជំរុញខ្លួន ដែលពួកគាត់តែងតែជំរុញ​ និង​លើកទឹកចិត្តពួកខ្លួនជានិច្ច។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គ្រូបង្វឹកបេក្ខជន និងអាព្យាបាលសិស្ស អបអរសាទរចំពោះ ក្រុមជ័យលាភីលេខ ១ ក្នុងកម្មវិធីជជែកដេញដោលថ្នាក់ជាតិ ឆ្នាំ ២០២៣។

ដោយឡែកយុវជន សុធា សុទស្សី តំណាងក្រុមជ័យលាភីរង មកពីសាលាបញ្ញាសាស្រ្តអន្តរជាតិខេត្តបាត់ដំបង ក៏​បានអះអាងស្រដៀងគ្នាដែរថា កត្តាដែលធ្វើ​ឱ្យ​ពួកគេ​ឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺដោយសារសមាជិកក្រុមទាំងអស់សហការគ្នាយ៉ាងល្អ លើកទឹកចិត្តគ្នា និងខិតខំប្រឹងប្រែងរួមគ្នា។ ក្នុងនោះ អាណាព្យាបាល និង​លោកគ្រូអ្នកគ្រូ ក៏​ជា​ចំណែក​សំខាន់ផងដែរ។

លោកស្រី ថន ថានីរ័ត្ន ជាម្ដាយរបស់បេក្ខនារី វិសាល ច័ន្ទរតនា ដែលជាសមាជិកម្នាក់មកពីសាលា​បញ្ញាសាស្ត្រអន្តរជាតិខេត្តបាត់ដំបង បានបានលើកឡើងថា លោកស្រីពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្ត ដែលបានឃើញ​កូនបង្ហាញសមត្ថភាពដ៏អស្ចារ្យ ។ ហើយលោកស្រីជឿជាក់ថា ​កត្តាដែលធ្វើ​ឱ្យ​កូនលោកស្រីទទួលបានលទ្ធផលល្អនេះ គឺបានមកពីការជួយបង្ហាត់បង្ហាញរបស់លោកគ្រូអ្នកគ្រូ ។ យ៉ាងណាមិញ លោកស្រី ថានីរ័ត្ន ក៏​តែងតែផ្តល់ពេលវេលាគ្រប់គ្រាន់ និង​ជំរុញទឹកចិត្ត​ពួកគេ។

លោកស្រី ថន ថានីរ័ត្ន ត្រូវជាម្ដាយយុវតី វិសាល ច័ន្ទរតនា មកពីបេក្ខនារី មកពីបញ្ញាសាស្ត្របាត់ដំបងអន្តរជាតិ ខេត្តបាត់ដំបង។

គាត់រៀនដោយខ្លួនឯង ប៉ុន្តែអ្វីដែលយើងបណ្ដុះគឺ វិន័យ និងគុណធម៌។

លោកស្រី ថន ថានីរ័ត្ន អាណាព្យាបាល យុវតី វិសាល ច័ន្ទរតនា

សម្រាប់លោក សេង សំអាត ឪពុករបស់យុវតី សេង ធីតាវត្តី មកពីក្រុមសាលាមីគីវ៉េ​រាជធានីភ្នំពេញ មានប្រសាសន៍ថា កត្តាដែលធ្វើឱ្យកូនរបស់លោកក្លាយជាយុវជនឆ្នើម រហូតក្លាយជាម្ចាស់ជ័យលាភីកម្មវិធីជជែកដេញដោលថ្នាក់ជាតិ គឺមកពីការខិតខំប្រឹងប្រែង ការគាំទ្រពីមិត្តភក្តិ និងការចូលរួមពីលោកគ្រូអ្នកគ្រូ ។ ក្នុងនោះ​ លោក​ក៏​កោតសរសើរ​ដល់​ការ​ខិតខំប្រឹងប្រែងរបស់កូន ព្រមទាំងការជួយជ្រោមជ្រែងរបស់លោកគ្រូអ្នកគ្រូផងដែរ ខណៈរូបលោកផ្ទាល់មិនសូវមានពេលវេលាច្រើនសម្រាប់កូននោះ។

លោក សេង សំអាត អាណាព្យាបាលយុវតី សេង ធីតាវត្តី បង្ហាញការគាំទ្រដល់កូនស្រី នៅអំឡុងការប្រារព្ធពិធីជជែកដេញដោលថ្នាក់ជាតិ ឆ្នាំ ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។

ខ្ញុំមិនសូវបានណែនាំអ្វិច្រើនទេ ព្រោះរវល់ធ្វើការច្រើន ប៉ុន្តែតែងតែបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យកូនប្រឹងប្រែងសិក្សាជានិច្ច។

លោក សេង សំអាត អាណាព្យាបាល យុវតី សេង​ធីតាវត្តី

លោក ស៊ិន ឌីម៉ង់ ជាគ្រូបង្វឹកនៃក្រុមយុវជនមកពីសាលាចំណេះដឹងទូទៅ មីគីវ៉េ បានបង្ហាញអារម្មណ៍ថា​លោកពិតជាសប្បាយរីករាយ ព្រោះលោក និងប្អូនៗ ដែលជាសមាជិកក្រុមធ្វើការជាមួយគ្នា តាំងពីខែ១១ ឆ្នាំ ២០២២ ហើយធ្វើការជាមួយគ្នា ប្រកបដោយភាពស្វិតស្វាយ ហើយទោះជាមានបញ្ហាអ្វីក៏ដោយ ក៏នៅតែបន្តធ្វើការ និងស្រុះស្រួលគ្នា ពិភាក្សាគ្នា រកដំណោះស្រាយរួម។

គួរ​បញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជន​ថ្នាក់ជាតិ ត្រូវ​បានបង្កើត​ឡើង ជាការផ្តល់វេទិកាវោហាកោសល្យ និង​ការ​សម្តែងមតិសម្រាប់យុវជន ដើម្បីបណ្តុះបណ្តាល និង​អភិវឌ្ឍសមត្ថភាព ជំនាញ និង​បំណិន ដូចជា ការ​ស្រាវជ្រាវ ការ​និយាយជា​សាធារណៈ នវានុវត្តន៍ ការផ្តួចផ្តើមគំនិតថ្មីៗ និង​ការដោះស្រាយ​បញ្ហា។ តាមរយៈកម្មវិធីនេះ ក៏​ជា​ការ​បណ្តុះ​នូវ​ស្មារតីវប្បធម៌សន្ទនា ការ​បញ្ចេញមតិប្រកបដោយ​ទំនួលខុសត្រូវ និង​ប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមានក្នុងចំណោម​យុវជនផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...