កីឡាករអត្តពលកម្មសិង្ហបុរី Soh Rui Yong បង្ហាញស្មារតីកីឡាដ៏គួរឱ្យស្ញប់ស្ញែង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

ភ្នំពេញ – ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២នៅកម្ពុជាបានលេចឡើងនូវរឿងរ៉ាវល្អៗ និងគួរជាទីមោទនៈជាច្រើន ដែលធ្វើឱ្យពិភពលោកបានស្គាល់ និងចាប់អារម្មណ៍ពីកម្ពុជាកាន់តែខ្លាំង។ ក្រៅតែពីរឿងរ៉ាវអត្តពលិកកម្ពុជា ប៊ូ សំណាង ដែលមកដល់ទីក្រោយគេ ប៉ុន្តែបានឈ្នះបេះដូងអ្នកទស្សនានោះ ពេលនេះ គេឃើញ​មានរឿង​រ៉ាវមួយ​ទៀត នោះ​គឺ កីឡាករអត្តពលកម្មសិង្ហបុរី Soh Rui Yong ដែលទទួលបានជ័យលាភីមេដាយប្រាក់ ក្នុងវិញ្ញាសាអត្តពលកម្ម ១០,០០០ ម៉ែត្របុរស បានបង្ហាញស្មារតីកីឡាក៏គួរឱ្យគោរព និងស្ញប់ស្ញែង តាមរយៈការចែករំលែកទឹករបស់ខ្លួន ទៅកាន់អត្តពលិកឥណ្ឌូនេស៊ី Rikki Martin Luther Simbolon ដែលកំពុងរត់នាំមុខ បន្ទាប់ពីអត្តពលិកឥណ្ឌូនេស៊ីខកខានក្នុងការយកចំណែកទឹករបស់គាត់ នៅកីឡដ្ឋានមរតកតេជោ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

ក្រោយប្រកួតប្រជែងយ៉ាងស្វិតស្វាញ កីឡាករ Soh បានរត់ដល់ទីក្នុងលំដាប់ទី២ ដោយប្រើថេរវេលា ៣១:១០:៧០ យឺតជាងអត្តពលិកឥណ្ឌូនេស៊ី Martin ដែលប្រើថេរវេលា ៣១:០៨:៨៥ និងក្លាយជាម្ចាស់មេដាយមាស ។ Soh បានលើកឡើងថា

“ខ្ញុំប្រហែលជារំភើបខ្លាំងជាងនេះ ប្រសិនបើខ្ញុំអាចពន្លឿនការរត់នៅវិនាទីចុងក្រោយ ដោយអាចយកឈ្នះអ្នកនាំមុខ។ ប៉ុន្តែគាត់ពិតជាសមនឹងទទួលបានជ័យលាភីនេះមែន។”

ស្មារតីរបស់អត្តពលិកសិង្ហបុរី បានបង្ហាញថា កីឡាគឺលើការប្រកួតយកឈ្នះចាញ់ ប៉ុន្តែកីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងការរួបរួម។ យ៉ាងណាមិញ Soh ក៏បានបង្កើតកំណត់ត្រាថ្មីសម្រាប់ប្រជាជាតិសិង្ហបុរីផងដែរ ដោយបានបញ្ចប់ការរង់ចាំរយៈពេល ៤០ឆ្នាំ ក្នុងការឈ្នះមេដាយស៊ីហ្គេម ក្នុងវិញ្ញាសាអត្តពលកម្ម ១០,០០០ម៉ែត្របុរស។

“ខ្ញុំគិតថា នេះគឺជាការប្រកួតរត់ប្រណាំងចុងក្រោយរបស់ខ្ញុំ ព្រោះនៅស៊ីហ្គេមលើកក្រោយ ខ្ញុំនឹងចូលរួមប្រកួតវិញ្ញាសាម៉ារ៉ាតុង ហើយយកមេដាយមាសនៅទីនោះ។”

សូមជម្រាបជូនថា អត្តពលិកសិង្ហបុរីចុងក្រោយគេ ដែលបានឈ្នះមេដាយលើវិញ្ញាសាអត្តពលកម្ម ១០,០០០ម៉ែត្របុរស គឺលោក Jagtar Singh ដែលនៅពេលនោះលោកទទួលបានមេដាយសំរិទ្ធក្នុងឆ្នាំ១៩៨៣៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....