ក្រសួងឧស្សាហកម្មជ្រើសរើសសិស្សនិស្សិតឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ «ក» ចំនួន១១កន្លែង

ភ្នំពេញ – ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកាសប្រឡងជ្រើសរើសសិស្ស និស្សិតឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ«ក» ចំនួន១១កន្លែងសម្រាប់ឆ្នាំ២០២៣នេះ ដើម្បីបំពេញការងារនៅទីស្តីការក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី-ខេត្ត។

សម្រាប់ជំនាញដែលត្រូវជ្រើសរើស រួមមាន ១. គីមីវិទ្យា និងទេពកោសល្យគីមីចំណីអាហារ ២. សំណង់ស៊ីវិលរដ្ឋបាលសាធារណៈ ៣. នីតិសាស្ត្រ និងសេដ្ឋកិច្ច ៤. គណនេយ្យ និងគ្រប់គ្រង ៥. ហិរញ្ញវត្ថុ និងធនាគារ និង៦. ភាសាអង់គ្លេស។

លក្ខខណ្ឌនៃការជ្រើសរើសរួមមាន បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ និងមានអាយុច្រើនបំផុតត្រឹម ៣៥ឆ្នាំ ករណីមានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល និងមានអាយុច្រើនបំផុតត្រឹម ៤០ឆ្នាំ ករណីមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល។ ចំពោះបេក្ខជនជានិស្សិតដែលមានសញ្ញាបត្របណ្ឌិតឡើងទៅត្រូវបានលើកលែងលក្ខខណ្ឌអាយុ។ លើសពីនេះ បេក្ខជនទាំងអស់ ត្រូវមានចំណេះដឹងជាបឋមលើជំនាញកុំព្យូទ័រ (Microsoft Word & Excel) ដែលមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាត្រឹមត្រូវ។ មិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ។

បើតាម​ការ​ប្រកាស​របស់ក្រសួង មន្រ្តីដែលនឹងត្រូវជ្រើសរើសទាំង​១១នាក់នោះ ត្រូវ​ទៅបម្រើការងារនៅទីស្តីការក្រសួង ចំនួន ៦កន្លែង, បម្រើការងារនៅតាមមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី ខេត្ត ចំនួន ៥កន្លែង រួមមាន៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានីភ្នំពេញ ចំនួន ១កន្លែង, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ចំនួន ១កន្លែង, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តព្រះវិហារ ចំនួន ១កន្លែង, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ ចំនួន ១កន្លែង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តព្រះសីហនុ ចំនួន ១កន្លែង។

ចំពោះ វិញ្ញាសាប្រឡង រួមមាន ទី១. វិញ្ញាសាវប្បធម៌ទូទៅ រយៈពេល ២ម៉ោង ទី២. វិញ្ញាសាភាសាអង់គ្លេសទូទៅ រយៈពេល ១ ម៉ោង និង ៣០នាទី និងទី៣. វិញ្ញាសាជំនាញបច្ចេកទេសទាក់ទងនឹងមុខជំនាញរយៈពេល ២ ម៉ោង។

ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅចាប់ពីម៉ោង៧:៣០-១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:៣០-១៧:០០នាទី ។ ឈប់ទទួលពាក្យនៅថ្ងៃអង្គារ៍ ទី២ ខែមិថុនា ឆ្នាំ២០២៣ ត្រឹមវេលាម៉ោង ១៧: ០០នាទី ជាកាលបរិច្ឆេទចុងក្រោយចាត់ទុកជាការប្រញ៉ាប់។

គួរជម្រាបជូនថា ក្រសួងផ្តល់អាទិភាព និងលើកទឹកចិត្តចំពោះបេក្ខជនជាជនពិការ ដែលមានសមត្ថភាពសមស្របអាចបម្រើការងារបាន។ បេក្ខជនជានារីក្នុងករណីពិន្ទុប្រឡងស្មើគ្នាជាមួយនឹងបេក្ខជនជាបុរស។ បេក្ខជនជាមន្ត្រីជាប់កិច្ចសន្យាដែលបានបម្រើការងារនៅតាមអង្គភាពនីមួយៗក្រោមឱវាទក្រសួង។ បេក្ខជនដែលមានសញ្ញាបត្រភាសាបរទេសយ៉ាងតិចចំនួន២ ភាសា ដូចជា អង់គ្លេសនិងបារាំង ឬ អង់គ្លេសនិងចិន ឬ អង់គ្លេសនិងជប៉ុន អាចប្រើប្រាស់ជាផ្លូវការបាន។ ជាពិសេស បេក្ខជនដែលមានសញ្ញាបត្របណ្ឌិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...