មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ស្នើ​អ្នក​បង្កើតមាតិកា​តាម​បណ្តាញសង្គមគិតគូរ​ពី​ការការពារកុមារលើប្រព័ន្ធអ៊ីនធឺណេត

ភ្នំពេញ – លើក​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ស្តីពិ កិច្ច​បង្ការ​ការ​កេងប្រវ័ញ្ច និង​ការ​រំលោភ​បំពាន​កុមារ​តាម​ប្រព័ន្ធអនឡាញ កាលពីពេលថ្មីៗនេះ លោកស្រី តាន់ សូដានី ប្រធាន​នាយកដ្ឋាន​គោល​នយោបាយ ICT នៃក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ បានស្នើ​ទៅ​ដល់​អ្នក​បង្កើត​មាតិកា​តាមបណ្តាញ​សង្គម​ទាំងអស់ សូមចូលរួម​គិត​គូ​ពីកុមារ តាមរយៈ​យុទ្ធនាការ​ការពារ​កុមារ​តាម​ប្រព័ន្ធអនឡាញ។

លោកស្រី តាន់ សូដានី មាន​ប្រសាសន៍ថា កន្លងមក​មាន​អ្នក​បង្កើត​មាតិកា​នៅ​លើ​បណ្តាញ​សង្គម​មួយ​ចំនួន បាន​បង្កើត​មាតិកា​ដោយ​មិន​បាន​គិត​គូរ​អំពីសិទ្ធិ ក៏​ដូចជា​សុវត្ថិភាព​របស់​កុមារ​នៅ​លើ​ប្រព័ន្ធអ៊ីនធឺណេត​នោះ​ឡើយ ដោយ​ដូច្នេះ​លោកស្រី​រំពឹងថា អ្នក​បង្កើត​មាតិកាតាមបណ្តាញ​សង្គម​ទាំងអស់ នឹង​​ងាក​មក​គិតគូរ​អំពី​កុមារ​ ហើយ​ចាប់ផ្តើម​បង្កើត​យុទ្ធនាការ​ការពារ​កុមារ​តាម​ប្រព័ន្ធអនឡាញ ពីពេល​នេះតទៅ ដើម្បី​បង្ការ​ហានិភ័យ​នៅពេល​ក្រោយ​។ លោកស្រីថា ប្រសិន​បើ​យើង​មិន​បាន​ការពារ​កុមារ ឬ​បណ្តោយ​ឱ្យ​កុមារ​ប្រើប្រាស់​ប្រព័ន្ធអនឡាញ​ដោយ​គ្មាន​សុត្ថិភាព នោះវា​អាច​ធ្វើ​ឱ្យ​កុមារ​ទទួល​រង​នូវ​បទពិសោធន៍​មិន​ល្អ​ក្នុង​ដំណើរ​ប្រវត្តិ នៃ​ការ​ប្រើប្រាស់ ដូចជា ទទួលរងការកេងប្រវ័ញ្ចតាមប្រព័ន្ធបច្ចេកវិទ្យា ជួបប្រទះករណីឆបោក បន្ទាប់មកធ្វើឱ្យកុមារខ្លាចរអាក្នុងការប្រើប្រាស់បច្ចេកវិទ្យានាពេលអនាគត ដែលជាហេតុនាំឱ្យបាត់បង់ឱកាសក្នុងការបន្សាំខ្លួនក្នុងសង្គមឌីជីថល។

មួយវិញទៀត បើមិនបានការពារកុមារពីប្រព័ន្ធឌីជីថល នោះពេលដែលកុមារចម្រើនវ័យ អាចនឹងបង្កការរំខានដល់សង្គមឌីជីថល ការនេះវាបានធ្វើឱ្យបរិយាកាសសង្គមឌីជីថលមានការរំខានជាច្រើន។

“ដូច្នេះហើយកាលដែលបង្កើតមាតិកាចូលរួមការពារ ពីការឆបោកតាមប្រព័ន្ធអនឡាញ គឺជាការកសាងសង្គមឌីជីថលដ៏មានសុវត្ថភាពមួយទាំងពេលបច្ចុប្បន្ន និងអនាគ ហើយដើម្បីខ្លួនឯង និងមនុស្សជុំវិញខ្លួន”

លោកស្រី តាន់ សូដានី

គួរ​បញ្ជាក់ដែរថា កាលពីចុង​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដាក់ចេញ​នូវ​ក្របខណ្ឌគោលនយោបាយ​សេដ្ឋកិច្ច និង​សង្គមឌីជីថល​កម្ពុជា ក្នុង​បំណង​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថលដ៏រស់រវើក តាមរយៈ​ការ​រៀបចំ​មូលដ្ឋាន​គ្រឹះជំរុញ​ការ​ទទួល​យក និង​ការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល នៅ​ក្នុង​គ្រប់តួអង្គ​សង្គម ទាំងរដ្ឋ, ពលរដ្ឋ និង​ធុរជន។ ដូច្នេះ ដើម្បីសម្រេច​នូវ​គោល​បំណង​នេះ គឺ​ត្រូវ​ចាប់ផ្តើម​ពីការ​កសាង​មូលដ្ឋានគ្រឹះ រហូត​ដល់​ការ​ធ្វើបរិវត្តកម្មឌីជីថល ដោយបច្ចេកវិទ្យាឌីជីថល​អាច​ត្រូវ​បានប្រើប្រាស់​កាន់តែ​ទូលំទូលាយ​ក្នុង​ប្រព័ន្ធ​សង្គម ដែលធ្វើ​ឱ្យ​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​បុគ្គល, ក្រុមគ្រួសារ និង​សហគមន៍ កាន់តែ​ងាយស្រួល,​ ការ​ចូលរួម​របស់ប្រជាពលរដ្ឋ​ក្នុង​សកម្មភាព​សង្គម​កាន់តែ​សកម្ម និង​ការទទួលបាន​សេវា​សាធារណៈ​កាន់តែឆាប់រហ័ស។

បើតាមលោកស្រី តាន់ សូដានី អ្នក​បង្កើត​មាតិកា​តាម​បណ្តាញសង្គម គឺជា​ផ្នែក​មួយដ៏សំខាន់​ នៃយុទ្ធសាស្រ្ត​ដើម្បី​សម្រេច​បាន​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ជីឌីថល​កម្ពុជា ឆ្នាំ២០២១-២០៣៥៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...