ផ្តើម​ពីការចង់បានបទពិសោធន៍ ជំរុញ​ យុវសិស្ស ឡាយ ទីទី ចូលរួមប្រឡង​សិស្ស​ពូកែ រហូត​ជាប់លេខ១​ទូទាំង​ប្រទេស​ផ្នែកគណិតវិទ្យា

យុវសិស្ស ឡាយ ទីទី គឺជាម្ចាស់ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា ក្នុងប្រឡងសិស្សពូកែទូទាំងប្រទេស នៅឆ្នាំ២០២៤នេះ ក្នុងកម្រិតថ្នាក់ទី៩ ។ លទ្ធផលដ៏ល្អនេះ ទីទី និយាយថា គឺមានអត្ថន័យសំខាន់សម្រាប់រូបគេផ្ទាល់ ដោយ​បានផ្ដល់កិត្តិយសយ៉ាងធំធេងដល់រូបគេផ្ទាល់ គ្រួសារ សាលារៀន និងខេត្តរបស់ខ្លួន។

ឡាយ ទីទី ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យ១០ មករា ១៩៧៩ ខេត្តសៀមរាប ។ ទីទី បានប្រាប់ AMS Education ថា មូលហេតុ​ដែល​រូបគេ​ចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា ថ្នាក់ទី៩ គឺផ្តើម​ចេញពី​ការ​ចង់សាកល្បងយកបទពិសោធន៍ ដោយកាលរៀន​ថ្នាក់ទី៨ រូបគេបានឃើញពីការប្រឡងសិស្សពូកែ ហើយ​ក្រោយមកក៏បានឃើញសិស្សច្បងចូលរួមប្រឡង​ ទើបជំរុញចិត្តឱ្យរូបគេចង់ទទួលបានបទពិសោធន៍នៃការប្រឡងសិស្សពូកែផ្នែកគណិតវិទ្យានេះ ហើយ​ដាក់ផែនការ​ខិតខំប្រឹងប្រែងរៀនសូត្រដើម្បីចូលរួមក្នុងការប្រឡងសិស្សពូកែ​ឱ្យ​បាន។

យុវសិស្ស ឡាយ ទីទី ជាម្ចាស់ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា ក្នុងប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៤ ក្នុងកម្រិតថ្នាក់ទី៩

ម្ចាស់ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា ថ្នាក់ទី៩ រូបនេះ បញ្ជាក់បន្ថែមថា ការចូលរួមប្រឡងសិស្សពូកែនេះ ក៏​មានការចូលរួមគាំទ្រពីក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ និងមិត្តភក្ដិផងដែរ។ ទីទី ថា ដំបូងឡើយ​គេ​មិនធ្លាប់រំពឹងថា រូបគេអាចជាប់ជ័យលាភីលេខ១នោះនេះ ព្រោះវិញ្ញាសាប្រឡងសិស្សពូកែថ្នាក់ទី៩ឆ្នាំនេះ អាចនិយាយបានថា មានកម្រិតពិបាក ប៉ុន្តែរូបគេនៅតែអាចជំនះ និងដោះស្រាយលំហាត់បាន។

ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបខ្លាំង ដែលបានជាប់ជ័យលាភីលេខ១នេះ ព្រោះមិននឹកស្មានថា អាចជាប់ជ័យលាភីនេះ

យុវសិស្ស ឡាយ ទីទី

ជាមួយគ្នានេះ យុវសិស្ស ឡាយ ទីទី ក៏បានចែករំលែកបទពិសោធន៍ក្នុងការរៀនគណិតវិទ្យា សម្រាប់សិស្សានុសិស្សដ៏ទៃទៀតផងដែរ ដោយថា ការរៀនគណិតវិទ្យា អាចមានការលំបាកសម្រាប់សិស្សមួយចំនួន ដោយសារគណិតវិទ្យា មានរូបមន្តច្រើន និងលំហាត់ច្រើន។ តែយ៉ាងណា ដើម្បីរៀនគណិតវិទ្យា​​ឱ្យពូកែ គឺទាមទារឱ្យសិស្សស្វ័យសិក្សាឱ្យបានច្រើន និងអនុវត្តលំហាត់ឱ្យបានច្រើន។ លើសពីនេះ ត្រូវរៀនអំពីគ្រឹះគណិតវិទ្យាតាំងពីថ្នាក់ក្រោម និងស្គាល់រូបមន្តឱ្យបានច្បាស់។ ក្រៅពីរៀននៅម៉ោងសិក្សារដ្ឋ ទីទី ក៏បន្តរៀនគួរមួយម៉ោងបន្ថែមទៀតពេលទំនេរពីម៉ោងសិក្សារដ្ឋ និងស្វ័យសិក្សាបន្ថែមនៅផ្ទះ។

ពិធីប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ នៃការប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៤

ម្ចាស់ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា ថ្នាក់ទី៩ រូបនេះ ក៏បានបង្ហាញបំណង ក្នុង​ការ​បន្តចូលរួមក្នុងការប្រឡងសិស្សពូកែថ្នាក់ទី១២ ផ្នែកគណិតវិទ្យា បន្តទៀត ដើម្បីមានបទពិសោធន៍ក្នុងការប្រឡងសិស្សពូកែនេះ។ ក្នុងនោះ ទីទី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដទៃទៀត ត្រូវខិតខំរៀនសូត្រឱ្យបានច្រើន រៀនឱ្យពូកែ ដើម្បីជាកិត្តិយសមួយនៅពេលយើងបានទទួលជ័យលាភី​ល្អ ចំណាត់ថ្នាក់ល្អ វាជាកិត្តិយសល្អសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសាលារៀនរបស់យើងផងដែរ។

សម្រាប់សិស្សានុសិស្សដែលមានបំណងចូលរួមប្រឡងសិស្សពូកែ ទីទី ក៏​បានផ្តល់ជាដំបូន្មាន​ដែលជាបទពិសោធន៍របស់ខ្លួន ដោយថា សិស្សដែលមានបំណងចង់ប្រឡងសិស្សពូកែ ត្រូវត្រៀមខ្លួនឱ្យបានច្រើន និងសិក្សាស្វែងយល់អពីការប្រឡងឱ្យបានច្រើន ហើយប្រសិនបើមិនទាន់ទទួលបានលទ្ធផលល្អក៏ដោយ យើងក៏អាចទទួលបានបទពិសោធន៍នៃការប្រឡង ហើយអាចយកបទពិសោធន៍នេះ ធ្វើឱ្យបានល្អក្នុងការចូលរួមប្រឡងម្ដងទៀតនៅឱកាសក្រោយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...