ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ជំនាញ​ដែល​អាហារូបករណ៍​ផ្ដល់​ជូន​រួមមាន ជំនាញ​ក្សេត្រសាស្ត្រ, ជំនាញ​វិទ្យាសាស្ត្រ​សត្វ, ជំនាញ​ប្រវត្តិវិទ្យា, ជំនាញ​ទស្សនវិជ្ជា, ជំនាញ​ភាសាអង់គ្លេស, ជំនាញ​វិទ្យាសាស្ត្រកុំព្យូទ័រ, ជំនាញ​កម្មវិធី​កុំព្យូទ័រ, ជំនាញ​គ្រប់គ្រង់, ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ និង ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ។

កាលបរិច្ឆេទ​នៃ​វគ្គសិក្សា​ ៖ ចូលរៀន​ថ្ងៃទី១៣ ខែ​មករា ឆ្នាំ២០២៥ វេន​សិក្សា​ច័ន្ទ-សុក្រ មាន២វេន (ពេលព្រឹក ៧:៤៥នាទីព្រឹក ដល់ ១១:០០នាទី និង វេន​រសៀល ១៣:៤៥នាទី ដល់ ១៧:០០នាទី)។ សម្រាប់ព័​ត៌មានបន្ថែម​ទាក់ទង​នឹង​ការ​សិក្សា បេក្ខជន​អាច​ទំនាក់ទំនង​ទៅកាន់ ០៩២ ៧៦២ ១០៩ / ០១១ ៤៥២ ០២៣ ឬ​ទៅកាន់​សាកលវិទ្យាល័យ​ផ្ទាល់​ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លក្ខខណ្ឌ​សម្រាប់​បេក្ខជន​ក្នុង​ការដាក់​ពាក្យ​អាហារូបករណ៍ ផ្ដល់​ជូន​ដល់​សិស្ស-និស្សិត​ទូទាំង​ប្រទេស បេក្ខជន​ដែល​មកពី​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ (ទទួល​បាន​អាទិភាព) ជាបេក្ខជន​ដែល​ធ្លាប់បាន​ចូលរួម​សកម្មភាព​ការងារ​សង្គម ឬ​មាន​ជីវភាព​ខ្វះខាត (ទទួល​បាន​អាទិភាព) ត្រូវ​ភ្ជាប់ជាមួយ​លិខិត​បញ្ជាក់ថា​បាន​ចូល​រួម​សកម្មភាព​សង្គម ឬ​លិខិត​បញ្ជាក់​ភាពក្រីក្រ​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ជាមួយ​គ្នានេះ បេក្ខជន​ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ ប្រវត្តិរូបសង្ខេប សលាកបត្រ​ឯកត្តជន (មាន​គំរូ) សិស្ស-និស្សិត​ត្រូវ​បំពេញ​កិច្ច​សន្យា​ខិតខំ​រៀនសូត្រ និង​គោរព​តាម​វិធាន​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមការងារ។ គួរ​ជម្រាបថា បេក្ខជន​ត្រូវ​មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃស្មើ។

ដើម្បី​ធ្វើការ​ដាក់ពាក្យ បេក្ខជន​អាច​ស្នើ​ពាក្យ​អាហារូបករណ៍​បាន​តាម​៣របៀប ដោយទីមួយ បេក្ខជន​អាច​ដាក់ពាក្យ​ដោយ​ផ្ទាល់​នៅ​ទីស្នាក់ការ​អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ដែល​មាន​អាសយដ្ឋាន​ផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឬ​អាច​ទំនាក់ទំនង​ទៅកាន់ ០៩៦ ៥៩១ ៦៩៤២។ របៀប​ទីពីរ តាមរយៈ Google Form (https://forms.gle/9nhkGWXEhDbeMnVd7) អាហារូបករណ៍​អភិសន្តិភិបណ្ឌិត ស សុខា ដោយ​បំពេញ​ពាក្យ​ស្នើសុំ និង​ភ្ជាប់​ជាមួយ​នឹង​ឯកសារ​តម្រូវ Scan ឬ​ថត​ឱ្យ​ច្បាស់។

របៀប​ទីបី តាម​រយៈ​ក្រុមការងារ​អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ដោយ​បំពេញ​ពាក្យស្នើសុំ និង​ភ្ជាប់ជាមួយ​នឹង​ឯកសារ​តម្រូវ Scan ឱ្យ​បាន​ច្បាស់ រួចផ្ញើ​ទៅ Telegram របស់​ក្រុម​ការងារ​តាមរយៈ៖ កញ្ញា លី សុគន្ធា (០១៧ ៦៨៤ ៨៨១) កញ្ញា វីន បញ្ញាធីតាវល័ក្ខណ៍(០៩៦ ៥៤៩ ០៧៣៣) និង លោក ម៉ៅ រិទ្ធច័ន្ទសំណាង (០៩៦ ៥៩១ ៦៩៤២)។

ចាប់​ទទួល​ពាក្យ​ពីថ្ងៃផ្សាយ​ដំណឹង​រហូត​ដល់​ថ្ងៃទី១៥​ ខែ​ធ្នូ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...