អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

Kent State University ជា​សាកលវិទ្យាល័យ​មួយ​ដែល​មាន​ឯកទេស​លើ​កម្មវិធី​សិក្សា​ជា​ច្រើន​ ដោយ​ផ្ដោត​លើ​ជំនាញ​ខុសៗ​គ្នា​ដូចជា សិល្បៈ និង​ការ​រចនា (Arts and Design) ដូចជា​ ស្ថាបត្យកម្ម ការ​រចនា​ម៉ូដ និង​ការ​រចនា​ក្រាហ្វិក។ ពាណិជ្ជកម្ម (Business) ដូចជា​ គណនេយ្យ ហិរញ្ញវត្ថុ ទីផ្សារ និង​ការគ្រប់គ្រង​ធនធានមនុស្ស។ ទំនាក់ទំនង និង​ព័ត៌មាន (Communication and Information) ដូចជា​ សារព័ត៌មាន (Journalism) ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science)។ អប់រំ និង​សុខភាព (Education and Health) ៖ ដូចជា​ គិលានុបដ្ឋាយិកា វិទ្យាសាស្ត្រ​លំហាត់​ប្រាណ និង​អប់រំ​កុមារ​តូច។ វិទ្យាសាស្ត្រ និង​គណិតវិទ្យា (Science and Mathematics)៖ ដូចជា​ ជីវវិទ្យា គីមីវិទ្យា ភូគព្ភវិទ្យា និង​គណិតវិទ្យា។

សាកលវិទ្យាល័យនេះក៏មានកម្មវិធីសិក្សាឯកទេសផ្សេងទៀតផងដែរ ដូចជា​វិទ្យាសាស្ត្រ​អាកាសចរណ៍ (Aeronautics), វិទ្យាសាស្ត្រ​កោសល្យវិច្ច័យ (Forensic Science), និង​ការគ្រប់គ្រង​បដិសណ្ឋារកិច្ច (Hospitality Management)។

លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាបេក្ខជនអន្តរជាតិ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ មានប្រវត្តិការសិក្សាល្អ មានចំណេះដឹងទូទៅទូលំទូលាយ និងមានគម្រោងសិក្សានៅសាកលវិទ្យាល័យ Kent State ។ សម្រាប់បេក្ខជន ដែលកំពុងរស់នៅ ឬសិក្សានៅសហរដ្ឋអាមេរិក មិនមានសិទ្ធក្នុងការដាក់ពាក្យអាហារូបករណ៍នេះឡើយ។​

រូបភាពពី Kent State University

ដើម្បីធ្វើការដាក់ពាក្យ បេក្ខជនត្រូវភ្ជាប់ឯកសារចាំបាច់ទាំងអស់ជាភាសាអង់គ្លេសរួមមាន លិខិតបញ្ជាក់ភាសាអង់គ្លេស ប្រតិចារិក លិខិតយោង និងលិខិតបញ្ជាក់ឯកសារហិរញ្ញវត្ថុ។ ជាមួយគ្នានេះ បេក្ខជនត្រូវមានពិន្ទុមធ្យមភាគ ACT ឬ SAT និងភ្ជាប់ឯកសារបញ្ជាក់ភាសាអង់គ្លេស TOEFL, IELTS, និង PTE។ 

អាហារូបករណ៍នឹងបើកទទួលពាក្យចំនួន៣ដងក្នុងមួយឆ្នាំ សម្រាប់ឆមាសរដូវស្លឹកឈើជ្រុះ (Fall) នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែកក្កដា រដូវនិទាឃរដូវ (Spring) នឹងចាប់ផ្ដើមត្រឹមថ្ងៃទី០១ ខែវិច្ឆិកា និងរដូវក្ដៅ (Summer) នឹងចាប់ផ្ដើមថ្ងៃទី០១ ខែមីនា ជារៀងរាល់ឆ្នាំ។

រូបភាពពី Kent State University


សម្រាប់ព័ត៌មានបន្ថែម និងលម្អិតអាចចូលទៅកាន់ https://www.kent.edu/admissions/tours-events ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បណ្ឌិតពេញថ្លៃ នៅ Hanyang University ប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2026

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦