វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ បានប្រកាស​ផ្តល់អាហារូបករណ៍​សម្រាប់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ដោយ​ឥតគិតថ្លៃ សរុបចំនួន ១២៦០កន្លែង។

ជំនាញដែលត្រូវផ្តល់ជូនរួមមាន ៖ ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុងអគារ, ការថែទាំ និង​ជួសជុលរថយន្ត, សេវាកម្មកុំព្យូទ័រ, ការងារ​កំបោរ, ការ​ដំឡើង​បណ្តាញ​បំពង់ទឹក, ការថែទាំ និង​ជួសជុល​អគ្គិសនីរថយន្ត, ការ​ថែទាំ និង​ជួសជុលម៉ាស៊ីន​ត្រជាក់រថយន្ត, ការ​រចនា​ក្រាហ្វិក​ដោយកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, សេវាកម្ម​បរិក្ខា​ត្រជាក់​ក្នុងគេហដ្ឋាន, ធុរកិច្ច​ភេសជ្ជៈ, ការកែច្នៃបន្លែ និងផ្លែឈើ, ជួសជុល​ទោចក្រយានយន្ត និង ការងារ​ការិយាល័យ​ជួរមុខ។

វេនសិក្សាមានភាពបត់បែន ដោយមានវេន ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ សិក្សា​ពេញមួយថ្ងៃ, វេនថ្ងៃចន្ទ ដល់ថ្ងៃសុក្រ សិក្សា​ពេលយប់ និង​វេនថ្ងៃសៅរ៍ អាទិត្យ។

លក្ខខណ្ឌ នៃការជ្រើសរើស ៖ យុវជន​មានអាយុ​ចាប់ពី ១៥ឆ្នាំឡើង, មានបណ្ណ​សមធម៌ (កម្រិតភាពក្រីក្រ១ ឬ២) ឬបណ្ណ​គ្រួសារ​ងាយរងហានិភ័យ, យុវជន​មក​ពី​គ្រួសារដែលមានសមាជិក​មានបណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល, យុវជន​ដែល​ឧទ្ទេសនាម​ដោយ រដ្ឋបាលខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់។

អត្ថប្រយោជន៍ដែលទទួលបាន ៖ ការសិក្សា​ដោយ​ឥតបង់ថ្លៃ, ទទួលបានប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨ម៉ឺន​រៀល​ក្នុង១ខែ ដោយសិក្សា​ពេញម៉ោង សម្រាប់យុវជន​មានបណ្ណ​សមធម៌ ឬ​បណ្ណគ្រួសារ​ងាយរងហានិភ័យ, មានផ្តល់​ការ​ប្រឹក្សា​យោបល់​ពីការ​ជ្រើសរើស​ជំនាញ និង​ព័ត៌មាន​ទីផ្សារ​ការងារ, ផ្តល់​កន្លែង​ចុះ​កម្មសិក្សា​នៅតាម​សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និង​ក្រុមហ៊ុន​ឯកជន, ទទួលបាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ និង​ឱកាស​បន្តការសិក្សា, ទទួលបាន​ជំនាញ​មួយ​ពិតប្រាកដ​ដែល​ទីផ្សារការងារ​កំពុងត្រូវការ, ទទួលបាន​ឱកាស​ការងារធ្វើសមរម្យ និងចំណូលទៀងទាត់។

ឯកសារចាំបាច់ក្នុងការ​ដាក់ពាក្យ ៖ សៀវភៅគ្រួសារ (កូពី) ១ច្បាប់, សំបុត្រ​កំណើត (កូពី) ១ច្បាប់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (កូពី) ១ច្បាប់, រូបថតថ្មីផ្ទៃពណ៌ខៀវ (ទំហំ៤x៦) ៤សន្លឹក, រូបថតថ្មីផ្ទៃពណ៌ខៀវ (ទំហំ ៣x៤) ២សន្លឹក, បណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាររងហានិភ័យ ឬបណ្ណ​សម្គាល់ជនមានពិការភាព ឬបណ្ណ​មូលនិធិ​សមធម៌សុខាភិបាល ឬលិខិត​ឧទ្ទេសនាម​ដោយរដ្ឋបាល​ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ (ច្បាប់ដើម)។

កាលបរិច្ឆេទ​នៃការចុះឈ្មោះ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូត​ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។ ចូលរៀន​នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់វិទ្យាស្ថានផ្ទាល់ ស្ថិត​នៅ​ភូមិ​គាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ផ្លូវចូលវត្តភ្នំជញ្ជាំង) ឬទាក់ទងតាមទូរស័ព្ទលេខ ៖ ០៩៥ ៩៣៤ ៤៤៧៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *