និស្សិត​មួយ​ក្រុម​បង្ហាញ​គម្រោង​កែប្រែ​សួនច្បារ​ផ្សារចាស់ ជា​លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន ក៏​ដូចជា​កង្វះ​ភាព​ទាក់ទាញ និង​គ្មាន​ផាសុកភាព​ជាដើម។ យុវជន​មួយ​ក្រុម​ដែល​ជា​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​បង្ហាញ​ពី​គម្រោង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​បង្កើត​ជា​លំហបៃតង​សម្រាប់​សហគមន៍ ដាក់បញ្ចូល​រចនាបទសិល្បៈ ភាព​ច្នៃប្រឌិត​ដែល​បង្កប់​លក្ខណៈ​ខ្មែរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ថែម​ទៀត។

គំនិតកែប្រែ​សួនច្បារ​ផ្សារចាស់​របស់​ក្រុម​និស្សិត ​ដែល​ដាក់​ឈ្មោះថា ITC003 នេះ បាន​ទទួល​ជ័យ​លាភី​លេខ១ ក្នុងការប្រកួត​ប្រជែង​ស្នាដៃ​រចនា​សហគមន៍​ឆ្នាំ២០២៤ ប្រធានបទ «ភូមិ១ សហគមន៍១» សម្រាប់​ការ​រចនា​ទីតាំង​សួនផ្សារចាស់ ដែល​រៀប​ចំដោយ សមាគម​អ្នក​វិនិយោគ អ្នក​សាងសង់ និង​ស្ថាបត្យករ​កម្ពុជា (CICAA) ដែល​គាំទ្រ​ដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាល​ពី​ពេលថ្មីៗ​នេះ។

លោក រៀម សភាថិរវន្ត និស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់​ទេពកោសល្យ​ស្ថាបត្យកម្ម នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ជា​សមាជិក​ក្រុម ICT 003 បាន​លើក​ឡើង​ថា សួន​ផ្សារ​ចាស់ គឺជា​ទីកន្លែង​ដែល​ប្រជាជន​អាច​នឹង​ធ្វើ​សកម្មភាព​ជា​សហគមន៍​បានច្រើន ហើយ​ក៏​ជា​តំបន់​ទេសចរណ៍​ដែល​ភ្ជាប់​ភ្ញៀវទេសចរ​ពីវត្តភ្នំ ទៅ​សួន​ច្បារ​មាត់ទន្លេ​ផងដែរ។ ជាមួយ​គ្នា​សួន​នេះ ក៏​ជា​តំបន់​ស្នូល​នាពេល​អនាគត​ដែល​ភ្ជាប់​ប្រជាជន​ពីក្រុង​អារិយ្សត្រ ជ្រោយចង្វា និង​រាជធានី​ភ្នំពេញ។ ដូច្នេះ គំនិត​ក្នុង​ការ​គិតគូរ​រៀបចំ​សួន​ច្បារផ្សារចាស់​ឡើងវិញ គឺត្រូវ​បំពេញ​ចំណុច​ខ្វះខាត និង​បង្កើត​ឱ្យ​មាន​សកម្មភាព​ទំនាក់ទំនង​ផ្សេងៗ​ក្នុងតំបន់ ក្នុងនោះ​មាន​ដូចជា ប្រព័ន្ធផ្លូវ ចំណត លំហបៃតង សំណង់​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម​សហសម័យ សកម្មភាព​សាធារណៈផ្សេងៗ ហើយ​ការ​តភ្ជាប់​ទាំងអស់​នេះ គឺដើម្បី​ឱ្យអ្នក​ទស្សនា​ទទួល​អារម្មណ៍ប្លែក និងបទពិសោធន៍​ថ្មី​ក្នុង​ការរស់នៅ​ពីមួយជំនាន់​ទៅមួយជំនាន់ និងធានា​បានការថែ​រក្សានូវ​អត្តសញ្ញាណ្ណ​របស់ខ្លួន។

លោក រៀម សភាថិរវន្ត និស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

និស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់​ទេពកោសល្យ​ស្ថាបត្យកម្ម នៃ​វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា រូបនេះ បញ្ជាក់​បន្ថែម​ថា លក្ខណៈពិសេស​នៃ​គម្រោង​រចនា​ផ្សារ​ចាស់ រហូត​គណៈកម្មការ​បាន​ផ្តល់ជ័យលាភី​ឯក​ក្នុង​ការ​ប្រកួត​ស្នាដៃ​រចនា​សហគមន៍​ឆ្នាំ២០២៤ គឺគំនិត​ផ្ដោតលើ​ការដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​ទីតាំងផ្សារចាស់ និង​ការ​រចនា​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ។ បើ​តាម​លោក សភាថិរវន្ត សម្រាប់​គម្រោង​រចនា​សួនផ្សារចាស់​នេះ ក្រុម​ខ្លួន​បាន​គិតគូរ​ដំណាក់​កាល​នៃការៀបចំ​សម្រាប់​៥ឆ្នាំខាងមុខ គឺការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ករណី​មាន​គម្រោង​ស្ពាន​អាកាសឆ្លង​កាត់ចូល​ទីក្រុង, លើស​ពីនេះ ក៏​មានការ​បំផុស​គំនិត​បន្ថែម​មុខងារ​អាជីវកម្ម ដូចជា ផ្សារ​ទំនើប Apple Store ដែល​ជា​កន្លែង​មាន​កក្កដានុពល អាច​មានភ្ញៀវទេសចរ​ច្រើន និងអាច​រក​ប្រាក់​ចំណូល​សម្រាប់​ជាតិ។ ជាពិសេស បង្កើត​ឱ្យ​មាន​លំហបៃតង សកម្មភាព​សហគមន៍ កន្លែង​កម្សាន្ត កន្លែង​ហាត់ប្រាណ កន្លែង​សម្រាប់​លក់ដូរ​តិចតួច ក៏ដូចជា​កន្លែង​សម្ដែង​ផ្សេងៗ។

ឯកឧត្តម ជា ច័ន្ទថែបរ៉ាស អគ្គលេខាធិការ​រង​គណៈស្ថាបត្យករកម្ពុជា និង​ជាគណៈកម្មការ​ដាក់ពិន្ទុ មាន​ប្រសាសន៍​ថា ការ​ដែល​គណៈកម្មការ​សម្រេច​ផ្ដល់​ជ័យលាភី​ដល់​ក្រុម ICT003 សម្រាប់​គម្រោង​សួនច្បារ​ផ្សារចាស់ គឺ​ដោយ​សារ​គម្រោង​ដែលប្អូនៗ​និស្សិតធ្វើឡើង​នោះ គឺសមស្រប​ទៅនឹងការ​យកទៅប្រើ​ក្នុងការ​អនុវត្ត​ជាក់ស្ដែង ងាយស្រួល និង​សមហេតុ​សមផល​ជាងគេ។

កញ្ញា នួន សុលីតា សមាជិក​ក្រុម ICT003 លើក​ឡើង​ថា សម្រាប់​គម្រោង​សួនច្បារ​ផ្សារចាស់​ដែល​ក្រុម​របស់​នាង​បាន​ធ្វើនេះ នឹង​រំពឹងថា​​អាច​ដោះស្រាយ​បញ្ហា​ចរាចរណ៍​យ៉ាង​ពិតប្រាកដ ដោយ​ក្នុង​ការ​គណនា​គម្រោងនោះ គឺមាន​ចំណត​គ្រប់គ្រាន់​សម្រាប់​សាធារណៈជន ជាពិសេស​ផ្តល់​ដំណោះស្រាយ​បញ្ហា​សំរាម​ អនាម័យ បរិស្ថាន​ក្នុងទីក្រុង និង​លើក​កម្ពស់​ជីវភាព​ប្រជាជន។ កញ្ញា សុលីតា ក៏​រំពឹងដែរ​ថា ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន នឹង​យក​គម្រោង​កែលម្អ​សួនផ្សារចាស់​របស់​ក្រុម​ខ្លួន ទៅ​អនុវត្ត​ឱ្យ​ចេញ​ជា​រូបរាង ដោយ​ថា គម្រោង​មួយ​នេះ ក្រុម​ខ្លួន​បានសិក្សា​យ៉ាង​ល្អិតល្អន់​ទាក់ទង​នឹង​ការ​អភិវឌ្ឍថ្មីៗ​នៅ​ក្នុងទីក្រុង ដូចជា​ការ​សាងសង់​ស្ពានថ្មី ដោយ​គិតគូរ​អំពី​បញ្ហា​ចរាចរណ៍​ដែល​អាច​កើតមាន​នៅ​ទីក្រុង​ភ្នំពេញ​នា​ពេល​អនាគត។

គម្រោងរចនាសួនច្បារផ្សារចាស់

គួរជំរាប​ជូន​ដែរ​ថា ក្រៅ​ពីគម្រោង​រចនា​សួនច្បារ​ផ្សារ​ចាស់​ដែល​បាន​ជាប់ជ័យលាភី​នេះ ក្រុម​និស្សិត​ស្ថាបត្យកម្ម នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ដែល​មាន​សមាជិក​ក្រុម​ចំនួន៥នាក់​នេះ ក៏ធ្លាប់​បាន​សិក្សា​គម្រោង​កែលម្អ​សួនច្បារ​មាត់ទន្លេ ចាប់ពី​ផ្សារ​រាត្រី​មក​ដល់​វត្តឧណ្ណាឡោម ក៏​ដូចជា​ធ្លាប់​បាន​ធ្វើ​ការ​បំផុសគំនិត​ឱ្យមាន​ការកែ​លម្អផ្លូវរទេះភ្លើង​ក្នុង​ខណ្ឌសែនសុខ ឱ្យកាន់​តែមាន​ភាពទាក់ទាញ​ជាងមុន និង​មាន​សកម្មភាព​សហគមន៍​ជាងមុន។ លើស​ពីនេះ កាលពី​ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ​ក្រុម​មួយ​នេះ ក៏​បានធ្វើ​គម្រោង​បណ្ណាល័យ​សាធារណៈ និង​កែលម្អ​ហេដ្ឋរចនា​សម្ព័ន្ធ​នានានៅក្នុង​សួនច្បារ​ខេត្តឧត្តរមានជ័យ​ទៀត​ផង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *