កីឡាការិនីប៊ីយ៉ាការ៉ុម ស្រួង ភាវី ទទួលបានពានរង្វាន់ Asia Special Award 2023 នៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូង – កីឡាការិនីប៊ីយ៉ាការ៉ុម ស្រួង ភាវី ដែលកំពុងមានកេរ្តិ៍ឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ និងកំពុងធ្វើការងារមនុស្សធម៌ជួយដល់ប្រជាជនកម្ពុជា បានទទួលបានពានរង្វាន់ Asia Special Award 2023 ពីកម្មវិធី Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៥ ខែវិច្ឆិកាកន្លងទៅ ។ ព្រឹត្តិការណ៍មហោស្របតារាម៉ូឌែលអាស៊ីលើកទី១៨ មានសាធារណជន និងសារព័ត៌មានជាច្រើនបានចុះផ្សាយ ។

សារព័ត៌មាន Korea Time បានឱ្យដឹងថា Asia Model Awards ឬមហោស្របតារាម៉ូឌែលអាស៊ី បានបង្កើតឡើងក្នុងគោលបំណងទទួលស្គាល់ទេពកោសល្យលើប្រភេទសិល្បករឆ្នើមប្រចាំប្រទេស ដូចជា តារាបង្ហាញម៉ូត តារាសម្តែង តារាច្រៀង អ្នករចនាម៉ូដ និងតារាដែលបានបង្ហាញសម្រស់នៅអាស៊ីទៅកាន់ពិភពលោក ។ ព្រឹត្តិការណ៍ថ្លៃងអំណរគុណដល់អ្នកមានស្នាដៃសិល្បៈនេះ ក៏មានកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ ការបង្ហាញសម្រស់តារាឆ្នើម ការសម្តែង K-pop និងការបង្ហាញខ្លួនដោយតារាល្បីៗប្រចាំប្រទេស ព្រមទាំងមានវត្តមានអ្នកដឹកនាំឧស្សាហកម្មម៉ូដសម្លៀកបំពាក់ និងថែសម្ផស្សផងដែរ ។

អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុមពិភពលោក បាននិយាយថា ពានរង្វាន់ Asia Special Award 2023 បានធ្វើឱ្យអ្នកនាងបង្ហាញពីកិត្តិនាមប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ ។ ទន្ទឹមគ្នានេះ អ្នកនាង ស្រួង ភាវី បានចាត់ទុកពានរង្វាន់ដែលទទួលបានជាពានរង្វាន់សម្រាប់ប្រជាជនកម្ពុជា ព្រមទាំងអរគុណដល់កម្ពុជាជាទឹកដីកំណើតរបស់ខ្លួន ។

អ្នកនាង ស្រួង ភាវី បានបញ្ជាក់ថា ៖ “ពុកម៉ែបងប្អូន ! កូនស្រីកម្ពុជាម្នាក់នេះបានឧទ្ទិសរួចហើយ រាល់សមិទ្ធផលទាំងប៉ុន្មានដែលនាងខ្ញុំសម្រេចបាន គឺខ្ញុំបានដាក់ជារបស់រួមសម្រាប់ប្រជាជនខ្មែរទាំងអស់ និងប្រទេសជាតិទាំងមូល ។ ខ្ញុំសង្ឃឹមថា រាល់ភាពជោគជ័យដែលកូនខ្មែរទទួលបាន សូមគាំទ្រ ស្រឡាញ់ ផ្ដល់តម្លៃ ផ្ដល់កម្លាំងចិត្ត និងលើកស្ទួយដល់ពួកគាត់ដែលបាន និងកំពុងខិតខំប្រឹងប្រែងខ្លាំងណាស់ទម្រាំទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅលើឆាកអន្តរជាតិនានា។”

កាលពីខែកក្កដាកន្លងទៅ ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ ផ្នែកកីឡាប៊ីយ៉ាការ៉ុម កីឡាការិនី ស្រួង ភាវី បានប្រកួតឈ្នះពាន PBA-LPBA Championship ២០២៣ និងបានធ្វើឱ្យមហាជននៅប្រទេសកូរ៉េខាងត្បូង និងនៅកម្ពុជាសាទរយ៉ាងខ្លាំងចំពោះជ័យជម្នះនេះ ។ កីឡាការិនី ស្រួង ភាវី បច្ចុប្បន្នមានអាយុ ៣៤ឆ្នាំ ជាស្ត្រីឆ្នើមកម្ពុជាដែលលេងកីឡាប៊ីយ៉ាការ៉ុមយ៉ាងស្ទាត់ជំនាញ ជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសកូរ៉េខាងត្បូង និងជាកីឡាការិនីជាប់ចំណាត់ថ្នាក់លេខ២ របស់ពិភពលោក ។

សូមជម្រាបថា កីឡាការិនី ស្រួង ភាវី មានទឹកដីកំណើតនៅខេត្តត្បូងឃ្មុំ និងបានទៅរស់នៅប្រទេសកូរ៉េខាងត្បូងជាមួយនឹងស្វាមីជនជាតិកូរ៉េ ។ កីឡាការិនី ស្រួង ភាវី បានហាត់លេងកីឡាប៊ីយ៉ាការ៉ុមចាប់តាំងពីឆ្នាំ២០១៤ ព្រមទាំងបានសាងកេរ្តិ៍ឈ្មោះល្បាញល្បីលើប្រភេទកីឡានេះចេញពីទឹកដីកូរ៉េខាងត្បូងទៅកាន់ពិភពលោក ។ សព្វថ្ងៃតាមរយៈជោគជ័យកីឡាផ្ទាល់ខ្លួននេះ ភាវីបានធ្វើកិច្ចការសប្បុរសធម៌ជាច្រើនជួយដល់ប្រជាជនក្រីក្រ កុមារ និងប្រជាជនកម្ពុជាទាំងក្នុងប្រទេសនិងនៅប្រទេសកូរ៉េខាងត្បូង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...