បញ្ហាគម្លាតជំនាញ ៖ អ្នកអប់រំយល់ថា គួរមានការចូលរួមពីសហគ្រាស ឬក្រុមហ៊ុន ជាមួយគ្រឹះស្ថានអប់រំ ក្នុងការបណ្តុះបណ្តាលធនធាន​មនុស្ស​

ក្នុងវេទិកាពិភាក្សាពីការវិវត្តន៍របស់បច្ចេកវិទ្យាឌីជីថលក្នុងការអប់រំ និងការអភិវឌ្ឍជំនាញ នៃសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ កាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ាន សំបឿន អនុប្រធានបណ្ឌិត្យសភា​បច្ចេកវិទ្យា​ជីឌីថលកម្ពុជា (CADT) លើកឡើងថា បញ្ហាគម្លាតជំនាញ ឬជំនាញមិនស្របតាមទីផ្សារការងារ គឺដោយសារគ្រឹះស្ថានអប់រំ ធ្វើ​ការ​បណ្ដុះបណ្ដាលធនធានមនុស្សតែម្នាក់ឯង ដោយ​មិន​មានការ​ចូលរួមពីភាគីពាក់ព័ន្ធ។

ដូច្នេះជាដំណោះស្រាយ បើតាម ឯកឧត្តម ហ៊ាន សំបឿន ដើម្បីឱ្យសាលា និងក្រុមហ៊ុនឯកជនសហការគ្នាបណ្ដុះបណ្ដាលធនធានមនុស្សឱ្យស្របតាមទីផ្សារការងារ គឺទី១. ត្រូវ​មានការបញ្ជូនអ្នកជំនាញពីសហគ្រាស ឬក្រុមហ៊ុន មកធ្វើជាគ្រូឧទ្ទេសនៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យនិស្សិតបានដឹងអំពីការវិវត្តថ្មីៗនៅខាងសហគ្រាស និង ទី២. រៀបចំឱ្យសិស្សចុះកម្មសិក្សាទៅតាមសហគ្រាស ដើម្បីបានដឹងអំពីរបត់បរិយាកាសជំនាញដែលត្រូវការនៅក្រុមហ៊ុន ហើយពេលត្រឡប់មកវិញពង្រឹងសមត្ថភាពបន្ថែម។

ឯកឧត្តម ហ៊ាន សំបឿន អនុប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាជីឌីថលកម្ពុជា (CADT)

យ៉ាងណាក៏ដោយ សម្រាប់នៅ CADT បើតាម ឯកឧត្តម ហ៊ាន សំបឿន សាលាបង្រៀនជំនាញបច្ចេកវិទ្យាមួយនេះ បានបន្ថែមកម្មវិធីសិក្សាមួយទៀត ហៅថា Work Best Learning ដើម្បីអភិវឌ្ឍនិស្សិតទៅជំនាញកម្រិតខ្ពស់ ដែលអ្នកបង្រៀនសុទ្ធតែមកពីក្រុមហ៊ុនដៃគូសហការ។ ឯកឧត្តមបន្តថា កម្មវិធីសិក្សា Work Best Learning នេះអនុវត្តបាន២ជំនាន់ហើយ ដោយសាលារៀបចំនិស្សិតឱ្យមានជំនាញពេញលេញនៅពេលបញ្ចប់ការសិក្សាភ្លាមៗ។

លោក ម៉ារ សុភា មន្ត្រីជាន់ខ្ពស់ វិស័យអប់រំ និងជំនាញនៃធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា ដើម្បីឱ្យការបណ្ដុះបណ្ដាលឆ្លើយតបធនធានមនុស្សកម្ពុជា ឆ្លើយតបតម្រូវការទីផ្សារការងារ គឺចាំបាច់ត្រូវដឹងអំពីបញ្ហាដែលក្រុមហ៊ុនអាជីវកម្មកំពុងជួបប្រទះ ហើយវគ្គបណ្ដុះបណ្ដាលត្រូវតែផ្ដល់ដើម្បីរកដំណោះស្រាយ មានន័យថា ការផ្ដល់វគ្គបណ្ដុះបណ្ដាលត្រូវតែយល់អំពីសេចក្ដីត្រូវការនៃឧស្សាហកម្ម ឬជំនួញ។

លោក ទីន កូលហ្សា នាយកប្រតិបត្តិ និងសហស្ថាបនិកនៃ Coolbeans Digital

ជាមួយគ្នានេះ លោក ទីន កូលហ្សា នាយកប្រតិបត្តិ និងសហស្ថាបនិកនៃ Coolbeans Digital ដែលជាក្រុមហ៊ុនធ្វើទៅលើអេបទូរស័ព្ទដៃ និងការបង្កើតវេបសាយ មានប្រសាសន៍ថា សម្រាប់ស្ថានប័នឯកជន ជំនាញទាក់ទងបច្ចេកវិទ្យាដើរតួនាទីសំខាន់ និងកំពុងមានតម្រូវការខ្ពស់។ លោកថា រយៈពេល៣ឆ្នាំចុងក្រោយ ឃើញថា ទាក់ទងនឹងជំនាញថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) ម៉ាស៊ីនចេះរៀន ការរចនា UX/UI ជំនាញវិភាគទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិត ជាវិស័យដែលកំពុងត្រូវការខ្លាំង។​ ជាពិសេស សម្រាប់ស្ថាប័នឯកជន គឺពិតជាត្រូវការនិស្សិត ឬអ្នកមានបទពិសោធន៍ធ្វើការងារលើវិស័យទាំងនេះជាច្រើន។

គួរជំរាបថា ដោយសារ​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស និង​ការ​ធ្វើ​ពិពិធកម្មសេដ្ឋកិច្ច​នៅកម្ពុជា បាននាំ​ឱ្យ​មានការ​កើន​ឡើង​នូវ​តម្រូវ​ការ​កម្លាំងពលកម្ម​ជំនាញ ខណៈប្រព័ន្ធអប់រំ និង​បណ្តុះបណ្តាលបច្ចេកទេស នៅ​ពុំទាន់អាចឆ្លើយតបនឹង​ការ​ផ្លាស់ប្តូរ​នេះ ដែលបានធ្វើ​ឱ្យ​មានគម្លាតជំនាញ។ យ៉ាងណាដើម្បីដោះស្រាយ​គម្លាតជំនាញនេះ ក្រសួងអប់រំយុវជន និង​កីឡា កន្លងមកបានបង្ហាញពីការកំណត់លក្ខណៈចំនួន៥ រួមមាន ទី១. គោលនយោបាយរបស់រដ្ឋាភិបាល និងកំណែទម្រង់សាលារៀន ចាំបាច់ដើម្បីអភិវឌ្ឍជំនាញទន់ និងជំនាញសតវត្សរ៍ទី ២១, ទី២. កម្មវិធីសិក្សាដែលអាចបត់បែនបាន ហើយភ្ជាប់ទៅនឹងអាជីព, ទី៣. សាលារៀន និងសាកលវិទ្យាល័យជាមជ្ឈមណ្ឌលមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៖ វេទិកាសម្រាប់ការប្រកួតប្រជែងដើម្បីភ្ជាប់ការអប់រំទៅនឹងពិភពពិត, ទី៤. ការប្រកួតប្រជែងគំរូធុរកិច្ចដោយមានការចូលរួមពីវិស័យឯកជន ពិតមានប្រយោជន៍សម្រាប់សិស្សានុសិស្សក្នុងការស្វែងយល់ពីរបៀបដោះស្រាយបញ្ហាប្រឈមនៃសតវត្សរ៍ទី២១ និង ទី៥. ការតភ្ជាប់ផ្នែកសាកលវិទ្យាល័យ ជាមួយនឹងផ្នែកធុរកិច្ច ដើម្បីលើកកម្ពស់គម្រោងរួម និងការស្រាវជ្រាវ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *