ការអប់រំ ត្រូវគេផ្តល់តម្លៃទៅលើកម្រិតថ្នាក់ដែលអ្នកនោះមាន តែមែនទែនទៅ ការអប់រំគឺមិនសំដៅតែលើការអប់រំដែលមានថ្នាក់ ឬកម្រិតឡើយ វាអាស្រ័យលើការអនុវត្តនៅក្នុងជីវិតទៅវិញទេ។ ការសិក្សាពេញមួយជីវិត គឺជាការបង្កើនសមត្ថភាពផ្ទាល់ខ្លួន ពីចំនុចតូចៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយការរៀបចំសិក្សាស្វែងយល់ដោយខ្លួនឯង ទោះបីជាអ្នកចំណាយពេលនៅសាលា ឬនៅផ្ទះ ឬនៅកន្លែងណា ក៏ត្រូវផ្តើមចេញពីការទទួលយករបស់អ្នកដែរ។
ខាងក្រោមនេះ គឺជាទម្លាប់៧យ៉ាង បកស្រាយពីការសិក្សាពេញមួយជីវិត៖
១.ទម្លាប់អានប្រចាំថ្ងៃ ៖ ការអាន គឺជាផ្លូវពិសេស ដែលបើកទំព័រនៃដំណើរការរៀនពេញមួយជីវិតរបស់អ្នក ជួយហ្វឹកហាត់ខួរក្បាលរបស់អ្នក ដោយសារតែអ្នកអាចភ្ជាប់ទំនាក់ទំនង ជាមួយអ្នកដែលមានចំណេះដឹងខ្ពស់ តាមរយៈការអានស្នាដៃរបស់ពួកគេ។ ជាពិសេស អ្នកអាចក្រេបយកបទពិសោធន៍របស់អ្នកទាំងអស់នោះ ដោយមិនចាំបាច់ឆ្លងកាត់ដោយខ្លួនឯង។ បើសិនជាអ្នកចង់បង្កើនសមត្ថភាពនៃការរៀនពេញមួយជិវិតរបស់អ្នក សូមចាប់ផ្តើមជ្រើសរើសសៀវភៅអាននៅក្នុងពេលឥឡូវនេះ។

២. ចូលរៀនវគ្គសិក្សាខ្លីៗ ៖ មិនថាអ្នករៀនដោយផ្ទាល់ ឬតាមរយៈអនឡាញឡើយ ការចូលរៀនវគ្គខ្លីៗ គឺជាផ្លូវទទួលយកចំណេះដឹងថ្មីពីអ្នកដែលមានបទពិសោធន៍ ហើយកំពុងចង់ចែករំលែកបទពិសោធន៍ទាំងនោះ ជាមួយមនុស្សនៅជុំវិញខ្លួនរបស់ពួកគាត់ដែរ។ បើសិនជាអ្នក មិនអាចចូលរួមរៀនវគ្គសិក្សាខ្លីៗទេ អ្នកក៏អាចចូលរៀនអនឡាញ ព្រោះអ្នកអាចចំណាយពេលតិច និងទទួលបានចំណេះដឹងដូចគ្នា។
៣. ស្វែងរកឱកាសអភិវឌ្ឍ ៖ អ្នកអាចរកវិធី ដើម្បីជំនួសឱ្យការដេកលើសាឡុងចុចទូរស័ព្ទអូសចុះឡើង អ្នកក៏អាចសាកល្បងស្វែងរកឱកាសអភិវឌ្ឍខ្លួន តាមរយៈការបង្កើតស្នាដៃច្នៃប្រតិដ្ឋ ឬតាមរយៈការធ្វើកិច្ចការមានប្រយោជន៍ ឬអ្នកអាចសាកល្បងការចូលរួមធ្វើការងារសហគមន៍។ ការសិក្សាពេញមួយជីវិត គឺជាការផ្តល់ឱកាសឱ្យខ្លួនឯង ដើរទាន់សម័យកាលបច្ចុប្បន្ន និងមានឱកាសធ្វើកិច្ចការ និងរៀនសូត្រពេញមួយជីវិត។

៤. ថែទាំសុខភាព ៖ កាលណាអ្នកចំណាយពេលដើម្បីសិក្សា អ្នកក៏ត្រូវការសុខភាពផ្លូវកាយ និងផ្លូវចិត្ត មានសភាពល្អដែរ។ នៅពេលដែលគ្មានជំងឺ ទោះបីជាតិចតួចក្តី គឺធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ក្នុងការចាប់យកនូវការសិក្សា ជាពិសេសបង្កើនភាពរហ័ស។ អ្នកក៏អាចសិក្សាស្វែងយល់ពីការថែទាំសុខភាពដែរ ដូចជាការហាត់ប្រាណ ការធ្វើចលនា និងការទទួលទានអាហារត្រឹមត្រូវជាដើម។
៥.បង្កើតចំណង់ចំណូលចិត្តបែបចម្រុះ ៖ អ្នកដែលចូលចិត្តរៀនសូត្រពេញមួយជិវិត គឺជាមនុស្សដែលមានចំណង់ចំណូលចិត្តច្រើនបែបចម្រុះ ព្រោះពួកគេដឹងថា ដើម្បីក្លាយជាមនុស្សម្នាក់ ដែលមានចំណេះដឹង ការចេះការដឹងបែបចម្រុះ គឺជាទិន្នផលមួយ អាចឱ្យយើងប្រមូលយកផលណាមួយមកប្រើប្រាស់បាន ដូច្នេះការចូលចិត្តចម្រុះគឺជាកតា្តមួយល្អ។ ប៉ុន្តែភាពល្អនេះ ក៏មានភាពមិនល្អអមមកជាមួយ កាលណាយើងបានដឹងមិនចម្រុះច្រើនពេក នោះនាំឱ្យយើងមិនអាចស្គាល់ខ្លួនឯង។

៦. ស្រលាញ់ការរីកចម្រើន ៖ កាលណា អ្នកមានចិត្តចង់រីកចម្រើន ចង់មានការលូតលាស់ ពិតណាស់ អ្នកនឹងអាចឈានទៅដល់ការពង្រីក បង្កើនសមត្ថភាពរបស់ខ្លួន។ មហិច្ឆតា ចង់រៀនចង់ចេះ នឹងជំរុញអ្នកឱ្យកាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្រេបយកចំណេះដឹងថ្មីជារៀងរាល់ថ្ងៃ។ ពីព្រោះថា អ្នកនឹងពេញចិត្តលើការអភិវឌ្ឍ និងការរីកចម្រើនជារៀងរាល់ថ្ងៃ។ ៧. ប្រកួតប្រជែងជាមួយខ្លួនឯង ដើម្បីសម្រេចគោលដៅ ៖ ការប្រកួតប្រជែងជាមួយខ្លួនឯង គឺជាមេរៀនដែលបានបង្រៀនយើងច្រើនជំនាន់មកហើយ។ មេរៀននេះ ក៏នៅតែជាតម្រូវការចាំបាច់សម្រាប់យើងម្នាក់ៗ ក្នុងការអភិវឌ្ឍខ្លួន ព្រោះតែអ្នកដែលចង់បន្តដំណើរនៃការរៀនពេញមួយជីវិត ពួកគេចាំបាច់ណាស់ ត្រូវការការប្រកួតប្រជែងខ្លួនឯងនៅថ្ងៃម្សិលមិញ និងថ្ងៃនេះជានិច្ច ព្រោះតែយើងមានខ្លួនឯងដែលមានចំណេះដឹងខ្សោយជាសត្រូវជានិច្ច។ ដូច្នេះយើងចាំបាច់ត្រូវការអភិវឌ្ឍខ្លួនដោយចាំបាច់បំផុត៕

ជាផលិតករផលិតកម្មវិធី និងជាអ្នកយកព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជា អ្នកសារព័ត៌មាន វេបសាយ, ទូរទស្សន៍ ជាជំនួយការផលិតករភាពយន្ត ផលិតករក្រៅប្រព័ន្ធ និងជាផលិតករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ SHE-CAN ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2024
កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ២០២៤ បានប្រកាសពីការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិកហើយ។
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...
មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..
វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2023
សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេសកាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...
សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។
ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/11/2024
ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...
មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។




























