ទំនាក់ទំនង ត្រូវគេដឹងថា គឺជាមូលដ្ឋានគ្រឹះ នៃការបញ្ជូននិងទទួលព័ត៌មាន រវាងមនុស្សម្នាក់ និងមនុស្សម្នាក់ទៀត តាមរយៈការសរសេរ ឬនិយាយ និងកាយវិការដែលមានដូចជាក្រសែភ្នែក និងទឹកមុខជាដើម។ ទំនាក់ទំនងល្អចាំបាច់ត្រូវយកចិត្តទុកដាក់ទាំងកាយវិការ ការនិយាយស្ដី ការបង្ហាញចេញ និងជាអ្នកស្ដាប់ដ៏ល្អ ហើយជំនាញមួយនេះបានដើរតួនាទីយ៉ាងច្រើនក្នុងការជួយសម្រួលដល់ការសិក្សា ស្នេហា ការងារ និងរស់នៅក្នុងសង្គម។ ទំនាក់ទំនងល្អក៏បានបន្ថែមរស់ជាតិជីវិតឱ្យកាន់តែប្រសើរ និងរីករាយថែមមួយកម្រិតទៀត ហើយមានភាពងាយស្រួលក្នុងការភ្ជាប់កិច្ចសន្ទនាជាមួយអ្នកដទៃបានលឿន និងមានសិល្បៈបត់បែនក្នុងការនិយាយទៅកាន់មនុស្សចម្រុះស្រទាប់វណ្ណៈ និងជាតិសាសន៍ ។
គុណតម្លៃ នៃជំនាញប្រភេទនេះបានផ្តល់អត្ថប្រយោជន៍ទាំងការរស់នៅបែបឯកជន និងសង្គម ។ ឯកជនគឺសំដៅដល់គ្រួសារមិត្តភក្តិ គូស្វាមីភរិយា ចំណែកការទំនាក់ទំនងក្នុងសង្គមដូចជានៅកន្លែងការងារ នៅសាលា និងការប្រជុំនានា ។ ក្នុងនោះ ទំនាក់ទំនងដែលប្រសើរ គឺត្រូវមានគ្រឹះជាច្រើនទៀត ដូចជា របៀបនៃការនិយាយស្ដី ភាសារកាយវិការ និងការប្រើប្រាស់ទឹកមុខឱ្យស្របទៅនឹងស្ថានការណ៍។ មួយវិញទៀត ការបង្ហាញខ្លួនដោយមានទំនាក់ទំនងល្អនៅក្នុងសង្គមគឺជាឱកាសក្នុងការបង្កើនសម្ព័នភាព ហើយឱកាសការងារក៏កាន់តែមានភាពទូលំទូលាយបន្ថែមមួយកម្រិតទៀត។

មួយវិញទៀតចំណុចសំខាន់បន្ថែមក្នុងការទំនាក់ទំនងមានដូចជា វាងវៃក្នុងការស្ដាប់, និយាយច្បាស់ៗ, និងចេះពីរបៀបសង្ខេបអត្ថន័យពេលមានកិច្ចសន្ទនាណាមួយ, ចេះប្រើប្រាស់សំណួរបំផុស ឬសំណួរបើក , សួរដើម្បីបញ្ជាក់នូវអត្ថន័យ ឬចម្លើយ បង្ហាញពីការយកចិត្តទុកដាក់ និងឆ្លើយតបដោយភាសារកាយវិការនៅពេលភាគីម្ខាងទៀតកំពុងនិយាយ ឬបកស្រាយ។ បុគ្គលដែលមានទំនាក់ទំនងល្អគឺជាតួអង្គម្នាក់មានសមត្ថភាពអាចបង្វែរស្ថានភាពអាប់អួរឱ្យមានភាពប្រសើរឡើងជាងមុន និងតែងមានគំនិតផ្តួចផ្តើមកិច្ចសន្ទនា ឬចេះបំផុសឱ្យមានការចូលរួមពីមជ្ឈដ្ឋានខាងក្រៅជារឿយៗ។
តើនៅក្នុងថ្នាក់រៀនត្រូវការជំនាញទំនាក់ទំនងនេះដែឬទេ? ចម្លើយគឺត្រូវការ ព្រោះគ្រូសុទ្ធតែទាមទារឱ្យចេះជំនាញបត់បែន, វិធីសាស្រ្តបង្រៀន, ជំរុញទឹកចិត្តសិស្ស, បង្កើតភាពស្និតស្នាល និងការគ្របគ្រងថ្នាក់រៀនទាំងមូលដែលជំនាញទាំងនេះហើយកើតចេញពីគ្រូមានជំនាញទំនាក់ទំនងល្អទើបអាចបំពេញភារកិច្ចនេះបាន។ ចំណែកសិស្សត្រូវការធ្វើកិច្ចការក្រុម និងបង្កើតក្រុមលេងល្បែង ឬជជែកពិភាក្សា ដូច្នេះហើយបើពួកគេមានជំនាញទំនាក់ទំនង នោះនឹងជួយឱ្យសិស្សនិស្សិតមានកិច្ចសហការក្រុមបានប្រសើរជាងមុន។

ក្នុងករណីដែលមិនយកចិត្តទុកដាក់ចំពោះទំនាក់ទំនង មនុស្សនឹងជួបនូវផលវិបាកដូចជា ឱកាសការងារមិនមានភាពទូលំទូលាយ ព្រោះនៅក្នុងមុនជំនាញវិជ្ជាជីវៈជាច្រើនឧទារហណ៍ដូចជាគ្រូបង្រៀន អ្នកពិគ្រោះផ្នែកសេវាសុខភាព អ្នកទីផ្សារ និងជំនាញជាច្រើនទៀតគឺសុទ្ធសឹងតែត្រូវការជំនាញបែបនេះ។ ជំនាញទំនាក់ទំនងធ្វើឱ្យមនុស្សងាយយល់ពីគ្នាទៅវិញទៅមក ហើយប្រសិនបើមិនមានជំនាញនេះ គឺអាចបណ្តាលឱ្យការរស់នៅមិនសូវចុះសម្រុងជាមួយមនុស្សដែលមាននិន្នាការផ្ទុយគ្នា៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់ការចុះឈ្មោះប្រឡងគណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដសិង្ហបុរី (SIMCC)

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើនកន្លែង...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2025
នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2025
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូតដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍៥០កន្លែងទៅសិក្សានៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2023
កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សានៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2026
សម្រាប់សិស្សនិស្សិតដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់ក្រោយឧត្តមសិក្សានៅក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ដល់ទៅ ១២០កន្លែង...

ក្រសួងអប់រំជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...




































































