ទម្លាប់៥យ៉ាងពេលព្រឹក ពង្រឹងគុណភាពការងារពេញមួយថ្ងៃ

អ្នកជំនាញផ្នែកបង្កើនគុណភាពការងារ និងជីវិត បានបញ្ជាក់ថា កាលណាអ្នកមានទម្លាប់ពេលព្រឹកល្អ ផលិតភាពការងាររបស់អ្នកពេញមួយថ្ងៃ នឹងមានភាពរស់រវើក។ ប៉ុន្តែអ្នកក៏ត្រូវតែសាងទម្លាប់ឱ្យល្អ និងស្គាល់ច្បាស់ពីរបៀបអនុវត្ត ដើម្បីអាចសម្រេចគោលដៅ។ ខាងក្រោមនេះ គឺជាចំនុចទាំង៥ ដែលអ្នកគួរសាកល្បង៖

១- ច្បាប់៥វិនាទី ការបង្ខំខ្លួនឯងឱ្យចាប់ផ្តើមធ្វើការងារ ពិតជាសំខាន់ណាស់ ហើយច្បាប់៥វិនាទី គឺជាអ្វីដែលអ្នកស្រី Mel Robbins បានបញ្ជាក់នៅក្នុងសៀវភៅ the 5 Second Rule ។ ការចាប់ផ្តើមធ្វើការអ្វីមួយដោយរាប់ត្រឹមតែ៥វិនាទី នឹងជម្រុញអ្នកឱ្យធ្វើការទៅមុខ ដូចជាអ្នករត់ប្រណាំងដែលត្រូវបានរាប់ចំនួនត្រឹមតែ៣ដូចគ្នាដែរ។ អ្នកអាចសាកល្បង រាប់ពី ៥ ៤ ៣ ២ ១ ចាប់ផ្តើម នោះអ្នកនឹងអាចចាប់ផ្តើមធ្វើកិច្ចការនោះជាមិនខាន។

២- ដាក់ម៉ោងរោទិ៍ មុនពេល ពេលវេលាគឺជាអ្វីដែលមិនអាចកាត់ថ្លៃបាន អ្នកអាចរកប្រាក់បាន តែអ្នកមិនអាចរកពេលវេលាដែលកន្លងទៅឡើយ។ ដូច្នេះអ្នកគួរតែសាកល្បងរៀបចំពេលវេលា និងដាក់ម៉ោងរោទិ៍មុនពេលធ្វើកិច្ចការនោះដើម្បីខួរក្បាលរបស់អ្នក ចាប់ផ្តើមធ្វើកិច្ចការនោះ។ គួរសាកល្បងដាក់ម៉ោងរោទិ៍ មុនពេលការងារនោះមកដល់ពី ១០ ទៅ១៥នាទី។

៣- រៀបចំគម្រោងពេលព្រឹករបស់អ្នកនៅពេលយប់ ៖ ការរៀបចំគម្រោងនៅពេលយប់ ដើម្បីអនុវត្តការងារបាននៅពេលព្រឹក គឺធ្វើឱ្យអ្នកមានពេលគ្រប់គ្រាន់ធ្វើការងារជាស្រេច ដោយសារតែពេលយប់អ្នកអាចចំណាយពេលគិតទៅលើគម្រោងបានល្អ ហើយព្រឹកអ្នកមិនចាំបាច់ចំណាយពេលគិតពីគម្រោងទៀតទេ គឺអ្នកអាចចាប់ផ្តើមការងារបាន។ នេះជាឧទាហរណ៍ខ្លះ ដែលអ្នកអាចសាកល្បងរៀបចំពេលវេលា។

                5-6 am: សមាធិ អានសៀវភៅ កត់ត្រា និងពត់ខ្លួន

                6-7 am: ញ៉ាំអាហារពេលព្រឹក ស្តាប់ព័ត៌មាន ឬ Podcast

                8am-5pm: ធ្វើការ

                6-7 pm: សរសេរប្លុក

                7-8 pm: ជួបជុំសមាជិកគ្រួសារញ៉ាំបាយពេលយប់

                8-9 pm: រៀបចំគម្រោងថ្ងៃស្អែក

                10 pm: ចូលគេង

បន្ទាប់ពីរៀបចំម៉ោងពេលបែបនេះ អ្នកក៏អាចសាកល្បងបន្ថែមកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃបានដែរឧទាហរណ៍ដូចជា៖

 TO-DO:

-សរសេររបាយការណ៍

-តបឆាតអតិថិជន        

៤- រៀបចំទិញម្ហូបអាហារប្រចាំសប្តាហ៍ ៖ ការរៀបចំអាហារ គឺកាត់បន្ថយការគិតរបស់យើង និងជាការត្រៀមទុកថា យើងគួរតែហូបអាហារអ្វីខ្លះ? ជាពិសេស ដើម្បីមិនចំណាយពេលប្រចាំថ្ងៃទៅទិញម្ហូប និងដើម្បីកុំឱ្យយើងមានអារម្មណ៍មិនល្អពេលនឹកឃើញពីម្ហូបអាហារប្រចាំថ្ងៃ។ ប៉ុន្តែបើសិនជាអ្នកមិនដឹងថា គួរតែបរិភោគអ្វីទេ អ្នកអាចសាកល្បងស្វែងរកអាហារដែលអ្នកចូលចិត្ត នៅលើបណ្តាញសង្គមនានាបាន។

៥- តាមដាន ត្រួតពិនិត្យ ដំណើរការ ៖ ការតាមដានត្រួតពិនិត្យរាល់អ្វីដែលបានដាក់នៅក្នុងផែនការ គឺនឹងធ្វើឱ្យយើងដឹងថា ការងារណាដែលបានធ្វើរួច ការងារណាដែលមិនទាន់បានធ្វើ ឬមានបញ្ហាអ្វីចំពោះផែនការនោះ ដើម្បីអាចដោះស្រាយតាមភាពជាក់ស្តែង ដូច្នេះការតាមដានពិតជាសំខាន់ ដែលអ្នកអាចសាកល្បងសរសេរ ឬតាមដានក្នុងទូរស័ព្ទ ឬអាចប្រើកម្មវីធីមួយចំនួន ដែលអាចតាមដាននូវអ្វីដែលយើងបានដាក់ទៅបាន។ ដូច្នេះអ្នកអាចសាកល្បងអនុវត្តទាំង៥ចំនុចនេះ ដើម្បីបង្កើនគុណភាពផលិតភាពរបស់អ្នក ប៉ុន្តែសូមយកតែចំនុចណាដែលត្រូវនឹងអ្នក ដើម្បីកុំឱ្យមានភាពតានតឹងក្នុងការអនុវត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់