នៅលោកខាងលិច ទម្លាប់នៃការអង្គុយច្រើនបានរីករាលដាលមកដល់តំបន់អាស៊ី គេលែងឃើញមានទម្លាប់ធ្វើដូចមុនទៀតហើយ កំណើននៃអ្នកធ្វើការនៅក្នុងការិយាល័យកាន់តែមានចំនួនច្រើនឡើងៗ ។ ប៉ុន្តែទម្លាប់អង្គុយនេះ បណ្តាលឱ្យមានជំងឺជាច្រើនដូចជា ជំងឺលើសឈាម ជំងឺធាត់ ជំងឺសរសៃរឈាមបេះដូង ជំងឺពុកឆ្អឹង និងមហារីកជាដើម ដែលជះឥទ្ធិពលដល់ការរស់នៅ។
ការចំណាយពេលអង្គុយធ្វើការច្រើនពេក នៅកន្លែងធ្វើការ ឬនៅផ្ទះ គឺមិនត្រឹមតែកាត់បន្ថយភាពរឹងមាំនៃសាច់ដុំ និងសម្បទាផ្លូវដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនចំណង់អាហារ និងរារាំងប្រាថ្នារួមក្នុងសកម្មភាពនានាផងដែរ។

ដើម្បីចៀសវាងនូវបញ្ហាទាំងអស់នេះ បើតាមការណែនាំពីសៀវភៅ IKIGAI បានបញ្ជាក់ថា មនុស្សម្នាក់ៗ ចាំបាច់ប្រើប្រាស់ទម្លាប់ផ្សេងៗ និងចលនាផ្សេងដើម្បីទទួលបានសុខុមាលភាពមកវិញ។ ប៉ុន្តែត្រូវការការព្យាយាមបន្តិច ដោយត្រូវតែបន្ថែមទម្លាប់ប្រចាំថ្ងៃដូចជា៖
• ដើរទៅធ្វើការ ឬគ្រាន់តែដើរលេងៗរយៈពេល២០នាទីជារៀងរាល់ថ្ងៃ
• ឡើងជណ្តើរជើង ជាជាងប្រើជណ្តើរយន្ត ឬជណ្តើរប្រអប់ ធ្វើបែបនេះល្អសម្រាប់ឥរិយាបថ សាច់ដុំ និងប្រព័ន្ធផ្លូវដង្ហើមរបស់អ្នក។
• ចូលរួមសកម្មភាពសង្គម ឬសកម្មភាពកម្សាន្តនានា ធ្វើដូច្នេះអ្នកមិនចំណាយពេលវេលាមើលទូរទស្សន៍ ទូរសព្ទ ហើយជួយពង្រឹងស្មារតីរីករាយនៅក្នុងសហគមន៍ថែមទៀត។
• ជំនួសអាហារញ៉ាំលេង មកជាផ្លែឈើ ដែលធ្វើឱ្យអ្នកមិនសូវមានអារម្មណ៍ឃ្លាន ជាពិសេសគឺបន្ថែមសារធាតុចិញ្ចឹមបន្ថែមដល់រាងកាយ។

• ចំណាយពេលគេងឱ្យបានគ្រប់គ្រាន់ និងសមរម្យ ការគេងឱ្យបាន៧ ទៅ៨ម៉ោង ជាការល្អ ប៉ុន្តែការគេងច្រើនជាងនេះ ធ្វើឱ្យយើងមានអារម្មណ៍ស្ពឹកស្រពន់។
• លេងជាមួយក្មេងៗ ឬសត្វចិញ្ចឹម ឬចូលរួមលេងកីឡា ការធ្វើបែបនេះ មិនត្រឹមតែធ្វើឱ្យរាងកាយរឹងមាំ ប៉ុន្តែថែមទាំងជួយជំរុញខួរក្បាល និងបង្កើនការគោរពដល់ខ្លួនឯង។
• យកចិត្តទុកដាក់ទៅលើទម្លាប់ប្រចាំថ្ងៃរបស់អ្នក ដើម្បីលុបបំបាត់ទម្លាប់មិនល្អ និងជំនួសមកវិញនូវទម្លាប់ល្អៗវិញ៕

ជាផលិតករផលិតកម្មវិធី និងជាអ្នកយកព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជា អ្នកសារព័ត៌មាន វេបសាយ, ទូរទស្សន៍ ជាជំនួយការផលិតករភាពយន្ត ផលិតករក្រៅប្រព័ន្ធ និងជាផលិតករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...
ឱកាសសិក្សានៅប្រទេសសឹង្ហបុរី ពីកម្មវិធី SIM Global Education Diploma Scholarships
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2024
សម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះកម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships
អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន
អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2025
ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/01/2024
ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...
ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...



























