បរទេស ៖ ថ្មីៗនេះ អឺរ៉ុបកំពុងតែជួបនូវបញ្ហាវិបត្តិថាមពល ស្របពេលដែលរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់ខ្លួន។ យោងទៅតាម Weforum បានបង្ហាញថា នេះជាអ្វីដែលអឺរ៉ុបគួរតែរៀនតាមប្រទេសជប៉ុនក្នុងការដោះស្រាយបញ្ហាវិបត្តិថាមពលនេះ ដោយកាលពីឆ្នាំ២០១១ ជប៉ុនបានជួបប្រទះបញ្ហាស្រដៀងនេះដែរ។
កាលពីខែមីនា ឆ្នាំ២០១១ មានគ្រោះធម្មជាតិគឺការរញ្ជួយដី និងខ្យល់ព្យុះស៊ូណាមិបានបំផ្លិចបំផ្លាញរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi និង ក្រុមហ៊ុនអគ្គិសនីតូក្យូ ដោយបានបាត់បង់ប្រហែល ៤០% នៃសមត្ថភាពថាមពលរបស់វាពេញមួយយប់ ហើយត្រូវបានកាត់បន្ថយដោយការផ្តាច់ភ្លើងតាមកាលវិភាគដើម្បីសន្សំសំចៃថាមពល ។ ពេលនោះដែរ ជប៉ុនក៏បានអនុវត្តលើយុទ្ធនាការសន្សំសំចៃថាមពលទូទាំងប្រទេសដូចជា ផ្សារទំនើបត្រូវបិទការដំណើរការជណ្តើរយន្ត និង ក្រុមហ៊ុន ឬ អាគារបានបិទភ្លើង។ ចំណែកការិយាល័យវិញ ត្រូវសន្សំសំចៃដោយការបិទដំណើរការម៉ាស៊ីនព្រីនដែលមិនត្រូវប្រើ និង ផ្តល់ដំណឹងឱ្យអ្នកធ្វើការទាំងអស់យកភេសជ្ជៈ ឬទឹកមកពីផ្ទះដើម្បីចៀសវាងប្រើម៉ាស៊ីនលក់ភេសជ្ជៈ ហើយក្រុមអ្នកលេងកីឡាវិញបានផ្លាស់ប្តូរការហាត់សម ឬ លេងកីឡាពេលយប់មកពេលថ្ងៃវិញដើម្បីសន្សំសំចៃការប្រើប្រាស់អគ្គិសនី។

រដ្ឋាភិបាលជប៉ុនក៏បានបង្កើតយុទ្ធាការមួយហៅថា Cool Biz ដោយប្រាប់អ្នកធ្វើការឱ្យស្លៀកពាក់សម្លៀកបំពាក់ស្តើងៗដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ហើយក្រុមហ៊ុនផលិតរថយន្តបានផ្លាស់ប្តូរពេលវេលាធ្វើការមួយចំនួន ដើម្បីសម្រាលបន្ទុកលើបណ្តាញអគ្គិសនីនៅពេលវេលាខ្ពស់បំផុត ខណៈពេលដែលខ្សែសង្វាក់លក់រាយ Lawson បានប្តូរទៅប្រើអំពូល LED ពណ៌ខៀវ និង បន្ថែមបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ។
យោងតាមការស្ទង់មតិមួយដែលបានធ្វើឡើងនៅក្នុងទីក្រុងចំនួនបី ប្រជាជនជប៉ុនជាច្រើនពិតជាបានអនុវត្តការសន្សំសំចៃថាមពលមែន។

សហភាពអឺរ៉ុបបានប្រាប់សមាជិកអ៊ឺរ៉ុបទាំងអស់ឱ្យកាត់បន្ថយការប្រើប្រាស់ឧស្ម័នរបស់ពួកគេ ១៥% រហូតដល់ឆ្នាំ ២០២៣។ ប្រទេសអ៊ីតាលីបានប្រាប់ប្រជាជនឱ្យបិទម៉ាស៊ីនត្រជាក់នៅតាមអគារសាធារណៈរួចហើយ ខណៈពេលដែលប្រទេសអេស្ប៉ាញបានស្នើឱ្យបុគ្គលិកការិយាល័យកុំពាក់ក្រវាត់កដើម្បីកុំឱ្យហប់៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2026
តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...
ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ
រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។
ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន ១២៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/09/2024
សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ដែលចង់ទទួលបានជំនាញមួយពិតប្រាកដសម្រាប់ជីវិត ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2023
សាកលវិទ្យាល័យ Melburne នៅប្រទេសអូស្រ្តាលី បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...






























