បណ្ឌិត តាន់ មុនីវណ្ណ បង្ហាញ៣ចំណុច ពី​របៀប នៃការ​គិត​ឱ្យ​បានល្អ

ការ​គិត​ឱ្យ​បាន​ល្អ គឺជា​ចំណុច​ចាប់​ផ្តើម​មួយ​ ដើម្បីនាំឆ្ពោះទៅ​កាន់ភាពជោគជ័យ មិន​ថា​នៅ​ក្នុង​ជីវិត​សិក្សា ឬ​ក្នុង​អាជីពការងារនោះទេ ។ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង រិទ្ធីគ្រុប និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ឡើងថា ដើម្បីឱ្យ​មានការ​គិត​បានល្អ គឺមានរបៀប​ជាច្រើនដែល​ត្រូវ​បំពេញ ក្នុងនោះ លោក​បានផ្តល់​នូវ​របៀប​ចំនួន ៣ ជួយ​ឱ្យ​ការ​គិត​បានប្រសើរ និង​ល្អឈានមុខគេជានិច្ច ។

១.ត្រូវតែមានសុខភាពល្អ ៖ សុខភាពល្អ គឺ​កត្តាសំខាន់​ដំបូង​គេ​បំផុត​នៅ​ក្នុង​ការ​គិត​ឱ្យ​បានល្អ លោកបណ្ឌិត បាន​ណែនាំ​ដល់​យុវជន​គ្រប់រូប គួរ​តែធ្វើលំហាត់ប្រាណ និង​ការ​ហូបចុក​ឱ្យ​បានគ្រប់គ្រាន់ ដើម្បី​ឱ្យ​បញ្ញាស្មារតី​​របស់យើង​កាន់តែប្រសើរ។

២.អានសៀវភៅឱ្យបានច្រើន ៖ បើតាម​ការ​លើក​ឡើង​របស់​លោកបណ្ឌិត តាន់ មុនីវណ្ណ គំនិតថ្មីៗ ភាគច្រើន​គឺ​ចេញ​មកពី​ការ​អានសៀវភៅ ។ លោកបណ្ឌិត​បានលើក​ជា​ឧទាហរណ៍ថា លោក ប៊ីល ហ្គេត ដែលជាប្រធានក្រុមហ៊ុន Microsoft ដ៏ល្បីល្បាញ ដើមឡើយលោក​មិនមែនជា​មនុស្ស​ដែលពូកែនិយាយ និង​មាន​មិនមានអ្វីថ្មីនោះទេ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​លោក ប៊ីល ហ្គេត មានគំនិតថ្មី អាចនិយាយ​មិន​ចេះចប់ មិន​ចេះហើយ គឺបានដោយ​ការ​អាន។

“…ប៊ីល ហ្គេត គាត់ថា ការ​អានធ្វើ​ឱ្យ​គាត់​មានអ្វីដែលថ្មីជានិច្ច ដូច្នេះការ​អានសៀវភៅ​ឱ្យ​បានច្រើន យើង​នឹង​មានគំនិតច្រើន ខួរក្បាលយើងមានទស្សនៈទូលំទូលាយជាងគេ “

៣. សមាធិ និងផ្លាស់ប្តូរបរិយាកាស ៖ ការធ្វើ​ចិត្ត​ឱ្យ​ស្ងប់ ចៀសឆ្ងាយ​ពីគ្រឿងអេឡិចត្រូនិច ក៏​ជា​ផ្នែក​មួយ​​ជួយ​ឱ្យ​ការ​គិត​របស់​យើង​បាន​ល្អ​ផងដែរ ។ លោកបណ្ឌិត តាន់ មុនីវណ្ណ បានលើក​ពី​បទពិសោធន៍​របស់​លោកថា នៅពេល​ដែល​លោក​ត្រូវ​គិត​កិច្ច​ការ​ធំៗមួយ​ចំនួន លោកតែង​នាំ​ក្រុមការងារ​របស់លោក​ទៅ​កាន់កន្លែង​ស្ងប់ស្ងាត់ ជៀសឆ្ងាយ​ពី​គ្រឿងអេឡិចត្រូនិច និង​មនុស្ស​ជុំវិញ, លោកថា ការផ្លាស់ប្តូរបរិយាកាស នឹងធ្វើ​ឱ្យ​ខួរក្បាលរបស់យើងល្អប្រសើរឡើងវិញ ហើយ​យើង​នឹង​អាចរក​ឃើញ​យុទ្ធសាស្រ្តថ្មី។

« …បើសិនបរិយាកាសដដែលៗ អញ្ចឹងខួរក្បាលយើងអត់មានអ្វីថ្មីទេ អញ្ចឹងដើម្បីឱ្យ​ការ​គិត​មានប្រសិទ្ធភាព យើង​ត្រូវ​ផ្លាស់ប្តូរបរិយាកាស បើមិន​មានលុយ​ទៅឆ្ងាយ ក៏​អាចទៅ​ក្បែរៗហ្នឹង ដើម្បីធ្វើ​ឱ្យ​ខួរក្បាល​ Re-fresh» ជាសរុបមកវិញ ដើម្បីឱ្យ​មានការ​គិត​បានល្អ ឬ​ការ​គិត​អ្វីដែលថ្មីៗ ចាំបាច់​ត្រូវ​តែមានសុខភាពផ្លូវកាយ​ឱ្យ​បានល្អ រកពេលសម្រាក ប្តូរបរិយាកាស ​នៅឱ្យ​ឆ្ងាយ​ពីបច្ចេកវិទ្យា និង​បញ្ចូលទិន្នន័យ​មក​ក្នុង​ខួរ​ក្បាល​ឱ្យ​បានច្រើន ទាំងការ​អាន និង​ការ​ស្តាប់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...