ភ្នំពេញ – មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់យុវជនកម្ពុជាគួរងាកមករៀនជំនាញបច្ចេកទេស ដែលកំពុងតែមានតម្រូវការខ្លាំង ខណៈអ្នករៀននៅមានចំនួនតិច ។ ការលើកឡើងបែបនេះក្នុងឱកាសចូលរួមសិក្ខាសាលា ស្តីពីការជំរុញសហគ្រិនភាពយុវជន ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ។
ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ជំនាញវិជ្ជាជីវៈ ឬដែលហៅថា TVET កំពុងតែមានតម្រូវការទីផ្សារការងារ ដែលវានឹងជួយដល់ការជ្រោងសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈតែប្រមាណ ២ម៉ឺនប្រាំពាន់នាក់ក្នុងមួយឆ្នាំ ខណៈទីផ្សារការងារត្រូវការក្នុងមួយឆ្នាំៗមិនក្រោម ៣០ម៉ឺននាក់នោះឡើយ ។

បើតាមប្រសាសន៍របស់ឯកឧត្តម ថង សាម៉ុន ក្នុងមួយឆ្នាំៗមានសិស្សដែលចូលរៀនជំនាញវិជ្ជាជីវៈ (TVET) តែប្រមាណជាង ៧ម៉ឺននាក់ប៉ុណ្ណោះ ដែលជាចំនួនដ៏តិចតូច ខណៈអ្នកដែលប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួនជាង ១០ម៉ឺននាក់ ហើយអ្នកបោះបង់ថ្នាក់ទី៩ និងបឋមសិក្សាក៏មានច្រើន ។
ឯកឧត្តមយល់ឃើញថា យុវជនមិនចង់ចូលរៀនជំនាញបច្ចេកទេស (TVET) មកពីពួកគេគិតថា ការងារនេះលំបាក ប្រឡាក់ មិនបានពាក់អាវធំ ហើយពេលខ្លះទៅធ្វើការហាលថ្ងៃ។ ឯកឧត្តមបញ្ជាក់ថា ការគិតបែបនេះ គឺជាការគិតខុស ព្រោះថាគោលដៅចុងក្រោយនៃការរៀន គឺមិនមែនដើម្បីជាប់ទេ គឺដើម្បីមុខរបរ ដើម្បីការងារដើម្បីប្រាក់ចំណូល។
ឯកឧត្តម ថង សាម៉ុន
“នៅចុងបញ្ចប់នៃគោលដៅជីវិតរបស់យើង គឺយើងត្រូវតែមានលុយ មានការងារល្អ អាចបង្កើតសហគ្រិនភាព ក៏ដូចជាជួយសេដ្ឋកិច្ចជាតិ និងប្រទេសជាតិយើងទាំងមូល”
បើតាមការលើកឡើងរបស់ ឯកឧត្តម ថង សាម៉ុន ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រមាណជាជាង ៥ម៉ឺនកន្លែង ដោយយុវជន នឹងទទួលបានការសិក្សាដោយឥតបង់ថ្លៃ, កន្លែងស្នាក់នៅ, ប្រឹក្សាការងារ, ចុះកម្មសិក្សាផ្ទាល់តាមសហគ្រាស ក្រុមហ៊ុនឯកជន, ស្វែងរកការងារឱ្យធ្វើ ខណៈតម្រូវការទីផ្សារការងារខ្ពស់ និងទទួលបានប្រាក់ចំណូលក៏ខ្ពស់ផងដែរ។

ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក៏បានឱ្យដឹងដែរថា បើយោងតាមការធ្វើសម្ភាសន៍ជាមួយម្ចាស់សហគ្រាស និងក្រុមហ៊ុន អ្នកដែលមានជំនាញវិជ្ជាជីវៈ ពួកគេទទួលបានប្រាក់ខែខ្ពស់ ដោយក្នុងមួយខែអាចចាប់ពី ៤០០ដុល្លារឡើងទៅ ។ ក្នុងនោះ អ្នកដែលចេះជំនាញមេកានិក ទទួលបានប្រាក់ខែជាមធ្យមពី ២៣១ដុល្លារ រហូតដល់ ៥០០ដុល្លារ, សំណង់អគារ ពី ៤២៤ដុល្លារ ទៅ ៧០០ដុល្លារ, អគ្គិសនី និងអេឡិចត្រូនិច ដែលមានតម្រូវការខ្ពស់ ទទួលបានប្រាក់ខែពី២៦២ ទៅដល់ ៩០០ដុល្លារ, កម្មន្តសាលទទួលបានប្រាក់ខែពី ២១៩ ទៅដល់ ៧០០ដុល្លារ ខណៈ ធុរកិច្ច ការប្រាស្រ័យទាក់ទង និងបច្ចេកវិទ្យាព័ត៌មាន ទទួលបានប្រាក់ខែពី ២២៥ ទៅដល់ ៣៥០ដុល្លារអាមេរិកក្នុងមួយខែ។
ដោយឡែកបើតាមការសម្ភាសន៍និស្សិតដែលចូលបម្រើការងារ អ្នកដែលមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ២ ៣ ដែលសិស្សាពីប្រមាណ៥ ទៅ៦ខែ គាត់អាចទទួលបានប្រាក់ខែជាមធ្យមដែលទទួលបាន មានពី ៣៤០ដុល្លារ ទៅដល់ ៥០០ដុល្លារ, ខណៈអ្នកមានសញ្ញាបត្រជាន់ខ្ពស់ ដែលរៀនរយៈពេល ២ឆ្នាំ ទទួលប្រាក់ខែពី ៣៧៣ដុល្លារ ទៅ ៦៥០ដុល្លារអាមេរិក។ ចំណែកបរិញ្ញាបត្របច្ចេកវិទ្យា ឬវិស្វករ ដែលរៀនពី ៤ឆ្នាំ ទៅ ៥ឆ្នាំ ទទួលបានប្រាក់ខែពី ៣៩០ដុល្លារ ទៅ ៩៧០ដុល្លារអាមេរិក ។

ឯកឧត្តមរំពឹងថា យុវជនរបស់យើងនឹងចូលរៀនជំនាញវិជ្ជាជីវៈកាន់តែច្រើន ហើយនៅពេលដែលកម្ពុជាយើងមានកម្លាំងពលកម្មជំនាញកាន់តែច្រើន ឯកឧត្តមជឿជាក់ថា សេដ្ឋកិច្ចជាតិរបស់យើងនឹងរីកចំរើន ចូលរួមសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ

ឱកាសសិក្សាជំនាញបច្ចេកទេសឥតបង់ថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសជាច្រើនកន្លែង នៅវិទ្យាស្ថាន...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2023
សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត ទៅសិក្សានៅរ៉ូម៉ានី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
ក្រោមកម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់រដ្ឋាភិបាល នៃប្រទេសរ៉ូម៉ានី សម្របសម្រួលដោយទីភ្នាក់ងារឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត សិក្សារយៈពេល៣ខែ...



































































