បណ្ឌិត យង់ ពៅ ៖ បង្ហាញគំរូប្រើប្រាស់គ្រឿងស្រវឹងនៅទីសាធារណៈ នាំឱ្យយុវជនងាយយកតម្រាប់តាម

ភ្នំពេញ- អ្នកប្រើប្រាស់គ្រឿងស្រវឹងដែលផ្ដល់គំរូមិនល្អដោយបង្ហាញពីភាពស្រើបស្រាល បង្ហាញចំណង់ចំណូលចិត្តគួរឱ្យសប្បាយរីករាយខ្លាំងនៅតាមទីសាធារណៈ អាចជះឥទ្ធិពលមិនល្អដល់យុវជន និងកុមារដែលមិនទាន់គ្រប់អាយុ ព្រោះនាំឱ្យពួកគេយកគំរូមិនល្អតាម។ នេះបើតាមប្រសាសន៍របស់ លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ​​។

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា សហគមន៍មួយចំនួនប្រើប្រាស់គ្រឿងស្រវឹង ដើម្បីទំនាក់ទំនងការទូត សហគមន៍មួយចំនួនទៀតប្រើប្រាស់គ្រឿងស្រវឹងដើម្បីជួបជុំគ្នា ជជែកសន្ទនា ហើយសហគមន៍មួយចំនួនទៀត យកគ្រឿងស្រវឹងមករំខានការងារប្រចាំថ្ងៃ និងរំខានដល់ការសិក្សា។

លោកបណ្ឌិត យ៉ង់ ពៅ

“យើងឃើញថាពេលខ្លះការហូបគ្រឿងស្រវឹង គឺមិនមានព្រំដែន ដែលបានបង្ហាញភាពស្រាបស្រាលទៅដល់សហគមន៍ យុវជន និងប្រជាជនសាមញ្ញ”

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា បើទោះជាមិនអាចបញ្ឈប់មនុស្សមិនឱ្យឈប់ពិសារគ្រឿងស្រវឹងបានក៏ពិតមែន ប៉ុន្តែទាមទារឱ្យមានការអនុវត្តច្បាប់នៃការប្រើប្រាស់ច្បាប់គ្រឿងស្រវឹង ច្បាប់លក់គ្រឿងស្រវឹង ទើបអាចគ្រប់គ្រងបាន ព្រោះប្រសិនរង់ចាំឱ្យមនុស្សស្វែងយល់តែម្ដង គឺមានការលំបាក។ លោកបណ្ឌិត បន្តថា ឪពុកម្ដាយមួយចំនួនតែងពិសារគ្រឿងស្រវឹងឱ្យកូនឃើញ ឬប្រើកូនឱ្យទៅទិញគ្រឿងស្រវឹង ដែលនេះជាគំរូមិនល្អដល់ក្មេង ដូច្នេះគួរជៀសវាងករណីប្រើក្មេងឱ្យទៅទិញគ្រឿងស្រវឹង។

លោកបណ្ឌិត យ៉ង់ ពៅ សូមណូមពរដល់អ្នកប្រើប្រាស់គ្រឿងស្រវឹងមិនគួរបង្ហាញគំរូមិនល្អតាមសាធារណៈ ឬតាមបណ្ដាញសង្គម ជាពិសេស បញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមបណ្ដាញសង្គម ទូរទស្សន៍ កាសែត ពីព្រោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនឹងនាំឱ្យអត្រាអ្នកប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើនដែលអាចបង្កជាបញ្ហាផ្សេងៗ។ លោកបណ្ឌិត បន្តថា បើទោះជាមិនមានការផ្សព្វផ្សាយគ្រឿងស្រវឹង ក៏មនុស្សនៅតែអាចស្វែងរកគ្រឿងស្រវឹងបាន។

បើតាមដីកាសង្កាត់ ស្ដីពី ការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង នៅក្នុងប្រការ៤ ហាមក្មេងអាយុក្រោម១៨ឆ្នាំ លក់ ទិញ និងប្រើប្រាស់គ្រឿងស្រវឹង ។ ក្នុងនោះ ប្រការ៥ ហាមលក់ និងផឹកគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងវត្តអារាម គ្រឹះស្ថានសាសនា សាលារៀន សាលាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលមណ្ឌលសុខភាព ប៉ុស្តិ៍ប្រជាការពារ និងអគារសាធារណៈនានា។ ប្រការ៦ ហាមលើកផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅផ្នែកខាងក្នុង និងក្រៅបរិវេណវត្តអារាម គ្រឹះស្ថានសាសនា សាលារៀន សាលាសង្កាត់ ប៉ុស្តិ៍រដ្ឋបាល មណ្ឌលសុខភាព ប៉ុស្តិ៍ប្រជាការពារ និងអគារសាធារណៈនានា។ ការលើកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មអាចធ្វើទៅបាន ត្រូវមានចម្ងាយយ៉ាងតិច២០០ម៉ែត្រ ពីទីតាំងដែលបានកំណត់ខាងលើនេះ។

ទន្ទឹមគ្នានេះ ប្រការ៧ ហាមជនគ្រប់រូបដែលផឹកគ្រឿងស្រវឹងហើយ ឡូឡា ឬប្រើម៉ូតូ ឡាន ឬឧបករណ៍បំពងសម្លេងផ្សេងៗរំខានដល់អ្នកដ៏ទៃចាប់ពីម៉ោង១០ យប់ ដល់ម៉ោង៦ព្រឹក។ និងប្រការ៨ ជនគ្រប់រូបមិនត្រូវបើកបរម៉ូតូ ឡាន ឬយានយន្តគ្រប់ប្រភេទ បើខ្លួនផឹកគ្រឿងស្រវឹង។ ជនគ្រប់រូបដែលប្រើប្រាស់គ្រឿងស្រវឹង ដែលផ្ទុកជាតិអាកុលហួសកម្រិត ហើយបើកបរយានយន្តគ្រប់ប្រភេទ នឹងត្រូវអនុវត្តន៍ទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកដែលមានជាធរមាន។

ដោយឡែក ប្រការ១១ ជនទាំងឡាយណាដែលប្រព្រឹត្តល្មើសប្រការ៤, ៥, ៦, ៧, និងប្រការ៨ ត្រូវធ្វើការណែនាំលើកទី១ដោយផ្ទាល់មាត់ លើកទី២ជាលាយលក្ខណ៍អក្សរ និងលើកទី៣។ ក្នុងករណី៣លើក នៅមិនរៀងចាល អាជ្ញាធរសង្កាត់ ឬនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវពិន័យជាប្រាក់ចាប់ពី ២ម៉ឹនរៀល (៤ម៉ឺនរៀល) ទៅ ៤ម៉ឺនរៀល(៦ម៉ឺនរៀល) និងអនុវត្តន៍តាមផ្លូវច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ ក្រសួងព័ត៌មានបានសេចក្ដីប្រកាស ណែនាំទៅម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍​ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ត្រូវផ្អាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ អំឡុងពេលដែលរដ្ឋាភិបាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។